អត្ថបទពាណិជ្ជកម្ម
realme X50 Pro 5G បំពាក់​ដោយ Snapdragon ™ 865 ចរាចរ​លក់​នៅ​ទូទាំង​ពិភពលោក​ជា​ផ្លូវការ​ហើយ​
25, Feb 2020 , 2:25 pm        
រូបភាព
ដោយ: ថ្មីៗ
​ទីក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញ​, នៅ​ថ្ងៃទី ២៤ ខែកុម្ភៈ​ឆ្នាំ ២០២០ - realme ជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដែល​បាន​ពង្រីក​វិសាលភាព​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស​បំផុត​នៅលើ​ពិភពលោក បាន​បើក​ដំណើរ​ការលក់​ស្មា​ត​ហ្វូ​ន 5G ដំបូងបង្អស់​របស់ខ្លួន​គឺ​ស្មា​ត​ហ្វូ​ន «​កំពូល​ល្បឿន​5G» (5G Speed Flagship) និង realme X50 Pro 5G នៅក្នុង​ព្រឹត្តិការណ៍​សម្ពោធ​ផលិតផល 5G ក្រោម​ប្រធានបទ «​ល្បឿន​នៃ​អនាគត​» កាលពី​ម៉ោង ១០ ព្រឹក (UTC + 01: 00) ថ្ងៃទី ២៤ ខែ កុម្ភៈ​នេះ​។​
 
 realme X50 Pro 5G គឺជា​ស្មា​ត​ហ្វូ​ន​មួយ​ក្នុងចំណោម​ស្មា​ត​ហ្វូ​ន ដែល​ដំណើរការ​ដំបូង​ដោយ​ក្រុមហ៊ុន Qualcomm®  បំពាក់​ដោយ​ឈី​ប Snapdragon™ 865 5G ហើយ​ដើរ​ដោយ​ប្រព័ន្ធ Dual-Mode 5G ផងដែរ​។ ស្មា​ត​ហ្វូ​ន realme ម៉ូ​ឌែ​ល​នេះ​មាន​កាមេរ៉ា​ទំហំ ៦៤​មេ​ហ្គា​ភិ​ច​សែ​ល ជា​ប្រភេទ​កាមេរ៉ា​ភ្នែក​ឥន្ទ្រី​ចំនួន ៤​គ្រាប់​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​បញ្ញា​សប្ប​និមិត្ត  (HawkEye AI quad-camera) កាមេរ៉ា​ភ្លោះ​ខាងមុខ​ទំហំ ៣២ មេ​ហ្គា​ភិ​ច​សែ​ល សម្រាប់​ថត​selfie   ជាមួយ​អេក្រង់ Super AMOLED និង​កម្លាំង​សាក​ថ្ម​លឿន Flash Charge SuperDart ៦៥ វ៉ា​ត់ ដែល​ចំណុច​ទាំងអស់នោះ​ធ្វើឱ្យ​វា realme ក្លាយជា​ម៉ាក​សញ្ញា ស្មា​ត​ហ្វូ​ន 5G ដែលមាន​ការប្រកួតប្រជែង​ខ្លាំង​ជាមួយ​មុខងារ​ដ៏​ល្អឥតខ្ចោះ​។​
 

realme X50 Pro 5G

“Dare to Leap” ជាមួយនឹង​មុខងារ 5G ភ្លោះ​យ៉ាង​ល្អប្រសើរ​
ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ខ្នាត​យក្ស​អំពី 5G នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០២០​។ កំពូល​ស្មា​ត​ហ្វូ​ន realme ដែល​បំពាក់​ប្រព័ន្ធ 5G ដំបូង​គេ​បង្អស់​គឺ realme X50 Pro 5G បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​ដោយ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ដំណើរការ គាំទ្រ​ដោយ SA / NSA Dual-Mode 5G រួមជាមួយ​នឹង​សេវា​គ្របដណ្តប់​នៃ​បច្ចេកវិទ្យា 5G នៅ​ទូទាំង​ពិភពលោក​ដែល​គ្របដណ្ដប់​លើ​ក្រុម n1, n3, n41, n78, និង n79 ដើម្បី​ឆ្លើយតប​នឹង​ប្រព័ន្ធ 5G​ដែលជា​បច្ចេកវិទ្យា​អ៊ីនធឺណិត លំដាប់​ចុងក្រោយ​នេះ​ផងដែរ​។​
 

​ទូរស័ព្ទ realme X50 Pro 5 មាន​សម្ថ​ភាពខ្លាំង​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា 5G
 
