ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
អ្នកស្រី លឹម វីរិយ៉ា៖ សូមកុំច្រឡំថា ភាពសិចស៊ីជាហេតុនាំឲ្យអាជីវកម្មរីកចម្រើន!
× ភ្នំពេញ៖ ការលក់តាមអនឡាញកំពុងមានសន្ទុះកើនឡើង ប៉ុន្តែ ទន្ទឹមនឹងកើនឡើងនេះក៏ឃើញមានការឡាយលក់ផលិតផលថែសម្ផស្ស ដោយបង្ហាញភាពសិចស៊ី ដែលធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយស និងសីលធម៌សង្គម។ បើតាមអ្នកស្រី លឹម វីរិយ៉ា សមាជិកក្រុមប្រឹក្សាភិបាលនៃសហគមសហគ្រិនស្ត្រីកម្ពុជា អ្នកលក់តាមអនឡាញ គួរតែផ្តោតលើគុណភាពផលិតផលខ្លួន និងសេវាកម្ម ល្អជាងការឡាយលក់ផលិតផល ដោយស្លៀកពាក់សិចស៊ី ដើម្បីឲ្យផលិតផលខ្លួនលក់ដាច់។ អ្នកស្រីបានបន្តថា អ្នកលក់តាមអនឡាយគួរតែរៀនសូត្របន្ថែម និងងាកមកធ្វើទីផ្សារ E-commerce ដើម្បីពង្រីក និងធានាសុវត្ថិភាពអាជីវកម្មរបស់ខ្លួន។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាកិច្ចសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មានថ្មីៗ និងអ្នកនាង លឹម វីរិយ៉ា សមាជិកក្រុមប្រឹក្សាភិបាលនៃសហគមស្ត្រីកម្ពុជា ដូចតទៅ៖
«សូមឈប់យល់ច្រឡំថា ភាពសិចស៊ីជាហេតុនាំឲ្យអាជីវកម្មមួយរីកចំរើន។ គេគាំទ្រផលិតផលមួយអាស្រ័យលើគុណភាពផលិតផល ពេលខ្លះមិនត្រឹមតែផលិតផលទេដែលដើរតួនាទីក្នុងការទាក់ចិត្តអតិថិជន សូម្បីតែកិត្តិយសរបស់អ្នកលក់ ក៏រួមចំណែកក្នុងការសំរេចចិត្តរបស់អតិថិជនដែរ»។ នេះជាសម្ដីរបស់អ្នកស្រី លឹម វីរិយ៉ា ដែលចង់ឲ្យអាជីវករអនឡាយ ជឿជាក់គុណភាពផលិតផលរបស់ខ្លួនជាងការបង្ហាញភាពសិចស៊ី។
អ្នកស្រី លឹម វីរិយ៉ា បានណែនាំថា អ្នកលក់តាមអនឡាញទាំងអស់ គួរតែងាកមកប្រើប្រាស់ទីផ្សារ E-commerce ដែលជាការប្រើប្រព័ន្ធមួយដាក់ក្នុងអ៊ីនធឺណែត និងត្រូវបង់ថ្លៃពន្ធ
ដើម្បីឲ្យអាជីវកម្មមាននិរន្តរភាព និងធានាសុវត្ថិភាពដល់អ្នកលក់ និងអ្នកទិញផងដែរ។ អ្នកស្រីបន្ថែមថា អាជីវករអនឡាញ ត្រូវខិតខំរៀនសូត្រពីបច្ចេកវិទ្យា និងចំណេះដឹងលើមុខជំនាញទីផ្សារបន្ថែម ដើម្បីអភិវឌ្ឍន៍សមត្ថភាពក្នុងការគ្រប់គ្រងអាជីវកម្មខ្លួន ជាជាងធ្វើខ្លួន ឬស្លៀកពាក់សិចស៊ីពេលឡាយលក់ផលិតផល ដើម្បីទាក់ទាញឲ្យមានអ្នកចូលមើលនិងទិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com