អន្តរជាតិ
COVID-19៖ អូ​ម៉​ង់​រកឃើញ​២​ករណី​ដំបូង​ដែលជា​ស្ត្រី​ទើប​ទៅ​ពី​អ៊ីរ៉ង់​
24, Feb 2020 , 10:26 pm        
រូបភាព
រដ្ឋមន្ត្រីសុខាភិបាលអូម៉ង់  Ahmed Mohammed Obaid Al Saidi
រដ្ឋមន្ត្រីសុខាភិបាលអូម៉ង់ Ahmed Mohammed Obaid Al Saidi
ដោយ: រួបរួម
​ក្រសួងសុខាភិបាល​អូ​ម៉​ង់ នា​ថ្ងៃ​ចន្ទ​នេះ បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង COVID-19 ពីរ​ករណី​ដំបូង​នៅក្នុង​ប្រទេស​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។​



​អ្នកជំងឺ​ដែលជា​ស្ត្រី​អូ​ម៉​ង់​ទាំងពីរ​រូបនោះ សុទ្ធតែ​ទើប​ធ្វើដំណើរ​ចេញពី​ប្រទេស​អ៊ីរ៉ង់​។ ពួកគាត់​មាន​ស្ថានភាព​ប្រក្រតី​។​

​មកដល់ពេលនេះ អ៉ូ​ម៉​ង់​ក្លាយជា​ប្រទេស​ទី​៣៤​ដែលមាន​ករណី​ឆ្លង COVID-19​។ ក្រៅពី​ចិន (​រួមបញ្ចូល​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់​) មាន ជប៉ុន (​រាប់បញ្ចូល​ទាំង​ករណី​លើ​នាវា Diamond Princess) កូរ៉េខាងត្បូង សិង្ហ​បុរី អ៊ីរ៉ង់ ថៃ អេ​មី​រ៉ា​ត​អារ៉ាប់​រួម ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន អ៊ីស្រាអែល លី​បង់ ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា ស្រីលង្កា បារាំង អ៊ីតាលី អាល្លឺម៉ង់ អង់គ្លេស ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ បែលហ្ស៊ិក សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អេ​ហ្ស៊ី​ប កូ​វ៉ែត បា​រ៉ែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន និង​អ៊ីរ៉ាក់​៕


© រក្សាសិទ្ធិដោយ thmeythmey.com