កីឡាជាតិ
ជាតិ
Bata រកបាន​៣​គ្រាប់​ឲ្យ​អង្គ​រថា​យ​ហ្គឺ​រ រីឯ Timothy សម្រេចបាន​ដូចគ្នា​ឲ្យ​ភ្នំពេញ​ក្រោ​ន​
24, Feb 2020 , 5:06 pm        
រូបភាព
សកម្មភាពប្រកួតក្រុមមួយចំនួនក្នុងសប្តាហ៍ទី២, រូបភាពពី CNCC
សកម្មភាពប្រកួតក្រុមមួយចំនួនក្នុងសប្តាហ៍ទី២, រូបភាពពី CNCC
ដោយ:
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​សប្តាហ៍​ទី​២ មានការ​ស៊ុត​បញ្ចូល​ទី​គ្នា​ចំនួន​២៣​គ្រាប់ ដែល​គ្រាប់​បាល់​ភាគច្រើន​សម្រេច​ដោយ​កីឡាករ​បរទេស​។ សម្រាប់​ការប្រកួត​សប្តាហ៍​ទី​២​នេះ ជំនួប​បឹងកេត​យកឈ្នះ​វិសាខា ១-០ ជាប់​ចំណាត់ថ្នាក់​លេខ​១​មាន​អ្នកគាំទ្រ​ទៅ​ទស្សនា​ផ្ទាល់​ច្រើនជាងគេ ដែល​ឈរ​ពីក្រោយ​ដោយ​ជំនួប​រវាង​សូល​ទី​ឡូ​អង្គរ​ជាមួយ​អង្គ​រថា​យ​ហ្គឺ​រ​។

 
​គ្រាប់​បាល់​ចំនួន​២៣​គ្រាប់​ត្រូវបាន​កីឡាករ​បរទេស​និង​កម្ពុជា​នៃ​ក្រុម​នីមួយៗ​បាន​ស៊ុត​បញ្ចូល​ទី​គ្នា​ទៅវិញទៅមក​នា​ជំនួប​សប្តាហ៍​ទី​២​នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ប្រចាំឆ្នាំ​២០២០​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ក្នុងចំណោម​គ្រាប់​បាល់​ទាំងនេះ​មានការ​រួមចំណែក​តែ​៥​គ្រាប់​ប៉ុណ្ណោះ​ពី​កីឡាករ​កម្ពុជា ក្រៅពីនេះ​សម្រេចបាន​ដោយ​កីឡាករ​បរទេស​។ តាមរយៈ​គ្រាប់​បាល់​នេះ អាច​បញ្ជាក់បាន​ថា ការបញ្ចប់​ទី​របស់​កីឡាករ​កម្ពុជា​នៅមានកម្រិត​នៅឡើយ​។ 
 
​គ្រាប់​បាល់​ទាំង​៥​របស់​កីឡាករ​កម្ពុជា រកបាន​ម្នាក់​១​គ្រាប់​ដោយ​កីឡាករ ឡុង ភា​រ៉ា​ត (​អង្គ​រថា​យ​ហ្គឺ​រ​), សេត រ៉ូ​ហ្សា​ក់ (​ភ្នំពេញ​ក្រោ​ន​), ដាវ នី​ម (​គីរីវង់​សុខ​សែន​ជ័យ​), ស៊ុះ ស៊ូ​ហា​ណា (​ណាហ្គា​វើ​ល​) និង សុផល ឧ​ត្ត​ម (​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​)​។​
 
​គ្រាប់​បាល់​ទាំង​១៨​គ្រាប់​របស់​កីឡាករ​បរទេស រកបាន​ដោយ Dzarma Bata (​អង្គ​រថា​យ​ហ្គឺ​រ​) ៣​គ្រាប់​, Timothy Chiemerie Okereke (​ភ្នំពេញ​ក្រោ​ន​) ៣​គ្រាប់​, Araujo Pinheiro Augusto ពីរ​គ្រាប់​, Jean Marie Privat Befolo Bbarga ពីរ​គ្រាប់​, Santirad Waing-In, Booysen Shane, Gopane Mothusi, Ideguchi Masaaki, Omogba Esoh, Rafael Adres Nieto Rondon, Raseed Omokafe Adeyanuu និង Romario Reginal Do Alves សម្រេចបាន​ម្នាក់​១​គ្រាប់​។​
 
