កំណាព្យ
ជាតិ
បេះដូង​សប្បុរស​
16, Feb 2020 , 2:21 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: ថ្មីៗ


​បទ ព្រហ្មគីតិ ប៉ាកកា​ខ្មៅ​
 
​បេះដូង​សប្បុរស​ ​        ជួយ​ដោយស្មោះ​ឥត​លក្ខខណ្ឌ​
​សង្គ្រោះ​មិន​ប្រកាន់​ ​រឿង​សំខាន់​ជួយ​ជីវិត​។​
 
​បេះដូង​សប្បុរស​ ​        ខ្មែរ​ជួយ​ស្មោះ​ទោះ​ឆ្ងាយ​ជិត​
​គំនុំ​ចោល​មិន​គិត​ ​        ផ្សព្វផ្សាយ​ពិត​ចិត្ត​មេ​តា្ត​។​
 
​បេះដូង​សប្បុរស​ ​        ខ្មែរ​មិន​បោះចោល​មិត្ត​ណា​
​មានទុក្ខ​ជួយ​អាសា​ ​គ្មាន​ប្រាថ្នា​ការ​តបស្នង​។​
 
​បេះដូង​សប្បុរស​ ​        គ្រោះ​ក្រៀមក្រោះ​ខ្មែរ​ធ្លាប់​ឆ្លង​
​ត្រូវ​ផ្តាច់​ពី​អ្នកផង​         ​ទុក្ខ​កន្លង​ពិបាក​ថ្លែង​។​
 
​បេះដូង​សប្បុរស​ ​        ទឹកចិត្ត​ស្មោះស្ម័គ្រ​ជួយ​ស្តែង​
​អ្នក​ក្រៅ​គេ​ខ្លាចក្រែង​ ​តែ​ខ្មែរ​ថ្លែងថា Welcome!
 

© រក្សាសិទ្ធិដោយ thmeythmey.com