ជាតិ
យុវតី អឿ​ម ធា ជួយ​ម្ដាយ​ធ្វើ​ស្ករត្នោត​លក់​សម្រាប់​ភ្ញៀវទេសចរ​នៅ​ស្រុក​បន្ទាយស្រី​
02, Feb 2020 , 5:09 pm        
រូបភាព
​សៀមរាប​៖ រដូវ​កាល​ស្ករត្នោត​អ្នកស្រុក​បន្ទាយស្រី​បាន​មកដល់​ទៀតហើយ​។ ស្ករត្នោត​បន្ទាយស្រី ត្រូវបាន​គេ​ស្គាល់​ថា​មានឱជារស​ឈ្ងុយឆ្ងាញ់ និង​រក្សាទុក​បានយូរ​។ តាមផ្លូវ​ចាប់ពី​ភូមិ​តា​កុះ ភ្ញៀវទេសចរ​អាច​ឃើញ​អ្នក​បន្ទាយស្រី​ផលិត​ស្ករត្នោត ដោយមាន​ជើង​ច​ង្ក្រា​ន្ត​កូរ​នៅតាម​តូប​នីមួយៗ​ផង​ដើម្បី​ទាក់ទាញ​អ្នកទិញ​។

 
​នៅ​ភូមិ​តា​កុះ យុវតី អឿ​ម ធា អាយុ​១៨​ឆ្នាំ កំពុង​ជួយ​ម្ដាយ​ធ្វើ​ស្ករត្នោត​នេះដែរ​។ កំពុង​រៀបចំ​ស្ករ​ដែល​ចាក់​ដាក់​ពុម្ព​រួច​បណ្ដើរ អឿ​ម ធា ប្រាប់ថា ក្នុង​មួយថ្ងៃ​គ្រួសារ​ខ្លួន​អាច​ផលិត​ស្ករត្នោត​បាន​ប្រមាណ​១០​គីឡូក្រាម​។ ស្ករត្នោត​របស់​គ្រួសារ ធា ផលិត​ជា​ស្ករ​រឹង​ចាក់​ដាក់​ស្រាក់ និង​ធ្វើជា​ស្ករ​ជ្រាយ​លក់​ធម្មតា ដែល​ក្នុង​មួយ​គីឡូក្រាម​លក់បាន​ពី​៥​ពាន់​ទៅ​៦​ពាន់​រៀល​។ ធា ប្រាប់ថា គ្រួសារ​នាង​មាន​ដើមត្នោត​ច្រើន​ដើម ដែល​បន្សល់ទុក​ពី​ដូនតា ហើយ​ដើមត្នោត​ទាំងនោះ ជួយ​សម្រាល​ជីវភាព​គ្រួសារ​ខ្លួន​បាន​មួយចំណែក​ធំ​។ គ្រួសារ​របស់​យុវតី ធា តែង​ផលិត​ស្ករត្នោត​លក់​នៅក្រោយ​រដូវ​ច្រូតកាត់​រួច ហើយ​ដើមត្នោត​ផ្តល់​ផល​ពី​៤​ទៅ​៥​ខែ​ទើប​អស់​ទឹក​៕

















Tag:
 ស្ករត្នោត​
  បន្ទាយស្រី​
© រក្សាសិទ្ធិដោយ thmeythmey.com