អត្ថបទពាណិជ្ជកម្ម
Valentine’s Day ខាងមុខ Nokia 6.2 និង Nokia 7.2 ជាជម្រើស​កាដូ​ល្អ​បំផុត​សម្រាប់​មនុស្ស​ជាទី​ស្រលាញ់ ឯ​អ្នកទិញ​ក៏​ទទួល​កាដូ​ពិសេស​ពី Nokia
12, Feb 2020 , 11:07 am        
រូបភាព
ដោយ: ថ្មីៗ
Valentine’s Day ឬ​ទិវា​នៃ​ក្ដី​ស្រលាញ់ ត្រូវបាន​សកលលោក​ប្រារព្ធ​ឡើង រៀងរាល់​ថ្ងៃទី នៅ​ថ្ងៃ​១៤​កុម្ភៈ​។ នៅក្នុង​ទិវា​នេះ គេ​តែងតែ​បង្ហាញ​ក្ដី​ស្រលាញ់​ឲ្យ​គ្នា​ទៅវិញទៅមក ជាពិសេស​ការបង្ហាញ​ក្ដី​ស្រលាញ់​ជូន​លោកអ្នក​មានគុណ​ទាំង​ទ្វេ​។ ក្នុង​ថ្ងៃបុណ្យ​ក្ដី​ស្រលាញ់​នេះដែរ គ្រប់គ្នា​តែងតែមាន​កាដូ​សម្រាប់​មនុស្ស​ពិសេស​របស់ខ្លួន អ្នកខ្លះ​ទិញ​ផ្កា អ្នកខ្លះ​ទិញ​តុ​ក្តា និង​វត្ថុ​អនុស្សា​វ​រី​ជាច្រើន​ទៀត ជូន​ឪពុកម្តាយ គូ​ស្វាមីភរិយា សម្រាប់​កូនៗ​ជាទី​ស្រលាញ់ សម្រាប់​មិត្តភក្តិ និង​មនុស្ស​ជាទី​ស្រលាញ់​របស់គេ​រៀងៗ​ខ្លួន​។​
 
​ឆ្នាំនេះ​វិញ​សាក​យក Nokia 6.2 និង Nokia 7.2 ធ្វើជា​កាដូ​វិញ​ម្ដង​មើល ធានា​មនុស្ស​ពិសេស​របស់​អ្នកនឹង​ភ្ញាក់ផ្អើល​។ ទូរ​សព្ទ Nokia ទាំង ២ ម៉ូ​ឌែ​ល​នេះ បាន​រចនា​រូបរាង​ឡើង​យ៉ាង​ស្រស់ស្អាត សាក​សម​សម្រាប់​មនុស្ស​គ្រប់​វ័យ​។ ជាពិសេស​នោះ តម្លៃ​ទូរ​សព្ទ​ទាំង ២ ម៉ូ​ឌែ​ល​នេះ ពិតជា​សមរម្យ​មែនទែន​។  Nokia 6.2 តម្លៃ​ត្រឹមតែ 219$ ប៉ុណ្ណោះ ខណៈ Nokia 7.2 តម្លៃ​ត្រឹមតែ 289$ ប៉ុណ្ណោះ ប៉ុន្តែ​សមត្ថភាព​ទូរ​សព្ទ​ទាំង ២ ម៉ូ​ឌែ​ល​នេះ គឺ​មិនធម្មតា​នោះទេ​។​
 
​កាន់តែ​ពិសេស​ទៀត​នោះ​សម្រាប់ ទិវា​នៃ​ក្ដី​ស្រលាញ់​ខាងមុខនេះ ក្រុមហ៊ុន Nokia ក៏មាន​ការផ្ដល់ជូន​យ៉ាង​ពិសេស​ផងដែរ សម្រាប់​អតិថិជន​របស់ខ្លួន ដោយ​រាល់​ការ​ជាវ​ទូរ​សព្ទ​ទាំង ២ ម៉ូ​ឌែ​ល​នេះ Nokia 6.2 និង Nokia 7.2 ។ លោក​អ្នកនឹង​ទទួលបាន​ជើង​ទម្រ​ទូរ​សព្ទ​យ៉ាង​ស្រស់ស្អាត​ពី​ក្រុមហ៊ុន Nokia​។ 


 
​លោកអ្នក​អាច​រក​ជាវ​ទូរ​សព្ទ​ទាំង ២ ម៉ូ​ឌែ​ល​នេះ តាម​បណ្ដា​ហាង​លក់​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ទូទាំងប្រទេស​កម្ពុជា ឬក៏​អាច​រក​ជាវ​បាន​តាម​ស្មា​ត​ស៊ប (smartshop) ទាំងអស់ ទូទាំងប្រទេស​កម្ពុជា ឬក៏​អាច​ទំនាក់ទំនង​តាមរយៈ​ទូរ​សព្ទ 012879 707​។​
 
