ក្រុមហ៊ុន លី​ប្រា​ ​ផ្តល់​សេវា​តាមដាន​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​ជូន​អតិថិជន​ពេញ​២៤​ម៉ោង
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន លី​ប្រា​ ​ផ្តល់​សេវា​តាមដាន​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​ជូន​អតិថិជន​ពេញ​២៤​ម៉ោង
25, Mar 2020 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន លី​ប្រា គឺជា​ក្រុមហ៊ុន​សន្តិសុខ​ឈានមុខ​គេ​មួយ នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រៅតែពី​ការផ្តល់​បុគ្គលិក​សន្តិសុខ​ជាម​នុស្ស លី​ប្រា មាន​សេវាកម្ម​ដ៏​ល្អ​អស្ចារ្យ​មួយទៀត គឺ ប្រព័ន្ធ​សុវត្ថិ​ភាពជា​កញ្ចប់​ឬ Integrated security solution(ISS)​។ កញ្ញា សំ បញ្ញា មន្ត្រី​ទំនាក់ទំនង​សេវាកម្ម​អតិថិជន របស់​ក្រុមហ៊ុន លី​ប្រា បាន​ថ្លែងថា ISS គឺជា​ប្រព័ន្ធ​សុវត្ថិ​ភាពជា​កញ្ចប់ ធានា​សុវត្ថិភាព ២៤​ម៉ោង លើ ២៤ ម៉ោង​ជូន​អតិថិជន ទៅលើ​បញ្ហា​ដូចជា ចោរលួច ចោរ​គាស់ អគ្គិភ័យ និង​ហា​និ​ភ​យ័​ផ្សេងៗ តាមរយៈ​ការបំពាក់​សុវត្ថិភាព​នៅ​ទីតាំង​ដែល​លោកអ្នក​ចង់​ការពារ ជាមួយនឹង​សញ្ញា​អាសន្ន​នៅពេល​មាន​ហានិភ័យ​កើតឡើង​។​
 
​ដើម្បី​ជ្រាប​កាន់តែច្បាស់​ថា ប្រព័ន្ធ​សុវត្ថិ​ភាពជា​កញ្ចប់ ឬ ISS នេះ​មាន​ដំណើរការ​ដូចម្តេច សូម​ស្តាប់​ការពន្យល់​លម្អិត​ពី កញ្ញា សំ បញ្ញា មន្ត្រី​ទំនាក់ទំនង​សេវាកម្ម​អតិថិជន របស់​ក្រុមហ៊ុន លី​ប្រា ដូចតទៅ​៖
 
 
​កញ្ញា សំ បញ្ញា  បានបញ្ជាក់​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា ក្រុមហ៊ុន លី​ប្រា គឺជា​ក្រុមហ៊ុន​សន្តិសុខ​តែមួយគត់​នៅ​កម្ពុជា ដែលមាន​ផ្តល់នូវ​សេវា​ត្រួតពិនិត្យ និង​តាមដាន ២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​ធានាថា​ទីតាំង​ដែល​អតិថិជន​ចង់​ការពារ​មាន​សុវត្ថិភាព​។ កញ្ញា សំ បញ្ញា ពន្យល់​បន្ថែម​ដូច្នេះ​៖«​កាមេរ៉ា កន្លែង​ណា​ក៏​គេ​មាន​ដែរ តែ​អ្វី​ជា​ក្តីបារម្ភ​របស់​ភ្ញៀវ គឺ​គាត់​អត់​មាន​ពេល​ឆែក​មើល​ទូរ​សព្ទ​គាត់​២៤​ម៉ោង​ទេ​។ អីចឹង​យើង​មាន control room ដើម្បី​ផ្តល់​ភាពងាយស្រួល​ជូន​ភ្ញៀវ​។ សព្វថ្ងៃ នៅពេលដែល​មានរឿង​កើតឡើង​ហើយ បាន​ពួកគាត់​ទៅ​ចាក់​វីដេអូ​មើល បញ្ហា​កើតឡើង​បាត់​ហើយ​ហ្នឹង​។ សម្រាប់ control room យើង​នៅពេល​មាន​បញ្ហា យើង​ដោះស្រាយ​ឲ្យ​ភ្លាមៗ​។ ទី​១ គឺ​យើង​ហៅ​ទូរ​សព្ទ​ទៅ​ភ្ញៀវ​។ ទី​២ នៅពេល​មាន​បញ្ហា វា​Alert មក​យើង​។ យើង​ក៏មាន​ក្រុម ERT សម្រាប់​អន្តរាគមន៍​នៅពេល​ដែលមាន​បញ្ហា​ភ្លាមៗ​ហ្នឹង​។ មានន័យថា​យើង​ទប់ស្កាត់​កុំ​ឲ្យ​បញ្ហា​កាន់តែ​ធំ​»៕




(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com