ពីនេះ ពីនោះ
ចែកគ្នា​រស់​!
09, Feb 2020 , 11:37 am        
រូបភាព
ដោយ: ថ្មីៗ
 

​ប៉ាកកា​ខ្មៅ​

​បទ កង្កែប​លោត​លើគោក​

-​ប្រឹង​រស់​ប្រឹងរៀន​ប្រឹងរក​
​បែរមក​បាន​មាន​បែក​មុខ​
​មាន​លុយ​មាន​លាភ​មោះ​លុក​
​ចួប​ទុក្ខ ចាញ់​ទ័ល ចាក​ទៅ​។​
 
-​ប្រឹង​វឹក​ប្រវា​ប្រវ័ញ្ច​
​ចម្រាញ់​ចម្រោះ​ចៅរ៉ៅ​
​លប​ទាក់ លាក់ទុក លោភ​ទៅ​
​លង់​ជ្រៅ លាភ​ជ្រុះ លុះ​ជ្រាយ​។​
 
-​អស់​មិត្ត​ឥត​មក​អើតមើល​
​ងងើល ងងុល ងាប់​ងាយ​
​ព្រោះ​លោភ​ប្រឹង​លេប​ប្រែ​លាយ​
​អាយ​នាយ​អោយ​នឹក​អស់អ្នក​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com