សិល្បះ
អន្តរជាតិ
ក្រុម​រាំ​ឥណ្ឌា​ឈ្នះ​ពាន America’s Got Talent: The Champions
18, Feb 2020 , 11:51 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​រាំ​កាយ​វប្បកម្ម​ដែលមាន​ប្រភពពី​ក្រុង​ម៉ុម​បៃ ប្រទេស​ឥណ្ឌា V.Unbeatable បាន​ក្លាយជា​ម្ចាស់​ពាន​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ទេពកោសល្យ​ពិភពលោក America’s Got Talent: The Champions រដូវ​កាល​ទី​២​ដែល​រៀបចំ​ដោយ​ទូរទស្សន៍ NBC របស់​អាមេរិក​។​

 
 V.Unbeatable ដែល​សំដែង​ក្បាច់​រាំ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច តាមរយៈ​ការលើក​បោះ​គ្នា​ខ្ពស់ៗ នោះ ធ្លាប់បាន​ចំណាត់ថ្នាក់​លេខ​៤ នា​កម្មវិធី​ប្រឡង​រាំ Dance Plus 4 នៅ​ឥណ្ឌា និង​លេខ​៤​នា​កម្មវិធី America’s Got Talent រដូវ​កាល​ទី​១៤​។​
 
America’s Got Talent: The Champions រដូវ​កាល​ទី​២ ប្រមូលផ្តុំ​ដោយ​ជាលា​ភី និង​ក្រុម​ដែលមាន​ទេពកោសល្យ​ប្រមាណ​៥០​ពី​កម្មវិធី Got Talent តាម​បណ្តា​ប្រទេស​ផ្សេងៗ ដូចជា អូស្ត្រាលី អង់គ្លេស បែលហ្ស៊ិក ឆេ​ក អាល្លឺម៉ង់ បារាំង អេ​ស្ប៉ា​ញ ហូ​ឡង់ អ៊ីតាលី រុស្ស៊ី អាហ្វ្រិក​ខាងត្បូង អ៊ុយ​ក្រែ​ន ហ្វីលីពីន ក៏ដូចជា​អាមេរិក​ផ្ទាល់​។​
 
 
V.Unbeatable ដោយ V តំណាង​ឲ្យ​ឈ្មោះ Vikas សមាជិក​ម្នាក់​ដែល​ស្លាប់​ក្នុងពេល​សំដែង​នោះ បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី America’s Got Talent: The Champions រដូវ​កាល​ទី​២ នេះ​។ នៅ​វគ្គ​ដំបូង ក្រុម​របស់​ឥណ្ឌា​មួយ​នេះ ទទួលបាន​ប៊ូ​តុង​មាស​ពី​លោក Howie Mandel ហើយ​ក្រោយមក​បានទទួល​ជើងឯក ដោយសារ​សំ​ឡង​គាំទ្រ​ច្រើនជាង​ក្រុម​កាយ​វប្បកម្ម​អាមេរិក Duo Transcend​។​
 
​ក្រុម​ដែល​ស្ថិតនៅ​លំដាប់ Top5 រួមមាន កុមារា​អាមេរិក Tyler Butler Fugueroa (​វី​យ៉ូ​ឡុង​), អ្នកចម្រៀង​ហ្វីលីពីន Marcelito Pomoy និង​ក្រុម​សំដែង​ពី​រុស្ស៊ី Sandou Trio Russian Bar ។​
 
​សកម្មភាព​សំដែង​របស់ V.Unbeatable៖
 

Tag:
 AGT
© រក្សាសិទ្ធិដោយ thmeythmey.com