រថយន្ត
អន្តរជាតិ
​ក្រុង​ហ្សឺ​ណែវ បន្ត​ហាម​ប្រាប់​ចរាចរណ៍​រថយន្ត​កខ្វក់​ដើម្បី​លើកកម្ពស់​បរិស្ថាន​ទីក្រុង​
03, Feb 2020 , 8:39 pm        
រូបភាព
ដោយ: ធីតា
​អាជ្ញាធរ​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស បានសម្រេច​ពន្យា​ពេល​ហាមឃាត់​ការធ្វើ​ចរាចរ​រថយន្ត​កខ្វក់​នៅក្នុង​ទីក្រុង ដោយសារតែ​បញ្ហា​ផ្សែង​អ​ព្ទ័​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ Swiss Info ដោយ​អាជ្ញាធរ​តាំងចិត្ត​ពង្រឹង​កិច្ចការពារបរិស្ថាន និង​កាត់បន្ថយ​ខ្យល់​អាប់អួរ​នៅក្នុង​ទីក្រុង​។​

 
​ហ្សឺ​ណែវ បាន​ក្លាយជា​ក្រុង​ដំបូង ដែល​បាន​អនុវត្ត​ច្បាប់ ដោយ​អនុញ្ញាត​ឲ្យ​រថយន្ត​ដែលមាន​ការបំពុល​តិច អាច​ចូល​ទីក្រុង​បាន​ចន្លោះ​ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​១០​ល្ងាច នៅពេល​មានការ​ព្រមាន​ទាក់ទង​នឹង​ការចុះ​អ​ព្ទ័​។ អ្នក​បំពាន​ប្រឈម​រង​ការពិន័យ ៥១៤​ដុល្លារ​អាមេរិក​។​
 
​សម្រាប់​រថយន្ត​ដែលមាន​បំណង​ធ្វើ​ចរាចរណ៍​ចូលក្នុង​ទីប្រជុំជន​ក្រុង​ហ្សឺ​ណែវ ត្រូវ​ស្នើសុំ​ស្ទីក​ឃ័​រ «Stick Air» ទៅតាម​គុណភាព​បរិស្ថាន​របស់ខ្លួន ដោយមាន​ការបែងចែក​ទៅតាម​ពណ៌​៦​ប្រភេទ​។ ករណីនេះ ក៏មាន​លក្ខណៈ​ស្រដៀង​នឹង​គោលការណ៍​ដែល​ធ្លាប់​អនុវត្ត​កន្លងមក​នៅ​បារាំង​ផងដែរ​។​
 
​មនុស្ស​ប្រមាណ​៥០០ ០០០​នាក់​រស់​នៅតាម​តំបន់​នានា​ក្នុង​ក្រុង​ហ្សឺ​ណែវ ក្នុងនោះ មាន​២០០ ០០០​នាក់​រស់នៅក្នុង​ទីក្រុង​។ អាជ្ញាធរ​ក្រុង​មួយ​នេះ ក៏ដូចជា​ប្រទេស​ស្វី​ស​ទាំងមូល យកចិត្តទុកដាក់​ខ្លាំង​បំផុត​លើ​បញ្ហា​បរិស្ថាន​៕


 

© រក្សាសិទ្ធិដោយ thmeythmey.com