អត្ថបទពាណិជ្ជកម្ម
ព្រូ​ដិ​នស​ល និង​អេស៊ីលីដា ប្រារព្ធ​ខួប​៧​ឆ្នាំ​នៃ​ភាពជា​ដៃគូ និង​ការរីកចម្រើន​រួមគ្នា​
11, Feb 2020 , 3:23 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០ - ថ្នាក់ដឹកនាំ​របស់ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា និង​ថ្នាក់ដឹកនាំ​របស់ ធនាគារ​អេស៊ីលីដា ដែលជា​ធនាគារពាណិជ្ជ​កម្ម​ធំជាងគេ​នៅក្នុង​ប្រទេស បាន​ជួបជុំគ្នា​កាលពី​ថ្ងៃ​សុក្រ ដើម្បី​ប្រារព្ធ​ខួប ៧ ឆ្នាំ នៃ​ភាពជា​ដៃគូរ​យុទ្ធសាស្ត្រ ដែល​តាមរយៈ​ភាពជា​ដៃគូ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​យើង​អាច​ទទួលបាន​ការការពា​រ ជាមួយនឹង​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល នៅ​គ្រប់​សាខា​ធនាគារ អេស៊ីលីដា ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា​។​
 
​ពិធី​ជួបជុំ​ពិសារ​អាហារ​ពេល​ល្ងាច ដើម្បី​អបអរសាទរ​ខួប ៧ ឆ្នាំនេះ ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ មាន​មានការ​ចូលរួម​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ មកពី ធនាគា​អេស៊ីលីដា  ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ព្រមទាំង​មន្ត្រី​តំណាង​មកពី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា​ផងដែរ​។​
 
​ចាប់តាំងពី ក្រុមហ៊ុន​ព្រូ​ដិ​នស​ល បាន​ផ្ដើម​ប្រតិបត្តិការ​របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០១៣​មក ភាពជា​ដៃគូ​ជាមួយ ធនាគា​អេស៊ីលីដា មាន​សារៈ​សំខាន់បំផុត ហើយ​បាន​នាំមក​នូវ​ភាពជោគជ័យ​ដល់​ក្រុមហ៊ុន ក្នុងការ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត និង​បាន​ក្លាយខ្លួនជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ធំជាងគេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​
 
​ក្រុមទី​ប្រឹក្សា​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល នៅតាម​សាខា​ធនាគា​អេស៊ីលីដា គឺជា​បណ្តាញ​ចែកចាយ​ដែល​ទទួលបាន​ជោគជ័យ​បំផុត​របស់​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ហើយ​ផលិតផល​ធានារ៉ាប់រង​ដូចគ្នានេះ ក៏ត្រូវ​បានដាក់​ឱ្យ​ចែកចាយ​ដោយ​ទីប្រឹក្សា​អាយុជីវិត​ឯករាជ្យ នៅតាម​សាខា​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​ដោយផ្ទាល់ នៅ​រាជធានី​ភ្នំពេញ បាត់ដំបង សៀមរាប  និង​ក្រចេះ​ផងដែរ​។​
 
​ចាប់ពី​ឆ្នាំ ២០១៣​មក ព្រូ​ដិ​នស​ល មាន​ទីប្រឹក្សា​ហិរញ្ញវត្ថុ​របស់ខ្លួន ប្រចាំការ​តាម​សាខា​ធនាគារ​អេស៊ីលីដា​តែ ៣៥ សាខា​ប៉ុណ្ណោះ​។  បច្ចុប្បន្ននេះ  ព្រូ​ដិ​នស​ល មាន​ទីប្រឹក្សា​ហិរញ្ញវត្ថុ​ប្រចាំការ​ដល់​ទៅ ១៥១ សាខា​របស់​ធនាគារ​អេស៊ីលីដា នៅ​ទូទាំងប្រទេស​កម្ពុជា​។​


 
​ភាពជា​ដៃគូ​ដ៏​រឹងមាំ​មួយ​នេះ បាន​បង្កើន​ការចែក​ចាយ​ផលិតផល​ធានារ៉ាប់រង ដល់​ទៅ​១៨​ដង គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០១៩ បើ​ធៀប​នឹង​ឆ្នាំ​២០១៣​។ នេះ​ជាស​ញ្ញាណ​ដ៏​ប្រពៃ​មួយ​ដែល​បង្ហាញ​ពី​ភាពជា​ដៃគូ​កាន់តែ​រឹងមាំ​រវាង ធនាគារ​អេស៊ីលីដា និង​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល ក៏ដូចជា​ការកើនឡើង​នៃ​តម្រូវការ​សេវា​ធានារ៉ាប់រង​អាយុជីវិត ក្នុង​ទីផ្សារ​កម្ពុជា ដែល​កំពុង​រីកលូតលាស់​ខ្លាំង​។​
 
