ពីនេះ ពីនោះ
ផ្លែឈើ​ដែលមាន​សណ្ឋាន​ប្រហែល​ផ្លែទៀប និង​ផ្លែ​សិរមាន់​នោះ​ជា​និយមន័យរ​បស់ពាក្យ​«​គូលែន​» មិនមែន​«​កូ​លែ​ន​»​ទេ​
25, Feb 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បានបញ្ជាក់​ពាក្យ​«​គូលែន​»​មានន័យ​ពីរបែប ដោយ​ក្នុងន័យ​ទី​១ សម្រាប់​សំដៅលើ​ឈ្មោះ​ផ្លែឈើ និង​ន័យ​ទី​២ សម្រាប់​សំដៅលើ​ឈ្មោះ​ទីកន្លែង​។​


 
​ក្នុងន័យ​ទី​១«​គូលែន​» ជា​ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ផ្លែ​ជា​អាហារ​, ផ្លែ​មាន​សណ្ឋាន​ប្រហែល​ផ្លែទៀប​ខ្មែរ​តែ​តូច​ជាង​ច្រើន​, ស្រដៀង​គ្នា​ស្ទើរ​ចាប់​ច្រឡំ​នឹង​ផ្លែ​សិរមាន់​, មាន​គ្រាប់​តែ ១ សណ្ឋាន​សាច់​រុំ​គ្រាប់​ដូច​ផ្លែ​មៀន​, ស្លឹក​វែងៗ​ស្រួច​ចុង​។ ក្នុង​កម្ពុជរដ្ឋ​មាន​សម្បូណ៌​តែ​នៅ​ភ្នំ​គូលែន ក្នុង​ខែត្រ​សៀមរាប​, ប៉ុន្ដែ​មាន​ផ្លែ​តូចៗ ហើយ​សាច់​ស្ដើងៗ ទាំង​រសជាតិ​ក៏​ជូរ​, ចាញ់​គូលែន​ដែល​មកពី​ប្រទេសក្រៅ​។​
 
«​គូលែន​»​ក្នុងន័យ​ទី​២ មានន័យថា ឈ្មោះ​ភ្នំ​ដែល​នៅក្នុង​ខេត្តសៀមរាប​ដែនកម្ពុជា​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com