សុខភាព
អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ ក្រោយ​ឃើញ​ករណី​ទី​១ ស្រីលង្កា​ប្រាប់​ទូត​ចិន​កុំ​ទាន់​បញ្ជូន​ពលករ​ចិន​ចូល​ប្រទេស​ខ្លួន​
28, Jan 2020 , 6:35 am        
រូបភាព
ការត្រួតពិនិត្យអ្នកជំងឺនៅអាកាសយានដ្ឋានមួយក្នុង​ប្រទេសស្រីលង្កា។ រូបថត AFP
ការត្រួតពិនិត្យអ្នកជំងឺនៅអាកាសយានដ្ឋានមួយក្នុង​ប្រទេសស្រីលង្កា។ រូបថត AFP
ដោយ: រួបរួម
ស្រីលង្កា​បានប្រកាស​ករណី​ទី​១​នៃ​អ្នក​កើត​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី កាលពី​យប់​ថ្ងៃទី​២៧ ខែមករា​។ យោងតាម​សារព័ត៌មាន News First អ្នកជំងឺ​នោះ ជា​ស្ត្រី​ចិន​អាយុ​៤៣​ឆ្នាំ​ម្នាក់​មកពី​ខេត្ត Hubei​។



​លោក Rear Admiral Jayanath Colombage សមាជិក​គណៈកម្មាធិកា​រ​សកម្មភាព​ជាតិ​ទប់ស្កាត់​ការ​រាលដាល​កូ​រ៉ូ​ណាវី​រុស បានស្នើ​ទៅ​ពលរដ្ឋ​ស្រី​សង្កា​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​បន្ត​រក្សា​ភ្ជាប់​នូវ​ការថែរក្សា​សុខភាព​អនាម័យ ជាពិសេស​អនុវត្តតាម​ការណែនាំរ​បស់​អង្គការ​សុខភាព​ពិភពលោក (WHO)​។​

​ជាមួយគ្នានេះ លោក Colombage បានបញ្ជាក់​ក្នុង​បទ​សម្ភាស​ថា គណៈកម្មាធិការ​លោក​បាន​ស្នើ​ទៅ​ស្ថានទូត​ចិន​ប្រចាំ​ស្រី​សង្កា កុំ​ឲ្យ​ប្រញាប់​បញ្ជូន​ពលករ​ដែល​ធ្វើការ​លើ​គម្រោង​ផ្សេងៗ​ចូល​ប្រទេស​ស្រី​សង្កា ខណៈ​ស្ថានភាព​មិនទាន់​វិល​ទៅ​ភាពប្រក្រតី​។ លោក​បាន​អះអាងថា ទូត​ចិន​កំពុងផ្តល់​ចម្លើយ​វិជ្ជមាន​ទាក់ទង​នឹង​សំណើរ​នេះ​។​

​លោក Colombage ក៏បាន​ណែនាំ​ដល់​និស្សិត​ស្រីលង្កា​ទាំងអស់​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ចិន នាំគ្នា​ទៅពិនិត្យ​សុខភាព ដើម្បី​ជម្រះ​ការសង្ស័យ​ករណី​កូ​រ៉ូ​ណាវី​រុស​៕



Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com