ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អានចំណុចនេះរួច នឹងដឹងថា ហេតុអ្វីបានជាសាច់ក្រហមធ្វើឲ្យទល់លាមក
× ការទល់លាមកគឺជាបញ្ហាញឹកញាប់មួយដែលយើងអាចសម្គាល់ដឹងថា មានការពិបាកបន្ទោបង់ និងបន្ទោបង់តិចជាង ៣ដងក្នុងមួយសប្តាហ៍។ តាមពិតទៅ មនុស្សធំ ២៧ភាគរយ ឃើញថាមានបញ្ហានេះ ហើយក៏ជាប់ទាក់ទងនឹងអាការៈផ្សេងៗទៀតដែរដូចជា ហើមពោះ និងផោមច្រើន។ មនុស្សចាស់ និងការរស់នៅអសកម្មរាងកាយ ច្រើនតែជួបបញ្ហានេះជាញឹកញាប់។
ជាក់ស្តែងសាច់ក្រហមប្រហែលជាធ្វើឲ្យការទល់លាមកកាន់តែធ្ងន់ធ្ងរជាងមុនទៀតដោយយោងទៅតាមហេតុផល ៣យ៉ាង។ ទី១ វាមិនសូវមានជាតិសរសៃ ដែលជំរុញដល់ភាពធូររបស់លាមក និងជួយឲ្យលាមកធ្វើចលនាបានស្រួលឡើយ។ ទី២ សាច់ក្រហមក៏បន្ថយការញ៉ាំជាតិសរសៃរបស់មនុស្សយើងដោយប្រយោលដែរ ដោយសារតែអាហារមានជាតិសរសៃមិនឆ្ងាញ់ដូចសាច់។ រឿងនេះកើតឡើងជាការពិតយ៉ាងពិសេសបើសិនជាអ្នក នៅលើតុញ៉ាំអាហារមានសាច់ច្រើនៗតែម្តង ដូច្នេះអ្នកញ៉ាំតែងតែមិនសូវចូលចិត្តលូកញ៉ាំបន្លែឡើយ។
លើសពីនេះទៅទៀត វាមិនដូចគ្នានឹងសាច់ផ្សេងៗដូចជា ត្រី និងសាច់បក្សីឡើយ ព្រោះសាច់ក្រហមជាទូទៅផ្ទុកទៅដោយជាតិខ្លាញ់ខ្ពស់ជាង ហើយអាហារមានជាតិខ្លាញ់ខ្ពស់ត្រូវការរំលាយក្នុងពោហយូរៗ។ ករណីខ្លះ វាអាចធ្វើឲ្យទល់លាមកកាន់តែខ្លាំងផង។ ហេតុដូច្នេះហើយ បើសិនជាអ្នកកំពុងតែទល់លាមកហើយ ចូរជំនួសការញ៉ាំសាច់ក្រហម មកញ៉ាំបន្លែវិញ ដូចជា សណ្តែកបារាំង ឬបន្លែផ្សេងៗវិញ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com