ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កូន​អាច​កាត់​ទៅតាម​នរណា​?
07, Feb 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​កូន​ដែល​មិនទាន់​ចាប់កំណើត ម្តាយ​ឳ​ពុក​គ្រប់រូប​សុទ្ធតែ​ចង់ដឹងថា​តើ​កូន​អាចមាន​រូបរាង​កាត់​ទៅតាម​នរណា ហើយ​មាន​រូបរាង​ដូចម្តេចខ្លះ​? ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ជួយ​ស្រាយ​ចម្ងល់​របស់​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
​ភ្នែក​
 
​ប្រសិនជា​អ្នក​ទាំងពីរ​ម្នាក់​មាន​ត្របកភ្នែក​មួយ​ជាន់ ឯ​ម្នាក់ទៀត​មាន​ពីរ​ជាន់ នោះ​កូន​អ្នក​នឹងមាន​ត្របកភ្នែក​ពីរ​ជាន់ តែបើ​អ្នក​ទាំងពីរ​សុទ្ធ​តែមាន​មួយ​ជាន់ នោះ​ភ្នែក​កូន​នឹង​មានតែ​ត្របក​មួយ​ជាន់​ដូចគ្នា​។​
 
​រោមភ្នែក​
 
​ប្រសិនជា​អ្នកមាន​រោមភ្នែក​វែង នោះ​កូន​អាច​នឹងមាន​រោមភ្នែក​វែង​ដូចគ្នា ហើយ​មាន​អ្នក​ដែល​និយាយថា​ការ​កាត់​រោមភ្នែក​អាចធ្វើឱ្យ​វែង​បាន នេះ​ជាការ​យល់ឃើញ​ដែល​ខុស​ទាំងស្រុង ហើយ​ថែមទាំង​អាចធ្វើ​ឱ្យមាន​គ្រោះថ្នាក់​ដល់​កូន​ទៀតផង​។​
 
​ច្រមុះ​
 
​ច្រមុះ​របស់​កូន​អាច​កាត់​ទៅតាម​អ្នក​បាន បើ​អ្នកមាន​ច្រមុះ​មិនសូវ​ស្រួច នោះ​កូន​នឹង​អាច​កាត់​តាម​អ្នក តែមាន​កូនក្មេង​មួយចំនួន​កើតមក​ច្រមុះ​មិន​ស្រួច​ទេ ប៉ុន្តែ​ដោយ​បរិភោគ​អាហារ​ដែលមាន​សារធាតុចិញ្ចឹម​ច្រើន នោះ​ច្រមុះ​គេ​នឹង​ប្រែជា​ស្រួច​ជាង​មុន​ទៅតាម​ការលូតលាស់​រប​ស់​គេ​។​
 
​ត្រចៀក​
 
​បើ​ត្រចៀក​អ្នកមាន​លក្ខណៈ​ធំ នោះ​ត្រចៀក​របស់​កូន​នឹង​អាចមាន​រាង​ធំ​ដូចគ្នា​។​
 
​ស្បែក​
 
​ពណ៌​នៃ​ស្បែក​របស់​កូន​គឺអាច​កាត់​តាម​អ្នក​ទាំង​ពីរបាន ប្រសិនជា​អ្នកមាន​ស្បែក​ខ្មៅ នោះ​កូន​មិនអាច​មាន​ស្បែ​កស​ឡើយ ទោះបីជា​គេ​កើតចេញ​មក​ស ប៉ុន្តែ​ពេលដែល​គេ​ធំ​នឹង​អាច​ប្រែជា​ខ្មៅ​វិញ​ជា​មិនខានឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com