ជាតិ
ទិដ្ឋភាព​ជុំវិញ​ពិធី​ឡើងអ្នកតា​នៅ​ប្រាសាទអង្គរវត្ត​
02, Feb 2020 , 2:00 pm        
រូបភាព
​សៀមរាប​៖ ដូច​សព្វមួយដង រាល់ថ្ងៃ​៣​កើត ខែមាឃ អ្នកភូមិ​អង្គ​រតែង​ប្រារព្ធ​ពិធី​ឡើងអ្នកតា​ឬ​ឡើង​មាឃ ដែល​ពិធី​នេះ​រៀបចំ​នៅតាម​ទីសក្ការៈ​បូជា ឬ​ទួល​អ្នកតា​តាម​ទីតាំង​ផ្សេងៗ​។ ពិធី​នេះ​ក៏​រៀបចំ​នៅ​ទីសក្ការៈ​បូជា​តារា​ជ្យ នៅ​ប្រាសាទអង្គរវត្ត​ផងដែរ ដែលមាន​ចាស់​ព្រឹទ្ធិ​ចា​រ្យ និង​ក្មេងៗ​ប្រមាណ​១០០​នាក់​ចូលរួម​។​

 
​ពិធី​នេះ​ចាប់ផ្តើម​ដោយមាន​ការរៀបចំ​សំណែន និង​ពិធី​ទៅតាម​សាសនា អមដោយ​វង្ស​ភ្លេងបុរាណ​ប្រគំ​ដែល​ញុំ​ា​ង​ឱ្យ​ពិធី​នេះ​កាន់តែ​អធិកអធម​។ ក្នុង​ពិធី​ក៏មាន​អាចារ្យ​សូត្រធម៌​អញ្ជើញ​លោកតា​រាជ្យ​មក​ពិសារ​សំណែន​ដែល​រៀបចំ​មាន​នំ​បញ្ចុក នំអន្សម បាយ សម្លរ បង្អែម​។​ល​។​
 
​ពិធី​ឡើងអ្នកតា ជា​ជំនឿ​ដ៏​មុតមាំ​របស់​អ្នកភូមិ​អង្គរ​ដែល​គោរព​មិនដែល​ខាន​ឡើយ​។ ពិធី​នេះ​ធ្វើឡើង​ដើម្បី​ជា​កិច្ច​លៀង​ជូន​អ្នកតា​ដែល​បានផ្តល់​ទឹកភ្លៀង​តាម​រដូវ និង​ផ្តល់​ដី​មាន​ជីជាតិ​ព្រមទាំង​ថែរក្សា​អ្នកស្រុក​ពេញ​មួយឆ្នាំ​ឱ្យ​ជួបតែ​សេចក្ដីសុខ​ជា​រហូតមក​៕ 
 
​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​ពិធី​ឡើងអ្នកតា​នៅ​ប្រាសាទអង្គរវត្ត​ដូចតទៅ​៖



































































Tag:
 ឡើងអ្នកតា​
  តារា​ជ្យ​
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com