​ដើម្បី​ផ្តល់ជូន​អ្នកប្រើប្រាស់​នូវ​បទពិសោធន៍​ដ៏​ល្អប្រសើរ ជាមួយ​បច្ចេកវិទ្យា 5G នេះ ទូរស័ព្ទ realme X50 Pro 5G ក៏​បំពាក់​ផងដែរ នូវ​បច្ចេកវិទ្យា Smart 5G តែមួយគត់ ដែលមាន​សមត្ថភាព​ដឹង​ច្បាស់​ពី​រលកសញ្ញា​ធាតុអាកាស​នៅ​ជុំវិញ និង​សមត្ថភាព​ពិសេស​ក្នុងការ​ផ្លាស់ប្តូរ 4G ទៅ 5G ដោយ​ស្វ័យប្រវត្តិ​។ លើសពីនេះទៅទៀត វា​ក៏មាន​សមត្ថភាព​ដ៏​អស្ចារ្យ បែងចែក​ប្រេកង់ និង​ថ្ម ដែល​អាចធ្វើឱ្យ​អាយុកាល​ថ្ម​កាន់​តែមាន​ប្រសិទ្ធភាព និង​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល បាន​រហូតដល់ ៣០% ឯណោះ​។ 
 
​ជាងនេះទៅទៀត វា​ក៏​អាច​ប្រើ​ជាមួយ​បណ្ដាញ Wi-Fi 6 ដើម្បី​បង្ហាញ​ពី​ដំណើរការ​ល្អប្រសើរ ទៅ​អ្នកប្រើប្រាស់ ជាមួយ​ចម្ងាយ​បញ្ជូនបន្ត និង​អត្រា​បញ្ជូន​ដ៏​ខ្ពស់បំផុត​។ លើសពីនេះ​ទៀត វា​អនុញ្ញាតឱ្យ​ទាំង 5G និង Wi-Fi មាន​ដំណើរការ​ក្នុងពេល​ដំណាលគ្នា ក្នុងការ​បង្កើនល្បឿន និង​ស្ថិរភាព​បណ្តាញ​កាន់តែ​ខ្ពស់​បន្ថែមទៀត​។​
 
​ជា​ទូរស័ព្ទ​ដំបូង​គេ​ដែល​បំពាក់​ដោយ​បន្ទះ​ឈី​ប Qualcomm® snapdragon™ 865 5G
 
​មុខងារ​ស្នូល​នៃ realme X50 Pro 5G គឺ​ប្រព័ន្ធ​អ៊ីនធឺណិត 5G លំដាប់​កំពូល​។ realme X50 Pro 5G ត្រូវបាន​បំពាក់​ដោយ​ឈី​ប​ប្រភេទ Qualcomm®Snapdragon™ 865 5G ដោយ​ភ្ជាប់​មកជា​មួយ​នូវ​ម៉ាស៊ីន Adreno 650 GPU ។ បើ​ប្រៀបធៀប​ជាមួយ Snapdragon ™ 855 ទាំង CPU និង GPU ត្រូវបាន​កើនឡើង​រហូតដល់ 25% ឯណោះ​។ វា​មាន​បន្ទះ​ឈី​ប​បញ្ញា​សប្ប​និមិត្ត  AI ដែលមាន​ដំណើរកា​រលឿ​ន​ជាង​ជំនាន់​មុន​រហូតដល់​ទៅ ២ ដង​។ វា​គឺជា​ស្មា​ត​ហ្វូ​ន​មួយ ក្នុងចំណោម​ស្មា​ត​ហ្វូ​ន​ដែល​បាន​បំពាក់​ដំបូង​នូវ LPDDR5 DRAM ដែលមាន​ល្បឿន​កើនឡើង​រហូតដល់ ២៩ % ហើយ​ការប្រើប្រាស់​ថាមពល​ថយចុះ​រហូតដល់ ២០% បើ​ប្រៀបធៀប​ជាមួយ LPDDR4X ។ ការប្រើប្រាស់ UFS 3.0 + Turbo Write + HPB ជួយ​បង្កើនល្បឿន​បាន ៨០% និង​បន្ថយ​ការប្រើប្រាស់​ថាមពល​ថ្ម បាន​២០% បន្ថែមទៀត​។ realme X50 Pro 5G គឺជា​ស្មា​ត​ហ្វូ​ន​លំដាប់ 5G ដ៏​ពិតប្រាកដ​មួយ​ជាមួយនឹង​មុខងារ​ដ៏​អស្ចារ្យ​ដែល​ផ្តល់​ជម្រើស​បី​ប្រភេទ​គឺ 8GB + 128GB, 8GB + 256GB និង 12GB + 256GB ។​
 

