កីឡាជាតិ
ជាតិ
និមិត្តសញ្ញា ដែល FFC ជ្រើសរើស​សម្រាប់​ការផ្សព្វផ្សាយ​កម្មវិធី​ប្រកួត​នានា​
17, Feb 2020 , 9:59 pm        
រូបភាព
រូបនិមិត្តក្រុមគោព្រៃកម្ពុជា​ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជ្រើសរើសយក ដើម្បីផ្សព្វផ្សាយពីការប្រកួតនានា
រូបនិមិត្តក្រុមគោព្រៃកម្ពុជា​ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជ្រើសរើសយក ដើម្បីផ្សព្វផ្សាយពីការប្រកួតនានា
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) សម្រេច​ជ្រើសរើស​រូប​និមិត្ត​ក្បាល​គោព្រៃ​ជម្រើស​ទី​ពីរ ធ្វើជា​និមិត្តសញ្ញា​តំណាង​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា ឬ​គោព្រៃ​កម្ពុជា សម្រាប់​ការផ្សព្វផ្សាយ​កម្មវិធី​ប្រកួត​នានា​។ ការសម្រេច​នេះ ធ្វើឡើង​ក្រោយ​រូប​ជម្រើស​ទី​២​នេះ ទទួលបាន​ការបោះឆ្នោត​គាំទ្រ​ច្រើនជាងគេ​ក្នុងចំណោម​រូប​ទាំង​៣ ដែល​រចនា​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍​(AFF)​។

 
«​តាមរយៈ​ការបោះឆ្នោត​ជ្រើសរើស​របស់​បងប្អូន​ចំពោះ​និមិត្តសញ្ញា​ក្រុម​គោព្រៃ​កម្ពុជា ដែល​បាន​រចនា​ឡើង​ដោយ​សហព័ន្ធ​បាល់ទាត់​អាស៊ីអាគ្នេយ៍​ឃើញថា ជម្រើស​ទី​២ គឺ​ទទួលបាន​ការគាំទ្រ​ច្រើន ដូច្នេះ​វា​ជា​ជម្រើស​មួយ​សម្រាប់​ផ្ញើ​ទៅកាន់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​ប្រកួត​បាល់ទាត់​នានា​»​។ នេះ​ជាការ​បញ្ជាក់​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​
 
​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បង្ហោះ​រូប​និមិត្ត​ក្រុម​គោព្រៃ​កម្ពុជា​ចំនួន​៣ ដែល​រចនា​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ពិសេស​អ្នកគាំទ្រ​កីឡាបាល់ទាត់​បោះឆ្នោត​ជ្រើសរើស​។ FFC អះអាងថា ប្រសិនបើ​រូប​ណាមួយ​ក្នុងចំណោម​រូប​ទាំង​៣​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ នោះ FFC នឹង​ជ្រើស​រើសយក​រូបនោះ​ធ្វើជា​និមិត្តសញ្ញា ដើម្បី​ផ្សព្វផ្សាយ​ពី​ការប្រកួត​ផ្សេងៗ​របស់​ក្រុម​គោព្រៃ​កម្ពុជា​៕    

Tag:
 បាល់ទាត់​
  FFC
  AFF
© រក្សាសិទ្ធិដោយ thmeythmey.com