សង្គមអន្តរជាតិ​
អន្តរជាតិ
អ្នកស្រាវជ្រាវ​៖ ស្ត្រី​នៅ​លីវ​ដល់​វ័យ​ជាង​៣០​ឆ្នាំ មិនត្រូវ​បារម្ភ​ឡើយ ព្រោះនេះ​ជា​និន្នាការ​សកល​
09, Feb 2020 , 8:30 am        
រូបភាព
ដោយ: ធីតា
​ស្ត្រី​កាន់តែច្រើន​នៅលើ​ពិភពលោក បាននាំគ្នា​ឈោង​ចាប់យក​ការសិក្សា និង​ពង្រឹង​អាជីព​ការងារ មុនពេល​គិតដល់​ជីវិត​អាពាហ៍ពិពាហ៍​។ នេះ​បើតាម​ការសិក្សា​ផ្សេងៗ​គ្នា​ពី​សំណាក់​សាស្ត្រាចារ្យ​នរវិទ្យា​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​។ កត្តា​នេះ បានបង្ហាញ​ឲ្យ​ឃើញថា ស្ត្រី​ដែល​ឈានចូល​ដល់​វ័យ​ជាង​៣០​ឆ្នាំ​ហើយ ហើយ​មិនទាន់​រៀបការ​នោះ វា​មិនមែនជា​ករណី​ដាច់ដោយឡែក​ឡើយ​។​

 
​អ្នកស្រាវជ្រាវ​ឈ្មោះ Nancy Smith-Hefner បាន​សាកសួរ​សិស្ស​នៅ​មហាវិទ្យាល័យ​ក្នុង​ក្រុង Togyakarta ប្រទេស​ឥណ្ឌូណេស៊ី​ទាក់ទង​នឹង​គម្រោង​អាពាហ៍ពិពាហ៍​។ ស្ត្រី​ត្រឹម​២​ភាគរយ​ប៉ុណ្ណោះ ដែលមាន​អាយុ​៤០​ឆ្នាំ​ជាង​អះអាងថា នឹងមិន​រៀបការ រីឯ​ស្ត្រី​វ័យក្មេង បញ្ជាក់ថា ពួកគេ​ចង់​បញ្ចប់​ការសិក្សា និង​មាន​ការងារ​ធ្វើ​ត្រឹមត្រូវ មុនពេល​គិតគូរ​អនាគត​គ្រួសារ​។​
 
​តាម​ការស្រាវជ្រាវ​រប​ស់​អ្នកស្រី Smith-Hefner ករណីបែបនេះ មិនមែន​ស្ថិត​តែ​ក្នុងចំណោម​យុវនារី​នៅ​ក្រុង Yogyakarta នោះឡើយ ប៉ុន្តែ​ជា​ករណី​សកល ដែល​បាន​ពី​ការសិក្សា​នៅ​ក្រុង Brooklyn, ប៉ារីស ក៏ដូចជា​នៅ​ប្រទេសរ​វ៉ាន់ដា និង​ជប៉ុន​ផងដែរ​។ អ្នកស្រី​បាន​ហៅថា «Waithood»​។​
 
​អ្នកស្រី Smith-Hefner ដែលជា​សាស្ត្រាចារ្យ​ជំនាញ​នរវិទ្យា​នៅ​សាកលវិទ្យាល័យ​បូ​ស្តុ​ន​នោះ បាន​សិក្សា​ពី​សង្គម​យុវជន​អាស៊ី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ អ្នកស្រី​បាន​រកឃើញ​កាន់តែច្បាស់​ថា យុវជន​ឥណ្ឌូណេស៊ី ក៏ដូចជា​យុវជន​អាមេរិក មាន​បញ្ញា​ដ៏​ធំ​មួយ​ដូចគ្នា គឺ​ការរក​ដៃគូ​ដ៏​ត្រឹមត្រូវ​ម្នាក់​។​
 
​អ្នកស្រី Marcia Inhorn សាស្ត្រាចារ្យ​នរវិទ្យា និង​កិច្ចការ​អន្តរជាតិ​នៅ Yale University ក៏បាន​អះអាង​ស្រដៀង​គ្នា​ផងដែរ ដោយ​ករណី​ទាំងនេះ មកពី​យុវតី​មាន​សិទ្ធិ​សម្រេច​ដោយ​ខ្លួន ដោយសារ​ពួកគេ​ចាក​ចេញពីផ្ទះ​ឪពុកម្តាយ និង​មាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង​។​
 
​តាម​ការផ្សាយ​របស់ Quartz និន្នាការ​សាកល​នាពេល​បច្ចុប្បន្ននេះ គឺមាន​ករណី​ពន្យា​ឯកសារ​ក្នុងការ​រៀបចំ​អា​ពា ហ៍​ពិពាហ៍ ជាពិសេស​ក្នុងចំណោម​ស្ត្រី​ដែល​ទទួលបាន​ការអប់រំ​ខ្ពស់ មិន​ថា​នៅ​ហ្ស៊​កដា​នី ចិន អាមេរិក រ​វ៉ាន់ដា ឬ​ហ្គា​តេ​ម៉ា​ឡា​នោះឡើយ​។​
 
​ការសិក្សា​តាំងពី​ឆ្នាំ​២០០៨ របស់​សាស្ត្រាចារ្យ Diane Singerman នៃ American University ក៏​បង្ហាញ​លទ្ធផល​ដូចគ្នា​ផងដែរ​។ នៅ​អេ​ហ្ស៊ី​ប យុវជន​ពន្យា​ពេល​រៀបការ​ដោយសារតែ​ការចំណាយ​ច្រើនពេក រីឯ​ការ​មានកូន​ក្រៅ​ចំណងអាពាហ៍ពិពាហ៍ ក៏​មិន​ត្រូវបាន​សង្គម​ទទួលស្គាល់​នោះដែរ​។​
 
​អ្នកកាសែត​អាមេរិក​ឈ្មោះ Jon Birger ដែលជា​ម្ចាស់​សៀវភៅ «Date-onomics» បាន​បង្ហាញថា សហរដ្ឋអាមេរិក​ទាំង​មូល មាន​ស្ត្រី​៧.៤​លាន​នាក់​ចន្លោះ​ពី​៣០ ទៅ​៣៩​ឆ្នាំ សិក្សា​នៅ​កម្រិត​មហាវិទ្យាល័យ ខណៈ​បុរស​មាន​ត្រឹម​៦​លាន​ប៉ុណ្ណោះ​។ កត្តា​នេះ បង្ហាញ​ឲ្យ​ឃើញថា ស្ត្រី​ដែល​នៅ​លីវ​រហូតដល់​អាយុ​ជាង​៣០​ឆ្នាំ មិនមែនជា​ករណី​ដាច់ដោយឡែក​នោះឡើយ តែ​ជា​និន្នាការ​ពិភពលោក​៕
 

Tag:
 ស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com