​ជំនួប​បឹងកេត​យកឈ្នះ​វិសាខា ១-០ នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​ជាប់​ចំណាត់ថ្នាក់​លេខ​១​មាន​អ្នកគាំទ្រ​ច្រើនជាងគេ​ប្រចាំ​សប្តាហ៍​ទី​២​នៃ​ពានរង្វាន់​លី​គ​កំពូល បន្ទាប់ពី​ទាក់ទាញ​អ្នកគាំទ្រ​ឲ្យ​មក​ទស្សនា​ផ្ទាល់​ចំនួន​២,៥០០​នាក់​។ ចំណែក​ជំនួប​អង្គ​រថា​យ​ហ្គឺ​រ​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ៤-០ ឈរ​លំដាប់​ទី​២​ក្រោយ​ទាក់ទាញ​អ្នក​គាំ​១,៩៩៥​នាក់​ឲ្យ​មក​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន S.R.U​។ ជាមួយគ្នានេះ​ជំនួប​គីរីវង់​សុខ​សែន​ជ័យ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ៤-២ ឈរ​លេខ​រៀង​ទី​៣​ជាមួយ​អ្នកទស្សនា​ផ្ទាល់​៧៦៣​នាក់​។ 
 
​ដោយឡែក​ការប្រកួត​ក្រសួងការពារជាតិ​យកឈ្នះ​អាស៊ី​អឺរ៉ុប ២-០ មាន​អ្នកទស្សនា​ផ្ទាល់​ចំនួន​៧៣៥​នាក់ ខណៈ​ជំនួប​ណាហ្គា​វើ​ល​យកឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​មាន​អ្នកគាំទ្រ​ចំនួន​២១៥​នាក់ និង​ជំនួប U18 បាទី​ចាញ់​ភ្នំពេញ​ក្រោ​ន ៧-០ មាន​អ្នកគាំទ្រ​ចំនួន​១៥០​នាក់​។ 
 
​កាលពី​សប្តាហ៍​មុន​ជំនួប​អង្គ​រថា​យ​ហ្គឺ​រ​ស្មើ ១-១ ជាមួយ​បឹងកេត​ឈរ​ចំណាត់ថ្នាក់​លេខ​១ ក្រោយ​ទាក់ទាញ​អ្នកគាំទ្រ​មក​ទស្សនា​ផ្ទាល់​នៅ​កីឡដ្ឋាន S.R.U ចំនួន​២,៦៥៩​នាក់​។ ចំណែក​ជំនួប​វិសាខា​យកឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២-១ ឈរ​លំដាប់​លេខ​ពីរ​ក្រោយ​ទាក់ទាញ​អ្នកគាំទ្រ​២,៥៧៣​នាក់​។ រីឯ​ជំនួប​ព្រះខ័ន​រាជ​ស្វាយរៀង​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ៥-១ ឈរ​លេខ​៣​ជាមួយ​អ្នកគាំទ្រ​ចំនួន​១,២៥៣​នាក់​។ 
 
​ដោយឡែក ជំនួប​ភ្នំពេញ​ក្រោ​ន​យកឈ្នះ​អគ្គិសនី​កម្ពុជា ៣-០ មាន​អ្នកទស្សនា​ផ្ទាល់​ចំនួន​១,០៧៦​នាក់ ខណៈ​ជំនួប​អាស៊ី​អឺរ៉ុប​យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ១-០ មាន​អ្នកគាំទ្រ​ចំនួន​៥២៥​នាក់ និង​ជំនួប​គ្មាន​ការ​ស៊ុត​ប​ញ្ជូ​ល​ទី​គ្នា​រវាង​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី និង​ក្រសួងការពារជាតិ​មាន​អ្នកគាំទ្រ​ចំនួន​១៥០​នាក់​៕   

Tag:
 Cambodian League 2020
  បឹងកេត​
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com