ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការពិត​មួយចំនួន​អំពី​ការ​ក្រហាយ​ដើមទ្រូង​ក្នុងពេល​មាន​ផ្ទៃពោះ​
22, Feb 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ក្រហាយ​ដើមទ្រូង គឺជា​អាកា​រៈ​មួយ​នៃ​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​មក​បំពង់ក ឬ Gastroesophageal Reflux Disease (GERD) ដែល​កើតឡើង​មួយ​ភាគ​បួន ទៅ​ពាក់កណ្តាល​ទៅហើយ​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​។​ការ​ក្រហាយ​ដើមទ្រូង​ច្រើនតែ​ចាប់ផ្តើម​នៅ​ត្រីមាស​ដំបូង ឬ​ទី​ពីរ ហើយក៏​បន្ត​រហូតដល់​ពេញ​មួយពេល​នៃ​ការ​មាន​ផ្ទៃពោះ​តែម្តង​ក៏មាន​។ ការ​ក្រហាយ​ដើមទ្រូង​ក្នុងពេល​មាន​ផ្ទៃពោះ​ច្រើន​តែមាន​លក្ខណៈ​តិចតួច និង​មធ្យម​ប៉ុណ្ណោះ តែ​ករណីខ្លះ​ក៏មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ផងដែរ​។

 
​ផលវិបាក​នៃ​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​មក​បំពង​ក មានដូចជា ហូរឈាម​នៅ​បំពង់​លើ​ក្រពះ ពិបាក​លេប​អាហារ ស្រក​ទម្ងន់ តែ​មិនសូវ​ញឹកញាប់​ទេ​។ 
 
​ការផ្លាស់ប្តូរ​របៀបរ​ស់​នៅ​ដែល​អាចជួយ​បំបាត់​បញ្ហា​ក្រហាយ​ដើមទ្រូង​បាន​ក្នុងពេល​មាន​ផ្ទៃពោះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ស្ត្រី​ដែល​មិនមាន​ផ្ទៃពោះ​ដែរ​ដូចជា​៖
 
​គេង​កើយ​ក្បាល​ឲ្យ​ខ្ពស់​
​ចូរ​គេង​ចំហៀង​ខាងឆ្វេង​នៅពេល​យប់​
​ចូរ​ចៀសវាង​អាហារ​បង្កបញ្ហា​ដែល​អាចធ្វើ​ឲ្យ​អាកា​រៈ​នៃ​ការ​ក្រហាយ​ដើមទ្រូង​កាន់តែ​ធ្ងន់ធ្ងរ​
​ចៀសវាង​ការ​គេង​ភ្លាម​ក្រោយ​ញ៉ាំ​អាហារ​រួច​
 
​ការប្រើប្រាស់​ថ្នាំ​ដែលមាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​នៅពេល​ក្រហាយ​ដើមទ្រូង​រួមមាន ថ្នាំបន្សាប​អាស៊ីត​ក្រពះ និង Sucraflfat​។ ថ្នាំបន្សាប​អាស៊ីត​ប្រហែលជា​រំខាន​ដល់​ការ​បឺត​ស្រូប​ជាតិ​ដែក​ពី​ចំណីអាហារ ហើយ​ជាតិ​ដែក​គឺ​សំខាន់​ណាស់​សម្រាប់​ការលូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ ដូច្នេះ​ស្ត្រី​មាន​ផ្ទៃពោះ​ប្រហែលជា​ត្រូវការ​ថ្នាំ​បំប៉ន​ជាតិ​ដែក​បន្ថែមទៀត​។ ថ្នាំបន្សាប​អាស៊ីត​ផ្ទុក​ទៅដោយ​ជាតិ​ម៉ាញ៉េ​ស្យូ​ម អាច​បន្ថយល្បឿន​នៃ​ការ​សម្រាល​បាន​។​
 
​មាន​ថ្នាំ​ច្រើន​ប្រភេទ​ណាស់ដែ​លអាច​ប្រើ​ដើម្បី​បំបាត់​អាកា​រៈ​ក្រហាយ​ដើមទ្រូង​លើ​ស្ត្រី​មិនមាន​ផ្ទៃពោះ ប៉ុន្តែ​គ្រាន់តែ​គេ​មិនដឹងថា​តើ​ថ្នាំ​មួយចំនួន​នេះ​មាន​សុវត្ថិភាព​សម្រាប់​ការលូតលាស់​របស់​ទារ​ក​ឬ​អត់​។ 
 
​ប្រភេទ​ថ្នាំ​ដែល​អាច​ព្យាបាល​ការ​ក្រហាយ​ដើមទ្រូង​ក្នុងពេល​មាន​ផ្ទៃពោះ​មានដូចជា​៖
 
H2 Blocker
 
Cimetidine, 
Ranitidine, 
Famotidine 
 
Proton Pump Inhibitors (PPIs)
 
Lansoprazole 
Rabeprazole
Pantoprazole
Esomeprazole 
 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com