អត្ថបទពាណិជ្ជកម្ម
​តោះ​ចូលរួម ACE Open Day ដើម្បី​ស្វែងយល់​ពី​ជម្រើស​សិក្សា​ភាសា​អង់គ្លេស​គ្រប់​កម្រិត​នៅ​សាលា​អេ​ស៊ី​អ៊ី​!
24, Feb 2020 , 3:49 pm        
រូបភាព
ដោយ: ថ្មីៗ
​មជ្ឈមណ្ឌល​អូស្ត្រាលី​សំរាប់​ការបណ្ដុះបណ្ដាល (​សាលា​អេ​ស៊ី​អ៊ី​) ជា​ស្ថាប័ន​ឈានមុខ​គេ​ក្នុងការ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស ក្នុង​តំបន់​អាស៊ី​អា​គ្នេ​យ៏​។ សាលា​អេ​ស៊ី​អ៊ី ផ្តល់នូវ​ជម្រើស​សិក្សា​សម្បូរបែប​សមស្រប​ទៅតាម​តម្រូវការ និង​មាន​បន្ទប់​សិក្សា​បំពាក់​ដោយ​សម្ភារ​បរិក្ខា​រ​ទំនើបៗ​។ ជា​រៀងរាល់​វគ្គ​សិក្សា សិស្ស​ប្រមាណ ២៥០០០​នាក់ ចុះឈ្មោះ​ចូលរៀន​នៅ​សាខា​ទាំង​៥ របស់​សាលា​អេ​ស៊ី​អ៊ី​។ សាលា​អេ​ស៊ី​អ៊ី ផ្ដល់ជូន​នូវ​ការបណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​គ្រប់​កម្រិត រួមមាន​ភាសា​អង់គ្លេស​សម្រាប់​កុមារ ចាប់ពី​អាយុ ៨​ឆ្នាំ ដល់​១៥​ឆ្នាំ ភាសា​អង់គ្លេស​ទូទៅ ភាសា​អង់គ្លេស​សម្រាប់​ការសិក្សា​នៅ​បរទេស ភាសា​អង់គ្លេស​សម្រាប់​និស្សិត និង​អ្នក​អាជីព និង​វគ្គ​ត្រៀមប្រលង​តេស្ត​អន្ដរជាតិ IELTS សម្រាប់​ទៅ​សិក្សា​នៅ​បរទេស​។​


 
​នៅ​រៀងរាល់​វគ្គ​សិក្សា​នីមួយៗ សាលា​អេ​ស៊ី​អ៊ី តែងតែ​រៀបចំ​កម្មវិធី ACE Open Day  ដើម្បី​ផ្ដល់ឱកាស​ដល់​សិស្ស និស្សិត អាណាព្យាបាល និង​សាធារណជន​ទាំងឡាយ បាន​ស្វែងយល់​ឲ្យ​កាន់តែច្បាស់​ពី​ជម្រើស​សិក្សា​ភាសា​អង់គ្លេស​គ្រប់​កម្រិត និង​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​សាលា​អេ​ស៊ី​អ៊ី​ផ្តល់ជូន មុន​សម្រេចចិត្ត​ចុះឈ្មោះ​ចូល​សិក្សា​។ អ្នកចូលរួម​ក៏មាន​ឳ​កាស​សាកល្បង​នូវ​គ្រឿង​បរិក្ខារ និង​បច្ចេកវិទ្យា​ទំនើប ដែល​មាននៅ​គ្រប់​សាខា​របស់​សាលា​អេ​ស៊ី​អ៊ី ដើម្បី​ជំនួញ​ដល់​ការសិក្សា​របស់​សិស្ស​។ 
 
​ដោយ​ទ្បែ​ក កម្មវិធី ACE Open Day សម្រាប់​វគ្គ​សិក្សា​ថ្មី​នេះ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ​ពេញ គឺ​ថ្ងៃ​សៅរ៍ ទី​២៩ ខែកុម្ភៈ និង ថ្ងៃអាទិត្យ ទី​០១ ខែមីនា ឆ្នាំ ២០២០ ចាប់ពី​ម៉ោង ៩ ព្រឹក រហូតដល់​ម៉ោង ៥ រសៀល នៅ​គ្រប់​ទីតាំង​ទាំង​៥ របស់​សាលា​អេ​ស៊ី​អ៊ី (​ទីតាំង​សម្ដេច​ប៉ាន ទីតាំង​សន្ធរម៉ុក ទីតាំង​ទួល​ទំពូង ទីតាំង​ទួលគោក និង​ទីតាំង​សៀមរាប​។ កម្មវិធី ACE Open Day ទទួល​ស្វាគមន៍​សាធារណជន​ដោយ​ឥតគិតថ្លៃ​។​




 
​សិស្ស និស្សិត និង​អាណាព្យាបាល​ដែល​ចូលរួម​នឹងមាន​ឱកាស​ស្វែងយល់​ពីសា​លា អេ​ស៊ី​អ៊ី កាន់តែច្បាស់​ដោយ​ចូលរួម​សកម្មភាព​ផ្សេងៗ​ដូចជា​៖ ទស្សនកិច្ច​បន្ទប់​សិក្សា និង​សម្ភារ​បរិក្ខារ​ទំនើបៗ ការធ្វើ​តេស្ត​វាស់​កម្រិត​ភាសា​អង់គ្លេស​ដោយ​ឥតគិតថ្លៃ ការរៀន​សាកល្បង ឬ​ការប្រឹក្សា​យោបល់​ជាមួយ​គ្រូ​ជំនាញ​អំពី​វគ្គ​សិក្សា​ដែល​សមស្រប​ទៅនឹង​កម្រិត​ភាសា​អង់គ្លេស និង​តម្រូវការ​របស់​សិស្ស និស្សិត​ម្នាក់ៗ​។ លើសពីនេះទៅទៀត សិស្ស និស្សិត ក៏មាន​ឱកាស​ទទួលបាន​ព័ត៌មាន​ស្តីពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស ព្រមទាំង​ចូលរួម​កម្មវិធី​សប្បាយៗ ដើម្បី​បង្កើន​ចំណេះដឹង និង​អាច​ឈ្នះ​រង្វាន់​អនុស្សាវរីយ៍​ផ្សេងៗ​ទៀតផង​។​
 
​ចុះឈ្មោះ​ចូលរួម​ដោយ​ឥតគិតថ្លៃ​៖ openday.acecambodia.org
​សម្រាប់​ព័ត៌មាន​បន្ថែម​៖ ០២៣ ២២២ ៣២៥ ឬ ទំព័រ​ហ្វេ​ស​ប៊ុ​ក Australian Centre for Education (ACE)​។​




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 ACE
© រក្សាសិទ្ធិដោយ thmeythmey.com