កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Klopp ថា​ប៉ះ AT-Madrid ជា​ជំនួប​ដ៏​ពិបាក​សម្រាប់​កីឡាករ Liverpool
18, Feb 2020 , 4:49 pm        
រូបភាព
​ម្ចាស់​ការពារ​ជើងឯក Liverpool ត្រូវធ្វើ​ដំណើរ​ទៅ​ជួប Atletico Madrid ក្នុងការ​ប្រកួត Champions League ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ នៅ​យប់​ថ្ងៃទី​១៨ ខែកុម្ភៈ​។ លោក Jurgen Klopp យល់ឃើញថា​ជំនួប​ទល់​ក្រុម​ដ៏​រឹងមាំ​នៅ​អេ​ស្ប៉ា​ញ​មួយ​នេះ​ជាការ​ប្រកួត​ដ៏​លំបាក​បំផុត​ក្នុង​ជីវិត​របស់​កូនក្រុម​លោក​។​


 
​ទឹកដី Wanda Metropolitano របស់ AT-Madrid ជា​កន្លែង​ដែល Liverpool ប្រកួត​ឈ្នះ Tottenham Hotspur ដើម្បី​លើក​ពាន​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ជា​លើក​ទី​៦ កាលពី​រដូវ​កាល​មុន​។ នៅ​យប់​នេះ វេលា​ម៉ោង ៣:០០​នាទី​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​] លោក Klopp ត្រូវ​ដឹកនាំ​កូនក្រុម​ទៅកាន់​កីឡដ្ឋាន​ដដែល​នេះ​ដើម្បី​តតាំង​ជាមួយ AT-Madrid នៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​។​
  
«​ពួកគេ​មិន​ប​ន្ទូ​រ​ដៃ​ឲ្យ​យើង​ឡើយ​។ លោក Klopp អ្នកចាត់ការ​ទូទៅ​ហង្ស​ក្រហម​លើកឡើង​បែបនេះ​ក្នុង​ស​ន្នី​សីទ​ព័ត៌មាន​មុន​ជំនួប​រវាង​ក្រុម​កំពុង​នាំមុខ​នៅ Premier League ជាមួយ​ក្រុម​ឈរ​លេខ​៤​នៅ La Liga​។​
 
​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បន្ថែមថា​៖«​ពួកគេ​ប្រៀបដូចជា​ម៉ាស៊ីន​ដែល​ប្រើ​ប្រេង​ល្អ និង​មានការ​រៀបចំ​យ៉ាង​ល្អិតល្អន់​ដើម្បី​ចម្រាញ់​បានជា​លទ្ធផល​ដ៏​ល្អ​មួយ​។ ពួកគេ​ស្ថិតក្នុង​ដំណាក់កាល​ផ្លាស់ប្តូរ​ធម្មតា ប៉ុន្តែ​ពួកគេ​នឹង​ប្រយុទ្ធ​ដោយ​ប្រើ​អាវុធ​ដែល​ពួកគេ​មាន ហើយ​វា​ពិតជា​លំបាក​សម្រាប់​យើង​។ ពួកគេ​ជា​ក្រុម​មានគុណ​ភាព ល្បឿន និង​ភាពច្បាស់លាស់​។ ខ្ញុំ​ដឹងថា​យើង​ស្ថិតនៅ​ក្នុងប្រទេស​ដែលមាន​ស្តាយ​លេង​បែប tiki-taka»​។ 
 
​ប្រសិនបើ​មាន​ក្រុម​មួយ​ដែល​អាច​ទទួលបាន​លទ្ធ​ផល​ល្អ​ពេល​ប៉ះ​ក្រុម​ដូចជា Atletico នេះ នោះ​ក្រុម​នឹងមាន​ឱកាស​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ញឹកញាប់​មិន​ខាន​។ Klopp អះអាង​បែបនេះ​។​
 
​ដោយឡែក Jan Oblak អ្នកចាំទី​របស់ AT-Madrid វិញ​មើលឃើញថា​កូនក្រុម​របស់ Liverpool ទាំង​១១​រូប​សុទ្ធតែជា​កីឡាករ​ដ៏​គ្រោះថ្នាក់​ទាំងអស់​។ «​មិនមែន​មានតែ Sadio Mane, Mohamed Salah ឬ Roberto Firmino នោះទេ ប៉ុន្តែ​កីឡាករ​ដ៏​ទៃ​ដូចជា​ខ្សែការពារ Trent Alexander-Arnold, Andrew Robertson ក៏ដូចជា Virgil van Dijk សុទ្ធតែ​មានលទ្ធភាព​ខ្ពស់​ក្នុងការ​សម្រេច​ទី​ក្រុម​គូប្រជែង​របស់​ពួកគេ​បាន​»​។​
  
Oblak បន្ថែមថា ពួកគេ​ទាំងអស់​នេះហើយ​ដែល​ជួយ Liverpool មិន​ឲ្យ​ស្គាល់​ចាញ់ និង​នាំមុខ​ពិន្ទុ​ដាច់​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ​រហូតដល់​២៥​ពិន្ទុ​។​
 
​ក្រៅពី​ជំនួប​រវាង AT-Madrid ជាមួយ Liverpool ក៏មាន​ការជួបគ្នា​មួយគូ​ទៀតផង​ដែរ រវាង Borussia Dortmund និង Paris Saint-Germain៕


Tag:
 Jurgen Klop
  Liverpool
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com