ជាតិ
នាវាទេសចរណ៍ Westerdam បានចុះចតនៅផែព្រះសីហនុហើយ
13, Feb 2020 , 6:20 pm        
រូបភាព
អ្នកដំណើរនៅលើនាវា។​រូបថត AFP
អ្នកដំណើរនៅលើនាវា។​រូបថត AFP
ដោយ: ថ្មីៗ
នាវា​ទេសចរណ៍ Westerdam របស់ក្រុមហ៊ុន Holland America Line បាន​ចូលចុះចត​ផ្លូវការនៅផែ​ស្វយ័តខេត្តព្រះសីហនុ ហើយ នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ នេះ។



Westerdam ផ្ទុក​​​អ្នកដំណើរ​​១៤៥៥​នាក់ និង​បុគ្គលិក​នាវា​៨០២​នាក់ ដែល​ធ្វើដំណើរ​​ចេញពី​ហុងកុង​កាលពីដើម​ខែកុម្ភៈ​។ ក្រោយមក ប្រទេស និង​កោះ​ជា​បន្តបន្ទាប់​រួមមាន ជប៉ុន តៃវ៉ាន់ ហ្គា​ម ហ្វីលីពីន និង​ថៃ បាន​បដិសេធ​ការចូល​ចុះចត ដោយសារ​ភ័យខ្លាច​ករណី​ជំងឺ​រលាក​សួត COVID-19។

សារព័ត៌មានថ្មីៗ នឹងជូនព័ត៌មានបន្តបន្ទាប់ទៀត





Tag:
 កូរ៉ូណាវីរុស
  COVID-19
  Westerdam
© រក្សាសិទ្ធិដោយ thmeythmey.com