អត្ថបទពាណិជ្ជកម្ម
ហត្ថា​កសិករ លីមីត​ធី​ត ប្រគល់​រង្វាន់​ម៉ូតូ​៥​គ្រឿង និង​រង្វាន់​ផ្សេងទៀត ជូន​អតិថិជន​ដែល​ប្រើប្រាស់​ឥណទាន​ខ្នាតតូច​
28, Jan 2020 , 3:45 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០៖ ហត្ថា​កសិករ លីមីត​ធី​ត ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​ក្នុងប្រទេស​កម្ពុជា បានប្រគល់​រង្វាន់​ជូន​ដល់​អតិថិជន​របស់ខ្លួន នៅក្នុង​កម្មវិធី​រាត្រី​កម្សាន្ត របស់​ស្ថានីយទូរទស្សន៍ ស៊ី​ធី​អិន (CTN) នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០​។​
 
​គួរ​រំលឹក​ផងដែរ​ថា​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២០​កន្លងទៅនេះ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត បាន​ចាប់ឆ្នោត​«​ផ្តល់​រង្វាន់​លើកទឹកចិត្ត​អតិថិជន​ប្រើប្រាស់​ឥណទាន​ខ្នាតតូច​» ដែល​រង្វាន់​ទាំងអស់នោះ​រួមមាន ម៉ូតូ​ហុងដា ឌ្រី​ម Honda Dream ឆ្នាំ​២០២០ ចំនួន ៥​រង្វាន់ ទូរទស្សន៍​អិ​ល​ជី LED ៤២ អ៊ី​ញ ចំនួន​១០​រង្វាន់ និង​កង្ហារ​ហា​តា​រិ ចំនួន​២០​រង្វាន់​។ នាឱកាស​នេះដែរ ការប្រគល់​រង្វាន់ គឺ​បាន​ផ្តល់ជូន​អតិថិជន​ដែល​បានឈ្នះ​រង្វាន់​ធំ គឺ​ម៉ូតូ​ហុងដា ឌ្រី​ម​(Honda Dream) ឆ្នាំ​២០២០ ចំនួន​៥​គ្រឿង ហើយ​សម្រាប់​រង្វាន់​ទូរទស្សន៍ និង​កង្ហារ​ហា​តា​រិ នឹង​យកទៅ​ប្រគល់ជូន​អតិថិជន​ដោយផ្ទាល់ នៅតាម​ការិយាល័យ​សាខា របស់​ហត្ថា​កសិករ លីមីត​ធី​ត ដែល​អតិថិជន​បាន​ប្រើប្រាស់​សេវា របស់​យើង​ទូទាំង​ខេត្ត​ក្រុង​។ 
 
​ហត្ថា​កសិករ លីមីត​ធី​ត មានបទពិសោធន៍​ជាង​២៥​ឆ្នាំ ក្នុង​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា​។ បច្ចុប្បន្ន ហត្ថា​កសិករ លីមីត​ធី​ត មាន​ការិយាល័យ​សាខា​ចំនួន ១៧៧ ដើម្បី​បម្រើសេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុងស្រុក សេវា​បើកប្រាក់​បៀរ​វត្ស និង​សេវា​ធនាគារ​ចល័ត​ជូន​អតិថិជន ព្រមទាំង​មាន​ទូ​អេ​ធី​អឹម​ចំនួន ១៣៧ នៅ​ទូទាំង ២៥ ខេត្ត ក្រុង​នៃ​ប្រទេស​កម្ពុជា​។ ហត្ថា​កសិករ លី​មី​ធី​ត គឺជា​បុត្រ​សម្ព័ន្ធ​ធនាគារ​ក្រុង​ស្រ៊ី (Krungsri) ដែលជា​ធនាគារ ពាណិជ្ជ​ធំ​បំផុត​លំដាប់​ទី​៥ នៃ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៍ និង​ជា​សមាជិក​របស់ MUFG ដែលជា​សម្ព័ន្ធ​ធនាគារ​ធំ ជាងគេ នៅ​ប្រទេស​ជប៉ុន និង​ជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក​៕


















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com