​លោក David Nutman  អគ្គនាយក ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​វា​ពិតជា​ត្រឹមត្រូវ​ណាស់ ដែល​ពួកយើង​និយាយថា ភាពជា​ដៃគូ​របស់​យើង​ជាមួយ ធនាគារ​អេស៊ីលីដា គឺជា​បេះដូង​នៃ​ភាពជោគជ័យ នៃ​អាជីវកម្ម​របស់​យើង​នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល ៧ ឆ្នាំ​កន្លងមកនេះ ហើយ​ក្រុមហ៊ុន​យើង នឹង​មិនអាច​ទទួលបាន​ជោគជ័យ ដូច​បច្ចុប្បន្ន​ឡើយ បើ​គ្មាន​ការគាំទ្រ ពី​លោក​បណ្ឌិត អ៊ិន ចាន់នី និង​ក្រុមការងារ​ប្រកបដោយ​សមត្ថភាព និង​វិជ្ជាជីវៈ​របស់លោក នៅឯ​ធនាគារ​អេស៊ីលីដា​»​។ 
 
​លោក Nutman បាន​បន្ថែមទៀតថា​៖ «​ជោគជ័យ​របស់​យើង​មួយទៀត​នោះ គឺ​ទីប្រឹក្សា​ហិរញ្ញវត្ថុ​របស់​យើង​ភាគច្រើន​ពី​ប្រទេស​កម្ពុជា ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី Million Dollar Round Table ដែល​ស្មើនឹង ៦% នៃ​ចំនួន​ភ្នាក់ងារចែកចាយ​ផលិតផល​ធានារ៉ាប់រង ប្រកបដោយ​វិជ្ជាជីវៈ មកពី​ទូទាំង​ពិភពលោក​។  ហើយ​ពួកគេ​ទាំងនោះ គឺ​សុទ្ធតែជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ ដែល​ប្រចាំការ​នៅ​សាខា​អេស៊ីលីដា ក្នុងប្រទេស​កម្ពុជា​យើង​នេះឯង​»​។​
 
​លោក ហេង បូម​ករា អគ្គនាយករង ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ «​ភាពជា​ដៃគូ​នេះ ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​លើកកម្ពស់​ប​រិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ដែល​ស្របតាម​គោលនយោបាយ​ជាតិ ស្តីពី​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ ២០១៩ ដល់ ២០២៥​។  ក្នុងនាម​ធនាគារជាតិ​នៃ​កម្ពុជា និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​អបអរសាទរ ដល់​សមាជិក​ក្រុមប្រឹក្សាភិបាល​ទាំងអស់ បុគ្គលិក​អេស៊ីលីដា ភីអិលស៊ី និង​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ចំពោះ​សមិទ្ធផល​របស់​ពួកគេ​»​។​


 
​ថ្លែង​ក្នុង​កម្មវិធី​ជួបជុំ​អាហារ​ពេល​ល្ងាច​នេះដែរ លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល និង​កោត​ស​សើរ​ពី​វិជ្ជាជីវៈ និង​ចំណេះដឹង​របស់​ពួកគេ ក្នុងការ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង ដែលមាន​ការការពារ និង​សន្សំ ហើយ​ជា​ផលិតផល​ថ្មីថ្មោង សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​នៅឡើយ​នោះ​។​
 
​លោក​បណ្ឌិត បាន​មានប្រសាសន៍ថា​៖«​វិស័យ​ធានារ៉ាប់រង​អាយុជីវិត មាន​សារៈសំខាន់​ណាស់​សម្រាប់​ការធ្វើផែនការ​ហិរញ្ញវត្ថុ​រយៈពេល​វែង កា​បែងចែក​ថវិកា តាមរយៈ​ការ​សន្សំ​រយៈពេល​វែង ផែនការ​ចូលនិវត្តន៍ និង​ផែនការ​ហិរញ្ញវត្ថុ​ចាំបាច់​ផ្សេងៗ​ទៀត​។ ភាពជា​ដៃគូ​ដ៏​រឹងមាំ របស់​ក្រុមហ៊ុន​របស់​យើង បានផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​របស់​យើង ក្នុងការ​ប្រើប្រាស់​ផលិតផល និង​សេវាកម្ម​…​។​ភាពជោគជ័យ​របស់​អតិថិជន គឺជា​ជោគជ័យ​របស់​ក្រុមហ៊ុន​យើង​ទាំងពីរ ពី ព្រោះ​យើង​ទទួលបាន​ការរីកចម្រើន ហើយ​បន្ត​រីកចម្រើន​ទៅមុខទៀត ជាមួយ​អតិថិជន​របស់​យើង​។ នេះ​ជា​ហេតុផល​ដែល​យើង​ពង្រឹង​ភាពជា​ដៃគូ​រយៈពេល​វែង​របស់​យើង​បន្ថែមទៀត​»៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com