អត្ថបទពាណិជ្ជកម្ម
ហាង Travel Hub ថ្មីៗ នឹង​ជួយ​ទេសចរ​ខ្មែរ​អាច​រៀបចំ​ផែនការ​ដំណើរ​កម្សាន្ត​កាន់តែ​ងាយស្រួល
04, Feb 2020 , 3:55 pm        
រូបភាព
ដោយ: ថ្មីៗ
​ហាង​លក់​សម្ភារ​សម្រាប់​ដំណើ​កម្សាន្ដ​ថ្មីៗ «​ដែលមាន​ផលិតផល​សម្បូរបែប​» នៅ​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប និង​ក្រុងព្រះសីហនុ នឹង​ជួយ​ឲ្យ​អ្នកទេសចរ​កម្ពុជា​អាច​រៀបចំ​ផែនការ​ដំណើរ​កម្សាន្ដ​របស់ខ្លួន បាន​កាន់តែ​ងាយស្រួល តាមរយៈ​ការផ្តល់ជូន​នូវ​ផលិតផល​ជាច្រើន​ម៉ាក​ដ៏​សម្បូរបែប​ដែលមាន​គុណភាព​ខ្ពស់​ដូចជា Lojel និង Victorinox ស្ថិតក្រោម​ដំបូល​ហាង​តែមួយ​។
 
Travel Hub ដែលមាន​ហាង​ចំនួន​២​ទីតាំង​រួចជាស្រេច​នៅ​រាជធានី​ភ្នំពេញ នា​ផ្សារ​ទំនើប​អ៊ី​អន ភ្នំពេញ និង​អ៊ី​អន សែន​សុខ នឹង​ចាប់ផ្តើម​បើក​សាខា​ថ្មីៗ​របស់ខ្លួន​នាពេល​ឆាប់ៗ​នេះ នៅ​ក្រុង​សៀមរាប និង​ក្រុងព្រះសីហនុ ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការពង្រីក​សាខា​ទូទាំងប្រទេស​របស់ខ្លួន ដែល​នឹងមាន​ហាង​ចំនួន​៩​សាខា នៅត្រឹម​ចុងឆ្នាំ​នេះ​។ 
 
​ហាង Central Mall ដែល​ស្ថិត​នៅក្បែរ​ផ្សារ​ធំថ្មី ក៏​នឹងត្រូវ​ប្តូរ​ឈ្មោះ​ទៅជា​ហាង Travel Hub មួយ​ផងដែរ ដើម្បី​បង្កើត​ឲ្យ​មាន​បណ្តាញ​ហាង​ទូទាំង​ទីក្រុង ដែល​លក់​ផលិតផល​ប្រកបដោយ​គុណភាព​ខ្ពស់ ដូចជា វ៉ា​លី សម្ភារៈ​ផ្សេងៗ​សម្រាប់​ធ្វើដំណើរ និង​សម្លៀកបំពាក់​សម្រាប់​ការធ្វើដំណើរ​ទៅ​ក្រៅ​ទីក្រុង ជាដើម​។ 


 
Travel Hub គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Campore Group ហើយ​លោក David Ghani ដែលជា​ប្រធាន​ក្រុមហ៊ុន​នេះ បាន​បញ្ជាក់ថា​៖ «​ចំណុច​ដែល​ធ្វើ​ឲ្យ Travel Hub មាន​លក្ខ​ខណៈ​ពិសេស​ជាងគេ​នោះ គឺ​ការដែល​យើង​ផ្ដល់ជូន​អតិថិជន​នូវ​ផលិតផល ម៉ាក​យីហោ​ល្បីៗ ដែលមាន​គុណភាព​ខ្ពស់​ជាច្រើន​ជម្រើស ក៏ដូចជា​ការផ្ដល់ជូន​ពួកគាត់​នូវ​អ្នកឯកទេស​ដែល​អាចជួយ​ផ្ដល់យោបល់​ជូន​ដល់​អ្នកដំណើរ​ដ៏​ឆ្លាត​វៃ​របស់​កម្ពុជា ដែល​ស្វែងរក​ផលិតផល​ធ្វើដំណើរ​ដែល​ពួកគាត់​អាច​ជឿទុកចិត្ត​បាន​»​។ 
 
​លោក David Ghani បាន​ប្រាប់​បន្តថា​៖ «​មនុស្ស​ភាគច្រើន តែងមាន​អារម្មណ៍​រំភើប​ខ្លាំង នៅពេលដែល​ពួកគាត់រ​រៀបចំ​ផែនការ​ដំណើរ​កម្សាន្ដ​របស់គាត់​។ នោះ​ហើយ​គឺជា​មូល​ហេតុដែល Travel Hub ដាក់ពាក្យ​ស្លោ​កថា «​កន្លែង​ដែល​ការធ្វើដំណើរ​របស់​អ្នក​ចាប់ផ្តើម​»​។ សូម្បីតែ​នៅមុន​ពេលដែល​អ្នកចេញ​ដំណើរ Travel Hub នឹង​ផ្តល់​ដំបូន្មាន និង​សេវា​ល្អៗ​បំផុត​ជាច្រើន ពី​ហាង​ដ៏​ចំណាន​របស់​យើង ដែលមាន​លក់​នូវ​ផលិតផល​ធ្វើដំណើរ​ដ៏​មាន​ប្រជាប្រិយភាព​បំផុត និង​មាន​យីហោ​ល្បីៗ​ដ៏​គួរ​ឲ្យ​ទុកចិត្ត​ជាច្រើន ទូទាំង​ពិភពលោក​»​។ 
 
