អត្ថបទពាណិជ្ជកម្ម
ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌល​តាកែវ​រសៀល​នេះ
24, Feb 2020 , 10:40 am        
រូបភាព
ដោយ: ថ្មីៗ
​ខេត្តតាកែវ​៖ ព្រឹត្តិការណ៍​បាលទាត់ Tiger Street Football 2020 មណ្ឌល​តាកែវ មណ្ឌល​ទី​៧ នៃ​មណ្ឌល​ចុងក្រោយ​ការ​ជម្រុះ​មណ្ឌល​តាម​បណ្តា​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកុម្ភៈ​នេះ គឺ​បាន​សម្រាំង​រកឃើញ​៨​ក្រុម​ខ្លាំង ដែល​ប្រកួតប្រជែង​បន្ត ដើម្បី​ដណ្តើម​កៅអី ឆ្ពោះទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​គ្រង​តំណែង​ជើងឯក​ប្រចាំ​មណ្ឌល នឹង​ឈ្នះ​កៅអី ឡើងមក​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ ជាមួយ​បណ្តា​ខេត្ត​ផ្សេងៗ​ដែល​ប្រកួត​ជម្រុះ​កន្លងមក ។​
 
៨​ក្រុម​ដែល​បន្ត​ឈ្នះ​នៅ​ព្រឹក​នេះ មាន​ក្រុម SK.Club ក្រុម City Bird (A) ក្រុម​បងប្អូន​អ្នក​លឿង ក្រុម SC Club ក្រុម​ឥន្ទ្រី​គីរីវង់ ក្រុម​សាលា​ក​រុ​កោសល្យ​នងរ​ក្រ​ត​ការ​ខេត្តតាកែវ (​ក្រុម​B) ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត C  និង​ក្រុម City Bir (B)​។ ហើយ​ក្រុម​ខ្លាំង​ទាំង​៨​នេះ នឹង​ជួបគ្នា​ប្រកួត​នៅ​រសៀល​នេះ ដោយ​ក្រុម SK.Club ប្រកួត​ជាមួយ ក្រុម City Bird (A) ក្រុម​បងប្អូន​អ្នក​លឿង ប្រកួត​ជាមួយ​ក្រុម SC Club ក្រុម​ឥន្ទ្រី​គីរីវង់ ប្រកួត​ជាមួយ ក្រុម​សាលា​ក​រុ​កោសល្យ​នង​វិ​ក្រិត​ការ​ខេត្ត​កែវ (​ក្រុម​B) និង​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត C  ប្រកួត​ជាមួយ ក្រុម City Bir (B)​។ 
 
​សូមបញ្ជាក់ថា ៨​ក្រុម​នេះ គឺមាន​តែ​៤​ក្រុម​ដែល​ឆ្លង​ផុត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ប៉ុណ្ណោះ ដែល​ទទួលបាន​ថវិកា​លើកទឹកចិត្ត ដោយ​ក្រុម​ជើងឯក​ទទួលបាន​ថវិកា​លើកទឹកចិត្ត ១៥០០​ដុល្លារ ក្រុម​ជើងឯក​រង​ទទួលបាន​ថវិកា​លើកទឹកចិត្ត​១០០០​ដុល្លារ ក្រុម​ចំណាត់​លេខ​៣​ទទួលបាន​ថវិកា​លើកទឹកចិត្ត​៥០០​ដុល្លារ និង​ក្រុម​លេខ​៤ ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​២០០​ដុល្លារ​។ សម្រាប់​មណ្ឌល​តាកែវ ដែលជា​មណ្ឌល​ទី​៧​នេះ គឺ​សម្រាំង​ជ្រើសរើស​យកតែ​៥​ក្រុម​ប៉ុណ្ណោះ​ឡើងទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ ដល់​ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​២០២០​។ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH.
 
​ស្តែងចេញ​នូវ​ការតាំង​ចិត្ត​ដ៏​មោះមុត​របស់​អ្នក ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​។​
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com