ជាតិ
ភ្ញៀវ Westerdam បន្តចេញដំណើរ៣ជើងបន្ថែមទៀតនៅថ្ងៃនេះ តាមឌូបៃ, ជប៉ុន
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីចែកសញ្ញាបត្រដល់គរុសិស្សប្រមាណ២០០០នាក់ នៅវិទ្យាស្ថានជាតិអប់រំ បានបញ្ជាក់ឲ្យដឹងថា អ្នកដំណើរសេសសល់នៅនាវា Westerdam នឹងបន្តចេញដំណើរបន្ថែមទៀតទៅកាន់គោលដៅរៀងៗខ្លួន។
បើតាមសម្តេច អ្នកដំណើរទាំងនោះ មានខ្លះធ្វើដំណើរពីភ្នំពេញទៅឌូបៃ ពីភ្នំពេញទៅជប៉ុន និងពីខេត្តព្រះសីហនុទៅកាន់រដ្ឋធានីណាមួយនៅក្នុងតំបន់។ សម្តេចបានអះអាងពីការពិនិត្យសុខភាពយ៉ាងដិតដល់ មុនអនុញ្ញាតឲ្យចេញដំណើរ៕
© រក្សាសិទ្ធិដោយ thmeythmey.com