ដោយ៖ ស៊ីធី
ស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡាធំបំផុតជាប្រវត្តិសាស្ត្រក្នុងទ្វីបអាស៊ី ONE Championship™ (ONE) បានប្រកាសកម្មវិធីថ្មីឈ្មោះថា The Apprentice: ONE Championship Edition ដែលស្ថិតក្រោមអាជ្ញាប័ណ្ណ ពីស្ថានីយទូរទស្សន៍ MGM។
កម្មវិធីថ្មី «The Apprentice» នឹងមានកីឡាករកីឡាករ១៦ រូបខ្លាំងៗជុំវិញពិភពលោកដើម្បីប្រកួតប្រជែងទាំងផ្នែកការងារជំនួញ និង ទាំងផ្នែកកាយសម្បទា ហើយអ្នកឈ្នះនឹងទទួលបាន ២៥ ម៉ឺនដុល្លារអាមេរិករួមទាំងការផ្ដល់ការងាររយៈពេល ១ ឆ្នាំគ្រប់គ្រងក្រោមលោក Chatri Sityodtong នៅឯស្នាក់ការក្រុមហ៊ុន ONE Championship ក្នុងប្រទេសសិង្ហបុរី។
លើសពីនេះទៅទៀត មាននាយកប្រតិបត្តិកំពូលៗចំនួន១២រូបនៅអាស៊ី(នាយកប្រតិបត្តិម្នាក់បង្ហាញខ្លួនក្នុងមួយភាគ) នឹងបង្ហាញខ្លួនជាចៅក្រមវាយតម្លៃជាមួយលោក Sityodtong ដែលជានាយកប្រតិបត្តិរបស់ ONE Championship។ ការប្រកួតប្រជែងពាណិជ្ជកម្មនឹងផ្ដោតលើបញ្ហាផ្សេងៗក្នុងលោក និង បញ្ហាលើផ្នែកឧស្សាហកម្មផងដែរ។ ចំណែកការប្រកួតប្រជែងផ្នែកកាយសម្បទានឹងចូលរួមផ្ដល់កិត្តិយសដោយជើងឯកពិភពលោក World Champions មកពី ONE Championship ដែលអ្នកចូលរួមប្រកួតប្រជែងត្រូវប្រើជំនាញរបស់ខ្លួនផ្ដួលពួកគេទាំងផ្នែកសមត្ថភាព និង ភាពអំណត់នៃកម្លាំង។
«The Apprentice: ONE Championship Edition» នឹងត្រូវផលិតដោយក្រុមការងាររបស់ ONE Championship, ស្ទីឌយោ របស់ONE,និង គ្រប់គ្រងទាំងការផ្សាយទៅទ្វីបអាមេរិក និង អាស៊ីនាខែ កក្កដាខាងមុខ។ ភាពលម្អិតអំពីការផ្សព្វផ្សាយផ្នែកទីផ្សារនឹងត្រូវប្រកាសនាពេលក្រោយ។ កម្មវិធីនេះ នឹងត្រូវផ្សាយតាមកញ្ចក់ទូរទស្សន៍ល្បីៗជាច្រើន និង ទូរទស្សន៍ឌីជីថលទូទាំងពិភពលោក។
លោក Chatri Sityodtong ដែលជាប្រធាន និង ជានាយកប្រតិបត្តិរបស់ ONE Championship បានថ្លែងថា៖ «ខ្ញុំមានកិត្តិយសសូមប្រកាសថាកម្មវិធី ‘The Apprentice: ONE Championship Edition’ គឺជាកម្មវិធីធំថ្មីបំផុតរបស់យើង។ កម្មវិធីនេះនាំផ្នត់គំនិតថ្មីៗដែលសំដៅលើការងារប្រកួតប្រជែងលើមុខជំនួញ ឬ ពាណិជ្ជកម្ម ដោយមានកាយសម្បទាមាំមួន , បង្ហាញមុខនាយកប្រតិបត្តិកំពូលៗនៅតំបន់អាស៊ីមួយចំនួន, ការចូលរួមពីកីឡាករជើងឯកលំដាប់ពិភពលោក និង កីឡាករកីឡាការិនីលំដាប់ A ជុំវិញពិភពលោក។ កម្មវិធី «The Apprentice: ONE Championship Edition» អាចជាកម្មវិធីលំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្រ»។
វាគឺជាកម្មវិធីទូរទស្សន៍ដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រដែលវាយតម្លៃលើគំនិតពាណិជ្ជកម្មចំពើអ្នកត្រូវចូលរួមដោយប្រកួតប្រជែងរកការងារធ្វើជាមួយនាយប្រតិបត្តិកំពូលៗ។ វានឹងមានផ្សាយចេញជាង៣០ប្រទេសលើសកលលោក។ រដូវកាលដំបូងរបស់ «The Apprentice: ONE Championship Edition» មានចំនួន ១៣ ភាគដែលត្រូវថតក្នុងទីក្រុងខុសៗក្នុងប្រទេសនាតំបន់អាស៊ី។
កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE:KING OF THE JUNGLE នៅសុក្រទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅ ប្រទេសសិង្ហបុរី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