ការសាងសង់គម្រោងអភិវឌ្ឍចម្រុះដ៏ធំ នៅតំបន់ជាប់មាត់សមុទ្រ ខេត្តព្រះសីហនុ Prince Golden Bay បានបញ្ចប់ការសាងសង់ប្រហែលជា ៥០%ហើយ ខណៈដែលគម្រោងនេះបានលក់អស់ច្រើនជាង ៤០% ហើយដែរ។
គម្រោង Prince Golden Bay គ្របដណ្តប់លើផ្ទៃដី ២២,២០១ ម៉ែត្រការ៉េ ដែលមានជាប្រភេទ អាផាតមិន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ គម្រោងនេះ មានអគារអាផាតមិនចំនួន ៤ ដែលមានយូនីតសរុបទាំងអស់ ជាង ២,០០០ និងផ្សារទំនើបចំនួន ៥ជាន់ មានទំហំធំសម្បើមរហូត ៥០,០០០ ម៉ែត្រការ៉េ។ នេះជាផ្សារទំនើបខ្នាតធំដំបូងគេ នៅក្នុងក្រុងព្រះសីហនុ ដែលផ្តល់ជូននូវសេវាកម្មដូចជា៖ កន្លែងញ៉ាំអាហារ ហាងទិញឥវ៉ាន់ និងការកម្សាន្តផ្សេងៗ។
គម្រោង Prince Golden Bay ស្ថិតនៅលើទីតាំងមានសក្ដានុពលខ្ពស់
គម្រោង Prince Golden Bay ស្ថិតនៅបណ្ដោយឆ្នេរសុខា ដែលជាតំបន់ឆ្នេរដ៏ពេញនិយមបំផុត នៅក្នុងខេត្តព្រះសីហនុ។ គម្រោង Prince Golden Bay នឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់នៅក្នុងទីក្រុង ដោយមានចម្ងាយត្រឹមតែ៤០០ ម៉ែត្រប៉ុណ្ណោះ ពីឆ្នេរខ្សាច់ និងសណ្ឋាគារសុខា ដែលជាទីសម្គាល់ទេសចរណ៍ដ៏ធំមួយ នៅក្នុងខេត្តព្រះសីហនុ។ នៅពេលបញ្ចប់ការសាងសង់ គម្រោងនេះ នឹងស្វាគមន៍ដល់អ្នករស់នៅប្រមាណ ៥០,០០០ នាក់ ជាមួយនឹងការរស់នៅប្រកបដោយភាពប្រណីត។
មិនត្រឹមតែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់នោះទេ គម្រោង Prince Golden Bay នឹងវិវត្តន៍ខ្លួន ទៅជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ នៃខេត្តព្រះសីហនុផងដែរ។
គម្រោង Prince Golden Bay នាំមកជូនផ្សារទំនើបខ្នាតធំដំបូងគេនៅក្នុងក្រុងព្រះសីហនុ
មជ្ឈមណ្ឌលពាណិជ្ជកម្ម Prince Golden Bay នឹងក្លាយទៅជាកន្លែងដោះដូរទំនិញខ្នាតធំ ដំបូងគេបង្អស់ នៅក្នុងខេត្តព្រះសីហនុ ជាមួយទំហំ ៥០,០០០ ម៉ែត្រការ៉េ ដោយមានបែងចែកជាហាងលក់ទំនិញ ផ្សារទំនើប តូប ហាងលក់រាយ និងសេវាកម្មជាច្រើនទៀត។
គម្រោង Prince Golden Bay ផ្ដល់ការរស់នៅបែបទំនើបជាមួយជម្រើសសម្បូរបែប
អាផាតមិន នៅក្នុងគម្រោង Prince Golden Bay មានទំហំ និងការរចនាខុសៗគ្នា ដែលសមស្របជាមួយតម្រូវការផ្សេងៗគ្នា នៃមនុស្សសម័យថ្មី។ គម្រោងទាំងមូលមាន យូនីតប្រភេទស្ទូឌីយោសរុប ១៨៤៦ យូនីតមានបន្ទប់គេង១ ចំនួន១៧៥ និងយូនីតដែលមានបន្ទប់គេង២ ចំនួន៣៥៤ ដែលមានទំហំ ចាប់ពី ៤២ ទៅ ៧៦ ម៉ែត្រការ៉េ អមដោយទេសភាពស្រស់ស្អាតរបស់សមុទ្រ។ គ្រប់យូនីតទាំងអស់ នឹងបំពាក់ទៅដោយសម្ភារ បរិក្ខារទំនើប និងមានគុណភាពខ្ពស់ ហើយអ្នករស់នៅក្នុងអគារនេះ ក៏អាចរីករាយ ជាមួយការផ្ដល់ឲ្យដ៏សម្បូរបែប ដូចជា ក្លិបហាត់ប្រាណ អាងហែលទឹក និងកន្លែងអង្គុយលេង ជាមួយសួនច្បារខៀវស្រងាត់នៅជាន់ដំបូល។
គម្រោង Prince Golden Bay ជាគម្រោងដ៏ល្អបំផុត សម្រាប់ការវិនិយោគ ដោយជាមធ្យមតម្លៃនៃយូនីតនីមួយៗ នឹងមានការកើនឡើង ប្រហែល ៨% ក្នុងមួយឆ្នាំ។ ហើយរាល់ការជាវយូនីតណាមួយ នៅក្នុងគម្រោង Prince Golden Bay លោកអ្នកគ្រាន់តែបង់ប្រាក់កក ត្រឹម ៣០% ប៉ុណ្ណោះ នឹងទទួលបានការធានាជួលត្រឡប់វិញ ពីក្រុមហ៊ុនអភិវឌ្ឍគម្រោង ជាមួយអាត្រា៨% ក្នុងរយៈពេល២ឆ្នាំ។ គម្រោង Prince Golden Bay នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។
Realestate.com.kh មានមោទកភាព ក្នុងការនាំយកពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៤ និង ២៥ ខែ មេសា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។
សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធី
សូមទំនាក់ទំនងទៅកាន់៖
នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
Tyler Stuart (English)
+855 12 599 699
+855 81 599 669
(អត្ថបទពាណិជ្ជកម្ម)