​គួ​រំលឹកថា Nokia 7.2 គឺជា​ទូរ​សព្ទ ដែល​បាន​ផលិត​មក ជាមួយនឹង​កម្លាំង​ម៉ាស៊ីន​លំដាប់​ថវិកា ដែល​បំពាក់​មកជា​មួយ នូវ​កាមេរ៉ា​ខាងក្រោយ ៣ គ្រាប់ ដែល​កំពុង​ពេញនិយម​នៅ​សម័យ​ស្មា​ត​ហ្វូ​ន​នេះ​។ ក្នុងនោះ​លែ​ន​មេ (Main Camera) មាន​ទំហំ 48 MP, f/1.8, (wide), 1/2", 0.8µm, PDAF អាច​ផ្ដិត​យក​រូបភាព​បាន​ស្រស់ស្អាត នៅ​កន្លែង​ងងឹត​។ ចំណែក​លែ​ន​មួយទៀត ទំហំ 8 MP, f/2.2, 13mm (Ultrawide) អាច​ថតរូប​នៅ​ទីតាំង​ចង្អៀត​បាន​យ៉ាង​ល្អ​។ នៅមាន​លែ​ន​មួយទៀត​ទំហំ 5 MP, depth sensor សម្រាប់​ថតរូប​ព្រិល​ខាងក្រោយ (Portrait mode) ដែល​គណនា​សាច់​រូបភាព បាន​យ៉ាង​ល្អប្រសើរ​។ ដោយឡែក កាមេរ៉ា​មុខ មាន​ទំហំ 20MP Zeiss optics, HDR ដែលមាន​មុខងារ​ល្អ​ច្រើន សម្រាប់​ជ្រើសរើស​ថត ទៅតាម​តម្រូវការ​របស់លោក​អ្នក​។ Nokia 7.2 ដំណើរការ ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android One ដែល​អាចធ្វើ​បច្ចុប្បន្នភាព​បាន​ផងដែរ​។​
 
Nokia 7.2 បំពាក់​មកជា​មួយ​នូវ​អេក្រង់​លាតសន្ធឹង ដោយ​ប្រើប្រាស់​លែ​ន​ដំណក់ទឹក ដែល​ធ្វើឱ្យ​អេក្រង់​លាត​ទូលាយ រហូតដល់ 6.3 អ៊ី​ញ​។ ទូរ​សព្ទ​នេះ បំពាក់​មកជា​មួយ​នូវ​បន្ទះ​ឈី​ប Snapdragon 660 Processor ទំហំ​រ៉េ​ម 6 GB និង​អង្គ​ផ្ទុក​ទិន្នន័យ 128 GB​។ ស្របគ្នា​ជាមួយ​ទំហំ​ថ្ម 3500 mAh ដែល​អាច​កំដរ​លោកអ្នក បាន​រហូតដល់​ទៅ ២​ថ្ងៃ​ឯណោះ​។ សម្រាប់​ម៉ូ​ឌែ​ល Nokia 7.2 មាន​ជម្រើស​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស គឺ​ពណ៌​ខ្មៅ និង​ពណ៌​បៃតង​។​


 
​ចំណែក Nokia 6.2 វិញ ក៏​មិន​ចាញ់​បងធំ​វា​ប៉ុន្មាន​ដែរ​។ Nokia 6.2 មាន​ទំហំ​អេក្រង់ 6.3 អ៊ី​ញ ប្រើ​លែ​ន​តំណក់ទឹក ដែល​អម​ជាមួយ​កា​ម៉េ​រា​ខាងមុខ 8 MP, f/2.0, 1/4", 1.12µm​។ វា​បាន​បំពាក់​មកជា​មួយ​កាមេរ៉ា​ខាងក្រោយ ដល់​ទៅ ៣​គ្រាប់​ផងដែរ ដោយ​ការបំពេញ​មុខងារ​ផ្សេងៗ​គ្នា​។ លែ​ន​មេមាន​ទំហំ 16 MP, f/1.8, 27mm (wide), 1.0µm, PDAF​។ ចំណែក​លែ​នទី​២ មាន​ទំហំ 8 MP, f/2.2, 13mm (Utrawide) ដែល​អាច​ថតរូប​បាន​ទូលាយ​នៅ​ទី​ចង្អៀត និង​លែ​នទី​៣ មាន​មុខងារ​ធ្វើឱ្យ​រូបភាព​ព្រិល​ខាងក្រោយ​ដែរ មាន​ទំហំ 5 MP, depth sensor​។​
 
​នៅលើ​តួខ្លួន​ម៉ូ​ឌែ​ល​មួយ​នេះ បាន​បំពាក់​នៅ​បន្ទះ​ឈី​ប​នាគរាជ Snapdragon Qualcomm SDM636 Snapdragon 636 (14 nm) CPU Octa-core 1.8 GHz Kryo 260 ដែលមាន​ទំហំ​រ៉េ​ម RAM ទំហំ 4GB និង​ទំហំ​ផ្ទុក 64GB, និង​មាន​ទំហំ​ថ្ម​រហូតដល់ 3500mAh ដែល​អាច​កំដរ​លោកអ្នក រហូតដល់​ទៅ ២​ថ្ងៃ​ឯណោះ​។ Nokia 6.2 ក៏មាន​ជម្រើស ២ ពណ៌​ផងដែរ ពណ៌​ខ្មៅ​រលោង និង ព្រិល​ទឹកកក​។​
 
​គួ​បញ្ជាក់ថា ស្មា​ត​ហ្វូ​ន​ទាំងពីរ​ម៉ូ​ឌែ​ល​នេះ នឹង​អាចធ្វើ​បច្ចុប្បន្នភាព​ទៅកាន់ Android 10 បាន​ក្នុងពេល​ឆាប់ៗ​នេះ ផងដែរ​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Nokia
© រក្សាសិទ្ធិដោយ thmeythmey.com