ជាតិ
សម្តេច​ព្រះសង្ឃ​៣​ព្រះអង្គ​ត្រូវបាន​តម្លើង​ព្រះ​ឋានៈ​ក្នុង​រចនាសម្ព័ន្ធ​គណៈសង្ឃ​នាយក​
15, Feb 2020 , 6:29 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចព្រះ​សង្ឃ​នៃ​គណៈសង្ឃ​នាយក គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​៣​អង្គ ត្រូវបាន​ព្រះមហាក្សត្រ​សព្វព្រះទ័យ​តម្លើង និង​តែងតាំង​ព្រះ​ឋានៈ​ក្នុង​រចនាសម្ព័ន្ធ​គណៈសង្ឃ​នាយក​។ នេះ​បើតាម​ព្រះរាជក្រឹត្យ ចុះ​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ​កម្ពុជា​។

 
​សម្ដេចព្រះ​ពោធិវ័ង្ស កិត្តិ​បណ្ឌិត អំ លីម​ហេង ត្រូវបានតែងតាំង​ជា សម្ដេចព្រះ​សង្ឃនាយករ​ង​ទី​១ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ពីស​ម្តេច​សង្ឃ ព្រះ​ធម្មលិខិត លាស់ ឡាយ បាន​សោយ​ព្រះ​ទិវង្គត​កាលពី​ថ្ងៃ​អង្គារ ទី​២៩ ខែតុលា ឆ្នាំ​២០១៩ ក្នុង​ព្រះ​ជន្មាយុ​១០៦​ព្រះវស្សា ដោយ​ព្រះ​ជរាពាធ​។​
 
​ស្របពេល​ជាមួយគ្នា សម្ដេចព្រះ​វនរ័ត្ន កិត្តិ​បណ្ឌិត ណ​យ ច្រឹ​ក ត្រូវបានតែងតាំង​ឲ្យ​ឡើងជា សម្ដេចព្រះ​សង្ឃនាយករ​ង​ទី​២ រីឯ​សម្ដេចព្រះ​ឧ​ត្ត​ម​វង្សា មួង រ៉ា ដែលជា​លេខា​ថេរ​សភា ត្រូវបាន​តែងតាំងឡើង​ជា សម្ដេចព្រះ​សង្ឃនាយករ​ង​ទី​៣ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
 
​រចនាសម្ព័ន្ធ​គណៈសង្ឃ​នាយក គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​ព្រះមហា​សង្ឃរា​ជា​ធិបតី ទេព វង្ស និង​សម្តេចព្រះ​មហាសុមេធាធិបតី ន​ន្ទ ង៉ែត ជា​ព្រះ​ព្រះសង្ឃ​នាយក​៕
 

Tag:
 ព្រះមហាក្សត្រ​
  សម្ដេច​ព្រះសង្ឃ​
© រក្សាសិទ្ធិដោយ thmeythmey.com