សម្រាប់អ្នកដែលនិយមជិះរថយន្ត Pickup ប្រាកដជាស្គាល់រថយន្ត Ford Ranger នេះហើយ ដោយសារភាពធន់ រឹងមាំ និងទំនើបមិនចាញ់រថយន្ត SUV នោះឡើយ។ កត្តានេះបានធ្វើឲ្យ រថយន្ត Pickup មួយនេះទទួលបានប្រជាប្រិយភាព មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ នៅក្រៅប្រទេស ក៏ទទួលបានការពេញនិយមយ៉ាងច្រើនកុះករដែរ។
យ៉ាងណាមិញ Ford Ranger 2020 ក៏បានមកដល់ប្រទេសកម្ពុជា ហើយរថយន្តដែលកំពុងចរាចរណ៍លើដងផ្លូវក៏មានចំនួនច្រើនគួរឲ្យកត់សម្គាល់ដែរ។ សម្រាប់ឆ្នាំ 2020 នេះក្រុមហ៊ុន Ford បានកែច្នៃប៉ុន្មានចំណុចថ្មីៗ នៅលើ Ford Ranger រួមមានដូចជា៖
1. ចង្កៀងខាងមុខប្រើចង្កៀងគុជ LED រាងជ្រុង (High Performance Bi-LED Projector Headlights) ដែលប្រើភ្លើងពណ៌ស ធ្វើឲ្យកម្រិតពន្លឺរបស់ភ្លើងកូដភ្លឺច្បាស់ជាងមុន ដល់ទៅ 17% រីឯភ្លើងហ្វាវិញ គឺភ្លឺជាងមុនដល់ទៅ 20%
2. យ៉ាន់កង់ ធ្វើពីដែកអាលុយមីញ៉ូមគុណភាពខ្ពស់ និងបានរចនាថ្មីបែបស្ព័រកាន់តែស្រស់ស្អាត និងទាក់ទាញ
3. មានបំពាក់ជាមួយរន្ធ USB នៅក្បែរកញ្ចក់មើលក្រោយ ដែលអាចឲ្យអ្នកសាកទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗបានផងដែរ ហើយកាន់តែពិសេស សម្រាប់អ្នកដែលចង់តកាមេរ៉ាសុវត្ថិភាព ដើម្បីថតរូបភាពចរាចរណ៍ខាងមុខរថយន្ត ក៏អាចយកខ្សែកាមេរ៉ាមកដោតជាមួយរន្ធ USB នេះផ្ទាល់ ដោយពុំចាំបាច់បន្លាយខ្សែតាមកញ្ចក់រថយន្តដែលមើលទៅរញ៉េរញៃ និងគ្មានសណ្ដាប់ធ្នាប់ទៀតនោះទេ
4. បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី និងអេក្រង់ Touchscreen 8 អ៊ីញ មានភាពរស់រវើកជាងមុន កាន់តែផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ដូចជា ការស្ដាប់វិទ្យុ តន្ត្រី និងការកម្សាន្តនានា
ក្រៅពីនេះ Ford Ranger 2020 ក៏នៅមានភ្ជាប់មកជាមួយនូវប្រព័ន្ធសុវត្ថិភាព ដែលមាននៅលើម៉ូដែល 2019 ដូចគ្នា មានដូចជាប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping System) ប្រព័ន្ធបន្ថយល្បឿន និងរក្សាគម្លាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control) ប្រព័ន្ធផ្ដល់សញ្ញាដល់អ្នកបើកបរ ឲ្យឈប់សម្រាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System) ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist) ប្រព័ន្ធទប់រថយន្តកុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist) និងប្រព័ន្ធទប់លំនឹងរថយន្តពេលចុះចំណោត (Hill Descent Control) និងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត។
ម្យ៉ាងទៀត រាល់ការទិញរថយន្ត Ford ពីក្រុមហ៊ុន Ford ផ្ទាល់លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាទទួលបានការធានាពីក្រុមហ៊ុនផ្ទាល់ រហូតដល់ទៅ 3 ឆ្នាំ ឬ 100,000km ដែលកាលពីមុនត្រឹមតែ 3 ឆ្នាំ ឬ 60,000km តែប៉ុណ្ណោះ។ ហើយក្រុមហ៊ុនក៏មានសេវាជួសជុលចល័ត 24ម៉ោង គ្រប់ខេត្តក្រុងផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុនក៏មានផ្ដល់សេវាកម្មប្ដូររថយន្តចាស់ យករថយន្តថ្មី ដោយទិញចូលរថយន្តមួយទឹកពីអតិថិជន ដែលមានបំណងប្ដូររថយន្ត Ford ម៉ូដែលថ្មី រីឯការបង់រំលោះរថយន្តវិញ ក៏មានលក្ខណៈងាយស្រួល មិនស្មុគស្មាញ និងឆាប់រហ័សផងដែរ។
បើចង់ដឹងច្បាស់សូមទស្សនា Video ខាងក្រោម៖
(អត្ថបទពាណិជ្ជកម្ម)