ជាតិ
ម៉ាឡេស៊ី ផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរថ្នាក់ក្រោយឧត្តមសិក្សា
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និង កីឡា ជ្រើសរើសនិស្សិតថ្នាក់ក្រោយឧត្តមសិក្សា ទៅសិក្សានៅប្រទេសម៉ាឡេស៊ី សម្រាប់ឆ្នាំសិក្សា២០២០-២០២១។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំកម្ពុជា ដែលចេញថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថាក្រសួងអប់រំម៉ាឡេស៊ី នឹងផ្ដល់អាហារូបករណ៍ជូនដល់និស្សិតកម្ពុជាថ្នាក់ក្រោយឧត្តមសិក្សា ដើម្បីទៅសិក្សានៅប្រទេសម៉ាឡេស៊ី សម្រាប់ឆ្នាំសិក្សា២០២០-២០២១។
សម្រាប់និស្សិតដែលមានចំណាប់អារម្មណ៍ទៅសិក្សានៅប្រទេសម៉ាឡេស៊ី អាចដាក់ពាក្យស្នើសុំអាហារូបករណ៍ និងសម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់
https://biasiswa.moe.gov.my/INTER/index.php ។ បេក្ខជន ដែលបញ្ចប់ថ្នាក់ឧត្តមសិក្សា ត្រូវដាក់ពាក្យសុំអាហារូបករណ៍នេះ ឲ្យបានមុនថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។
© រក្សាសិទ្ធិដោយ thmeythmey.com