ជាតិ
សង្គមជាតិ
កុមារ និង​ស្ត្រី​ជាង​១២​ម៉ឺន​នាក់ បាន​ទៅពិនិត្យ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​ខែមករា​
08, Feb 2020 , 8:18 pm        
រូបភាព
រូបភាព​ពី​ហ្វេសប៊ុក​លោក បេអាតរីចឆ្នឺរ
រូបភាព​ពី​ហ្វេសប៊ុក​លោក បេអាតរីចឆ្នឺរ
 
​ភ្នំពេញ​៖ ក្នុង​ខែមករា​កន្លងទៅ កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​១២​ម៉ឺន​នាក់ បាន​ទៅពិនិត្យ​ព្យាបាល​ជំងឺ និង​សម្រាលកូន​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។ នេះ​បើតាម​តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​។


​តួលេខ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា បង្ហាញថា កុមារ​ឈឺ​ចំនួន ៨៦,៤៣៤​នាក់ ត្រូវបាន​ពិនិត្យ​ព្យាបាល នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ដែល​ចំនួន​នេះ កើនឡើង ១៥​ភាគរយ ធៀប​នឹង​ខែមករា​ឆ្នាំ​២០១៩​។ ដោយឡែក កុមារ​ចំនួន ១៦, ៥៨៦​នាក់ មាន​ជំងឺ​ធ្ងន់ធ្ងរ និង​កុមារ​ចំនួន ៤២៤​នាក់ មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ ត្រូវបាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ បើតាម​លិខិត​ដដែល កុមារ​ចំនួន ២,២១២​នាក់ ត្រូវបាន​វះកាត់ និង​កុមារ​ចំនួន ១១១​នាក់​ផ្សេងទៀត វះកាត់​បេះដូង និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​។​
 
​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ១៣, ៨៥៦​នាក់ បានមក​ពិនិត្យ​តាមដាន​ផ្ទៃពោះ និង​សម្រាលកូន​មាន​ចំនួន ២,៣២៦​នាក់​។ សូមបញ្ជាក់ថា រាល់​ការព្យាបាល​ទាំងអស់ គឺ​ឥតគិតថ្លៃ​។ នេះ​បើតាម​លិខិត​ខាងលើ​៕ 

Tag:
 មន្ទីរពេទ្យ​គន្ធបុប្ផា​
  កុមារ​
  ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com