ជាតិ
កម្ពុជាស្នើឲ្យម៉ាឡេស៊ី ពិនិត្យឡើងវិញ ដែលថាស្ត្រីអាមេរិកចេញពីកម្ពុជា មាន COVID-19 លោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
× កម្ពុជាមិនអស់ចិត្តឡើយ ក្រោយពីអាជ្ញាធរម៉ាឡេស៊ី បញ្ជាក់ថា ស្ត្រីជនជាតិអាមេរិកវ័យ៨៣ឆ្នាំម្នាក់ មានផ្ទុកវីរុស COVID-19 បន្ទាប់ពីស្ត្រីរូបនោះ ចេញពីកម្ពុជា ទៅដល់ម៉ាឡេស៊ី។ ស្ត្រីរូបនោះ ជាអ្នកដំណើរម្នាក់ លើនាវា Westerdam ដែលកម្ពុជា អនុញ្ញាតឲ្យចូលចត បន្ទាប់ពីត្រូវបានបដិសេធដោយប្រទេសមួយចំនួន។
តាមរយៈសេចក្តីប្រកាសព័ត៌មានទាំងកណ្តាលអធ្រាត្រ នៅថ្ងៃទី១៥ ខែកុម្ភៈ ក្រសួងសុខាភិបាលកម្ពុជា ស្នើឲ្យអាជ្ញាធរម៉ាឡេស៊ី «ពិនិត្យឡើងវិញ» អំពីលទ្ធផលនៃការធ្វើតេស្ត៍លើស្ត្រីជនជាតិអាមេរិករូបនោះ ដើម្បីឲ្យមានភាពសុក្រិត។
ក្រសួងសុខាភិបាល អះអាងថា មុននឹងចាកចេញពីកម្ពុជា ស្ត្រីជនជាតិអាមេរិករូបនោះ រួមទាំងអ្នកដំណើរផ្សេងទៀត ត្រូវបានក្រសួងសុខាភិបាលកម្ពុជា ពិនិត្យយ៉ាងល្អិតល្អន់ និងបានធ្វើការជាមួយអង្គការសុខភាពពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com