ជាតិ
សម្តេច ហ៊ុន សែន៖ ការបណ្តុះបណ្តាលគ្រូបង្រៀននៅតែជាមូលដ្ឋាននៃការបង្កើតធនធានមនុស្ស
× ភ្នំពេញ៖ ការបណ្តុះបណ្តាលគ្រូបង្រៀន គឺនៅតែជាមូលដ្ឋានសំខាន់ ក្នុងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យអប់រំ ដែលជាទិសដៅអទិភាពរបស់កម្ពុជា។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ដោយសម្តេច បានបញ្ជាក់ថា ស្តង់ដារនៃការជ្រើសរើសគ្រូបង្រៀនថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យនៅកម្ពុជាបច្ចុប្បន្ន គឺត្រូវមានកម្រិតចាប់ពីបរិញ្ញបត្រឡើងទៅ។
បើតាមប្រសាសន៍សម្តេច ហ៊ុន សែន ការបណ្តុះបណ្តាលជំនាញរបស់គ្រូបង្រៀន គឺជាកិច្ចការសំខាន់ ក្នុងការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ក្នុងវិស័យអប់រំ។ សម្តេច បានបញ្ជាក់ក្នុងពិធី ប្រគល់សញ្ញាបត្រដល់គរុសិស្ស-គរុនិស្សិតបញ្ចប់ការសិក្សាជិត២ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី១៨កុម្ភៈ ឆ្នាំ២០២០ ដូច្នេះ៖«យើងនឹងបន្តការខិតខំបន្តទៀតក្នុងវិស័យអប់រំ។ ក្នុងនោះមានទាំងការវិនិយោគក្នុងការសាងសង់ទីកន្លែងអប់រំ ទាំងវិនិយោគសម្រាប់បង្កើនជីវភាពរបស់គ្រូបង្រៀន ទាំងការវិនិយោគលើការធ្វើដំណើរ និងស្នាក់នៅរបស់គ្រូបង្រៀន ដើម្បីលើកកម្ពស់សមត្ថភាពគ្រូ ក្នុងការបង្រៀនសិស្ស»។
សូមស្តាប់ ប្រសាសន៍ របស់សម្តេច ហ៊ុន សែន៖
Tag:
គ្រូបង្រៀន
ធនធានមនុស្ស
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com