​យីហោ​ល្បីៗ​ជាច្រើន​ដែល​ហាង Travel Hub កំពុងតែ​លក់​នាពេល​បច្ចុប្បន្ន រួមមាន វ៉ា​លី មកពី​ក្រុមហ៊ុន The North Face, Lojel, Victorinox, Wenger, Hideo Wakamatsu និង PacSafe​។ សម្ភារៈ​បន្ទាប់បន្សំ​ជាច្រើន​ដែល​ផ្តល់ជូន​នៅ​ហាង Travel Hub រួមមាន ឧបករណ៍​ភ្ជាប់​បណ្តាញ (Adaptor) ខ្នើយ​ធ្វើដំណើរ ឧបករណ៍​ចល័ត និង​កាបូប​ជាច្រើន​ប្រភេទ​មកពី​យីហោ​ល្បីៗ​ជាច្រើន ដូចជា Travel Blue, Cabeau, Be Relax និង Lexingham​។ ជាមួយគ្នានេះ ហាង​ក៏មាន​លក់​សម្លៀកបំពាក់​សម្រាប់​ការធ្វើដំណើរ​ចេញ​ក្រៅពី​ទីក្រុង​ពី​ក្រុមហ៊ុន 5.11 ផងដែរ ដែល​សាក​សម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ផ្សងព្រេង​។ 
 
​លោក David Ghani បាន​បញ្ជាក់ថា​៖ «Travel Hub មាន​គោលបំណង​ចង់​ផ្តល់​ឲ្យ​អតិថិជន​របស់​យើង​ជាមួយនឹង​សម្លៀកបំពាក់ សម្ភារៈ​បន្ទាប់បន្សំ កាបូប និង​វ៉ា​លី ដែល​អាច​ជឿ​ទុកចិត្តបាន​បំផុត ជាពិសេស​រាល់​សម្ភា​រៈទាំ​ង​អស់​ដែល​អ្នកដំណើរ​ម្នាក់​អាច​នឹង​ត្រូវការ​ដើម្បី​បន្តធ្វើ​ដំណើរ​កម្សាន្ត ទិញ​ឥ​វ៉ាន់ ទៅកាន់​ទីក្រុង​បាងកក ឬ​សម្រាប់​ការ​សម្រាក​វិស្សមកាល​បែប​ផ្សងព្រេង​ជាង​នេះ នៅតាម​ជួរ​ភ្នំក្រវាញ ក៏បាន​។ ជម្រើស​វ៉ា​លី​ដ៏​សម្បូរបែប នៅ​ហាង Travel Hub ផ្តល់ជូន​ជាមួយនឹង​ការធានា​លើ​គុណភាព​ផលិតផល​រហូតដល់រ​យៈ​ពេល​១០​ឆ្នាំ ដើម្បី​ផ្តល់​ជំនឿ​ទុកចិត្ត​ទៅកាន់​អតិថិជន​របស់​យើង​»​។ 


 
​ហាង Travel Hub នៅ​ខេត្តសៀមរាប ត្រូវបាន​រំពឹងទុក​ថា នឹង​បើក​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ខែកុម្ភៈ ខណៈដែល​សាខា​នៅ​ក្រុងព្រះសីហនុ ត្រូវបាន​រំពឹងទុក​ថា នឹង​បើក​ដំណើរការ​នៅ​ដើមខែ​មីនា​។ 
 
​លោក Ghani បាន​ឲ្យ​ដឹងថា ទីតាំង​របស់​សាខា​ថ្មី​ទាំងនេះ ក៏​នឹង​ឆ្លើយតប​ទៅនឹង​ការកើនឡើង​របស់​ភ្ញៀវទេសចរ បរទេស​ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា ផងដែរ រួម​ជាមួយនឹង​ការផ្តល់ជូន​តម្លៃ​ដ៏​ប្រកួតប្រជែង បើ​ធៀប​ទៅនឹង​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់ និង​ការជឿជាក់​សម្រាប់​អតិថិជន ទៅលើ​ការទិញ​ផលិតផល​ពិត​មិន​ក្លែងក្លាយ ពី​ហាង​លក់រាយ​ប្រកបដោយ​កេ​រិ៍្ត​ឈ្មោះ​មួយ​។ 
 
​ស្រប​ពេលដែល​ប្រាក់ចំណូល​របស់​ប្រជាជន​កម្ពុជា មានការ​កើនឡើង តម្រូវការ​នៃ​ការធ្វើដំណើរ​ក៏​កើនឡើង​ផងដែរ ខណៈដែល​កំណើន​អ្នកធ្វើដំណើរ​ទៅ​ក្រៅប្រទេស កើនឡើង​ប្រមាណ​ជា ១៥% ក្នុង​១​ឆ្នាំ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​ជាមួយគ្នានេះ វិស័យ​ទេសចរណ៍​ក្នុងស្រុក​ក៏​កើនឡើង​ឥតឈប់ឈរ​ផងដែរ​។ នេះ​យោងទៅតាម​ស្ថិតិ​របស់​ក្រសួងទេសចរណ៍​៕ 







 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com