ជាតិ
២៥ខេត្ត/រាជធានី
«សម្លទំពាំងវល្លិយាវ»ម្ហូបអត្តសញ្ញាណដែលល្បីតជំនាន់របស់អ្នកស្រុកវ៉ារិន ខេត្តសៀមរាប
× សៀមរាប៖ សម្ល«ទំពាំងវល្លិយាវ» គឺជាម្ហូបអត្តសញ្ញាណប្រចាំរបស់សហគមន៍អភិរក្សព្រៃឈើចង្រា្កនរយ ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប។ បើតាមអ្នក ឈឿន សុឌី ប្រធានសហគមន៍អភិរក្សព្រៃឈើចង្រា្កនរយ សម្ល «ទំពាំងវល្លិយាវ»នេះ ក្រៅពីអ្នកស្រុកវ៉ារិន ពុំមានអ្នកចេះធ្វើមុខម្ហូបនេះមានរសជាតិដើម និងឆ្ងាញ់នោះទេ។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា អ៊ូ សុខមាន អ្នកសារព័ត៌មានថ្មីៗ និងអ្នកស្រី ឈឿន សុឌី ប្រធានសហគមន៍ទេចរណ៍ធម្មជាតិចង្ក្រានរយ ដូចតទៅ៖
អ្នកស្រី សុឌី បានបន្តថា សម្លប្រចាំសហគមន៍ព្រៃឈើចង្ក្រានរយនេះ ធា្លប់យកទៅចូលរួមប្រកួតប្រជែង ជាមួយអាហារប្រចាំតំបន់ផ្សេងៗ ក្នុងកម្រិតថ្នាក់ខេត្ត ដោយទទួលបានជ័យលាភីលេខ២ ផងដែរ។ ប្រធានសហគមន៍ព្រៃឈើ រូបនេះ បានបញ្ជាក់ សម្ល«ទំពាំងវល្លិយាវ»នេះ គឺមានគ្រឿងផ្សំតិចតួច និងងាយស្រួលក្នុងការចម្អិន។ គ្រឿងផ្សំនៃសម្លនេះរួមមាន ទំពាំង, វល្លិយាវដែលមានដុះក្នុងព្រៃ, ខ្ទិះដូង, អង្ករត្រាំទឹក និងគល់ស្លឹកគ្រៃ។ វិធីធ្វើ លោកអ្នកគ្រាន់តែយកវល្លិយាវ បុកជាមួយអង្ករត្រាំទឹក និងគល់ស្លឹកគ្រៃ ហើយដាក់លាយជាមួយទឹកក្នុងបរិមាណដែលត្រូវស្ល ដោយចម្រោះយកកាកនៃវល្លិនោះចោល។ ពោលគឺយកតែទឹកវល្លិយាវសម្រាប់ស្លជាមួយទំពាំងប៉ុណ្ណោះ។ អ្នកស្រី ឈឿន សុឌី បានអះអាងថា សម្លនេះក៏ជាថ្នាំបុរាណ សម្រាប់ព្យាបាលជំងឺក្រពះ និងពោះវៀន ផងដែរ៕
Tag:
សម្ល
អត្តសញ្ញាណ
អភិរក្ស
ព្រៃឈើ
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com