កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន នឹង​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​ជាមួយ​គ្រួសារ​កីឡា​ជាង​៤​ពាន់​នាក់​
23, Feb 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​គ្រួសារ​កីឡា​នៅ​ដើមខែ​មេសា ឆ្នាំ​២០២០ ខាងមុខនេះ​។ ជំនួប​លើក​ទី​៥ ដែល​ធ្វើឡើង​នៅ​អគារ​មហោស្រព​ពាណិជ្ជក​ម្ម​កោះ​ពេជ្រ​នេះ មាន​ថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹក និង​អត្ត​ព​លិ​កជាង​៤​ពាន់​នាក់​ចូលរួម​។

 
​បើ​គ្មាន​ការប្រែប្រួល​ទេ នៅ​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២០ ខាងមុខ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​សំណេះសំណាល​និង​ពិសារ​អាហារ​ជាមួយ​ថ្នាក់ដឹកនាំ គ្រូបង្វឹក អត្ត​ព​លិ​ក និង​អ្នកធ្វើ​ការពាក់ព័ន្ធ​វិស័យ​កីឡា​សរុប​ចំនួន​៤,៣៥០​នាក់ នៅ​អគារ​មហោស្រព​ពាណិជ្ជក​ម្ម​កោះ​ពេជ្រ​។ ចំនួន​នេះ​មានការ​កើនឡើង​ជាង​២០០​នាក់ បើ​ធៀប​នឹង​ឆ្នាំមុន ដែលមាន​ត្រឹមតែ​៤,០៩៦​នាក់​។  
 
​ជំនួប​ប្រចាំ​ឆ្នាំនេះ ធ្វើឡើង​ដើម្បី​លើកទឹកចិត្ត​ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​អត្ត​ព​លិ​ក ដែល​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​វិស័យ​កីឡា និង​បាន​សាង​ស្នាដៃ​ជូន​ជាតិ​លើ​ឆាក​អន្តរជាតិ​កន្លងមក​។ នៅក្នុង​ជំនួប​លើក​ទី​៥​នោះដែរ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ផ្តល់​ដំបូន្មាន និង​មតិ​រិះគន់​ស្ថាបនា និង​បញ្ហា​ប្រឈម​មួយចំនួន ដល់​មន្ត្រី គ្រូបង្វឹក និង​អត្ត​ព​លិ​ក​ផងដែរ​៕    
 

Tag:
 សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com