ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រប្រទានព្រះរាជអំណោយដល់ពលរដ្ឋនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ព្រះបាទ នរោត្តម សីហមុនី កំពុងព្រះរាជទានអំណោយដល់ប្រជាពលរដ្ឋ (រូបភាពពីរដ្ឋបាលខេត្តកំពង់ស្ពឺ)
× ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងសួរសុខទុក្ខប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង៨០០នាក់ ហើយព្រះអង្គបានព្រះរាជទាន ព្រះអំណោយដល់ប្រជារាស្ត្រនៅឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ការយាងចុះសួរសុខទុក្ខប្រជាពលរដ្ឋរបស់ព្រះករុណា ព្រះមហាក្សត្រ គឺមានការចាំទទួលស្វាគមន៍ពីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមជាមួយនឹង លោកយាយ លោកតា ប្រជារាស្ត្រដែលជាកូនចៅរបស់ព្រះអង្គ។
ការយាងចុះសួរសុខទុក្ខប្រជាពលរដ្ឋ ព្រះអង្គ បានព្រះរាជទានអំណោយ ដោយផ្ទាល់ដល់ប្រជានុរាស្ត្រជាង៥០០គ្រួសារ និងសិស្សានុសិស្សជាង៣០០នាក់។ ប្រជានុរាស្ត្ររបស់ព្រះអង្គ បានទទួលអំណោយជាស្បៀងអាហារ សម្ភារៈសិក្សា និងថិវិកាមួយចំនួនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com