ជាតិ
សុខភាព
សម្តេច ហ៊ុន សែន៖ បិទជើងហោះហើរទាំងអស់ពីចិន ជាការសម្លាប់សេដ្ឋកិច្ចកម្ពុជា
30, Jan 2020 , 9:16 am        
រូបភាព
ដោយ: ថ្មីៗ
ប្រទេសចិនធំណាស់ ដែលមាន​ប្រជាជនរាប់ពាន់លាននាក់ ដូច្នេះសម្តេចមិនអាចទទួល​យកសំណើរបិទជើងហោះហើរទាំងអស់ពីចិន​នោះឡើយ។ ក្រោយការផ្ទុះកូរ៉ូណាវីរុស សម្តេច​បាន​អះអាងថា ទទួលបានសំណើរបិទជើងហោះហើរពីចិនទាំងអស់។



ទាក់ទងនឹងករណីនេះ សម្តេចបានលើកឡើងថា វាជាការសម្លាប់សេដ្ឋកិច្ចជាតិ និងកាត់បន្ថយទំនាក់ទំនង​ខ្មែរ-ចិន។ សម្តេច​បាន​កោតសរសើររដ្ឋាភិបាលចិន​ដែលយកចិត្តទុកដាក់​លើបញ្ហានេះ។

«យើងមិនចាំបាច់ប្រកាសបិទទេ ចិនគេបិទ​ខាងគេរួចជាស្រេចទៅហើយ ជាពិសេសនៅ​ក្នុងក្រុងវូហាន រួមទាំងផ្លូវដែក និងផ្លូវគោកផងដែរ»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន។

បើតាមសម្តេចអ្នកដែល​រងគ្រោះខ្លាំង គឺអ្នករកស៊ី និងទេសចរចិន ដែលមិនមានផលប៉ះពាល់។ សម្តេចមិនខ្វល់ប្រទេសផ្សេងគិតយ៉ាងម៉េចនោះឡើយ ប៉ុន្តែកម្ពុជា មិន​ប្រកាន់យក​ឥរិយាបថជម្លៀសពលរដ្ឋនោះឡើយ៕

Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com