ជាតិ
អត្ថបទពាណិជ្ជកម្ម
នាយក​គ្រប់គ្រង​ផាក​កាហ្វេ​៖ ពេល​សហគមន៍​រីកចម្រើន ផាក​កាហ្វេ​ក៏​រីកចម្រើន​ដូចគ្នា​
15, Feb 2020 , 10:01 am        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​ជាការ​ចែករំលែក​ក្តី​ស្រឡាញ់​ក្នុង​ទិវា​នៃ​សេចក្តីស្រឡាញ់​ថ្ងៃទី​១៤ កុម្ភៈ ២០២០ ក្រុមការងារ​ផាក​កាហ្វេ​បាន​យក​អាហារ​មួយចំនួន​ដើម្បី​ចែកជូន​អ្នកជំងឺ លោកគ្រូ​អ្នកគ្រូ​ពេទ្យ និង​បុគ្គលិក​របស់​មន្ទីរពេទ្យ​មិត្តភាព​រុស្សី និង​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​យុទ្ធនាការ “​ផាក​កាហ្វេ ផ្តល់ជូន​វិញ​ទៅកាន់​សង្គម  ឬ Park Café’s Give Back Program” របស់ខ្លួន​។

​លោក​ហេង សេង​លី នាយក​គ្រប់គ្រង​ផាក​កាហ្វេ​បាន​មានប្រសាសន៍ថា ៖ «​ផាក​កាហ្វេ អាចឈរជើង​ក្នុង​ទីផ្សារ និង​មានការ​គាំទ្រ​យ៉ាងខ្លាំង​ដូច​សព្វថ្ងៃនេះ គឺ​ដោយសារតែ​មានការ​គាំទ្រ​ពី​សំណាក់​អតិថិជន​។ លោក​ជឿថា នៅពេលដែល​សហគមន៍​មានការ​រីកចម្រើន ផាក​កាហ្វេ​ក៏មាន​ការរីកចម្រើន​ដូចគ្នា​។ បុគ្គលិក​របស់​យើងទាំងអស់គ្នា​ពិតជា​មានការ​សប្បាយចិត្ត​ខ្លាំងណាស់​ចំពោះ​កម្មវិធី​ចូលរួមចំណែក​ដល់​សង្គម​ក្នុងថ្ងៃនេះ​»​។ 



​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ «​ពួកយើង​មាន​ផែនការ​នឹងមាន​សកម្មភាព​ផ្តល់ជូន​វិញ​ទៅកាន់​សង្គម​បែបនេះ​ច្រើន​ទៀត​ក្នុងពេល​ឆាប់​នេះ​»​។ 



​គួរ​បញ្ជាក់ថា ផាក​កាហ្វេ ជា​ភោ​ជនី​ដ្ឋា​ន​ដែល​បង្កើតឡើង​ដោយ​កូន​ខ្មែរ​សុទ្ធសាធ​នៅ​ឆ្នាំ​២០០៤ ដែល​ផ្តល់ជូន អាហារ​គ្មាន​ប៊ីចេង កាហ្វេ​ឆុង​បែប​បុរាណ​ខ្មែរ និង ភេសជ្ជៈ​ល្អ​ជំនួយ​សុខភាព​។ ក្រុមហ៊ុន ផាក កា​ហ្វ ហ្វ៊ូ​ដ អេ​ន​បេ​វើ​រី​ច មាន​ចក្ខុវិស័យ ដើម្បី​ក្លាយទៅជា​ភោជនីយដ្ឋាន លំដាប់ថ្នាក់​លេខ​១ នៅក្នុង​ប្រទេស​កម្ពុជា ដែល​បំរើ​នូវ​អាហារ​ដ៏​សំបូរបែប ដូចជា គុយទាវ កាហ្វេ និង​អាហារសម្រន់​ផ្សេងៗ​ទៀត ហើយក៏​ជា​កន្លែង​ដែលមាន ភាពរស់រវើក រស់​រាយ​រាក់ទាក់ ផលិតផល​មានគុណ​ភាព​ខ្ពស់ មាន​អនាម័យ គិតគូរ​ដល់​សុខភាព គ្មាន​ជាតិ​ប៊ីចេង រួមផ្សំ​ជាមួយ​បរិយាកាស​ល្អឥតខ្ចោះ ព្រមទាំង​សេវាកម្ម​ប្រកបដោយ​ភាព​ស្ទាត់ជំនាញ​៕



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com