កំហុស ជាផ្នែកនៃជីវិត
កំហុស បើគិតពិតរំខាន
កំហុស ដឹងខ្លួនអាចកែបាន
កំហុស ជាន់ដានញាតិមើលងាយ។
កំហុស ខ្មែរមួយមានគេថា
កំហុស នោះណាតាំងពីនាយ
កំហុស ពេលដឹងស្ទើរលាយ
កំហុស មិនងាយដឹងខ្លួនខុស។
កំហុស ពីរសោតគេចំណាំ
កំហុស ប្រចាំទាំងស្រីប្រុស
គិតប្រយោជន៍ខ្លួនច្រើនផុលផុស
ជាតិខ្សោយទៅចុះក៏អត់ខ្វល់។
កំហុស ទីបីពូកែខ្លាំង
គឺត្រង់ចៀរចាំងចែងល្បិចកល
ឈ្លោះនឹងគ្នាឯងស្តែងរចល់
ស្រុកខ្សោយខ្សោះខ្យល់ធ្លាប់ជួបជាក់៕