អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់​ជួយ​សម្រួល​ដល់​ការចាត់ចែង​អាជីវកម្ម​របស់​អតិថិជន​
07, Feb 2020 , 9:49 am        
រូបភាព
ដោយ: ថ្មីៗ
​ស្រប​យុគសម័យ​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញ​មួយ​ក្នុងចំណោម​ធនាគារ​ធំៗ​ទាំង 5 នៅ​កម្ពុជា ដាក់ឱ្យ​ប្រើប្រាស់​មុខងារ «​ស្កេ​ន​-​ទូទាត់ តាម QR Code» ដោយ​ប្រើ​តាម​ទូរស័ព្ទដៃ​របស់​អតិថិជន​បាន​ភ្លាមៗ​នៅតាម​ហាង​លក់ទំនិញ​និង​សេវា​នានា​ជាច្រើន​យ៉ាង​ងាយស្រួល​ដោយ​មិនចាំបាច់​ប្រើ​សាច់ប្រាក់ និង​មិន​អស់​កម្រៃ​សេវា​។
 
​លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា មុខងារ ស្កេ​ន​-​ទូទាត់ នេះ​អាចឱ្យ​អតិថិជន ផ្ទេរ និង​ទទួល​ប្រាក់​តាមរយៈ​ការ​ស្កេ​ន QR Code ដែលមាន​នៅលើ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ប្រា​សាក់ ដើម្បី​សម្រួល​ដល់​ការចាត់ចែង​សាច់ប្រាក់​ក្នុងការ​ប្រកប​អាជីវកម្ម​របស់​អតិថិជន ឬ ទូទាត់​លើ​ថ្លៃទំនិញ​និង​សេវា​តាម​ហាង​នានា​ដែលមាន​ដំឡើង QR Code នៅ​ទូទាំង​កម្ពុជា ដោយ​មិនចាំបាច់​ចំណាយ​លើ​ការ​ថ្លៃ​សេវា​។​


 
​គ្រប់​អតិថិជន ទទួលបាន​ការរីករាយ​ក្នុងការ ស្កេ​ន​-​ទូទាត់ តាមរយៈ​ការបើក​គណនី​សន្សំ​នៅ​ប្រា​សាក់​នៅថ្ងៃនេះ​ជាមួយនឹង​អត្រា​ការប្រាក់​បញ្ញើ​សន្សំ​ខ្ពស់​។​
 
​អំពី​ប្រា​សាក់ 
​ប្រា​សាក់ ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ក្នុងចំណោម​ធនាគារ​ធំៗ​ទាំង 5 នៅ​កម្ពុជា ដែល​ផ្ដល់​ដំណោះស្រាយ​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន រួមមាន​៖ សេវា​ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ផ្ទេរប្រាក់ 10 ម៉ឺន​ដុល្លារ​ក្នុង 1 ថ្ងៃ​ដោយ​មិន​គិត​កម្រៃ​សេវា សេវា​ឥណទាន ដាក់​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម ដក​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់​ទោះជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹម ប្តូរប្រាក់ ទិញ​កាត​ទូរស័ព្ទ បើកប្រាក់​បៀវត្ស សេវា​ទូទាត់​រហ័ស អេ​ធី​អឹម សេវា​ធនាគារ​ចល័ត ម៉ាស៊ីន​ឆូត​កាត សេវា​ខេ​ម​បូ​ឌា​ន​ស៊ែរ​ស្វ៊ី​ច (CSS) សេវា​ទូទាត់​ប្រព័ន្ធ​បាគង និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេងៗ​ទៀត ជាមួយនឹង​បណ្តាញ​ការិយាល័យ​ជិត 200 ទីតាំង ព្រមទាំង​បុគ្គលិក​ជិត 9,000 នាក់​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com