realme X50 Pro 5G – បន្ទះ​ឈី​ប Snapdragon™ 865 5G ដែល​បំពាក់​នៅលើ realme
 
​អគ្គនាយក​ក្រុមហ៊ុន Qualcomm® EMEA លោក Enrico Salvatori បាន​មានប្រសាសន៍ថា​៖ «​យើង​មាន​មោទនភាព​ក្នុងការ​គាំទ្រ realme សម្រាប់​បើក​ដំណើរការ​សម្ពោធ X50 Pro 5G ដែលជា​ទូរស័ព្ទ​ដើរ​ដោយ​បច្ចេកវិទ្យា 5G ដំបូងបង្អស់​របស់ខ្លួន​នៅក្នុង​អឺរ៉ុប​នេះ​» ។​
 
​លោក​បាន​បន្ដថា​៖  «​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ បានបង្ហាញ​ពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង​ក្រុមហ៊ុន​ទាំងពីរ ហើយ​យើង​ទន្ទឹងរង់ចាំ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន realme ដ្បិត​ក្រុមហ៊ុន​នេះ បាន​នាំយក X50 Pro 5G នេះ​និង​ឧបករណ៍​ដទៃទៀត ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​នៅ​អឺរ៉ុប បាន​ទទួលបាន​បទពិសោធ​ន៍​» ។​
 
​ដើម្បី​ធានាថា​ស្មា​ត​ហ្វូ​ន​នេះ អាច​ដំណើរការបាន​ល្អប្រសើរ​ជាង​មុន realme X50 Pro 5G ត្រូវបាន​ភ្ជាប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា 5D Stereoscopic Ice Cooling Pro ដែល​អាច​កាត់​បន្ថយកម្ដៅ ជាមួយ VC liquid cooling copper chamber បន្ទះ​សន្លឹក 3D ស៊ី​លី​កូន ច្រើន​សន្លឹក​ក្នុងការ​ទប់ទល់​នឹង​ក​ម្ដៅ​។  ជាមួយ VC liquid cooling copper chamber មាន​ទំហំ​រហូតដល់ 1821​មី​ល្លី​ម៉ែត្រការ៉េ ដែល​ទំហំ​នេះ​គឺ​ធំ​ជាង បំពង់​ត្រជាក់​ធម្មតា​ហើយ កាត់បន្ថយ​ប្រភព​កម្តៅ​ស្នូល​បាន​ទៅដល់ ១០០% ។ សមត្ថភាព​រំលាយ​កម្តៅ​ត្រូវបាន​ផលិតឡើង​យ៉ាង​ល្អប្រសើរ ដូច្នេះ​ស្មា​ត​ហ្វូ​ន​នេះ​អាច​រក្សា ដំណើរការ​បានល្អ​បំផុត​គ្រប់ពេល​គ្រប់​វេលា​ដោយ​មិន​បារម្ភ​រឿង​កម្តៅ​នៃ​ស្មា​ត​ហ្វូ​ន​កើនឡើង​នោះឡើយ​។​


realme X50 Pro 5G – បច្ចេកវិទ្យា​ដែក​ត្រ​ដាក់ VC Cooling System
 
realme X50 Pro 5G ជាមួយនឹង​កម្លាំង​ថាមពល​ថ្ម 4200mAh ត្រូវបាន​អនុវត្តន៍​ដំបូង សម្រាប់​បច្ចេកវិទ្យា Flash Charge-65W SuperDart ដែល​អាច​សាក​បាន​ខណៈពេលដែល​អេក្រង់​កំពុងបើក​ដំណើរការ រួមជាមួយ​ល្បឿន​នៃ​ការ​សាក​ថ្ម​លឿន​បំផុត ដោយ​ចំណាយពេល​ត្រឹមតែ ៣៥​នាទី​ប៉ុណ្ណោះ ក្នុងការ​សាក​ថ្ម​ពេញ ដែល​នេះ​ជា​បច្ចេកវិទ្យា​សាក​ថ្ម​ដ៏​លឿន​បំផុត​នាពេល​បច្ចុប្បន្ន ក្នុង​ឧស្សាហ​កម្មនេះ​។ 
 
​គ្រប់​ម៉ូ​ឌែ​ល​ទាំងអស់ ត្រូវបាន​បំពាក់​ជាមួយ​ឆ្នាំង​សាក​ថ្ម​ជំនាន់​ថ្មី​របស់ GaN ដើម្បី​ទទួលបាន​ដង់ស៊ីតេ​ថាមពល​ខ្ពស់ ជាមួយនឹង​រាងកាយ​តូច​ច្រឡឹង​ជាង​មុន និង​មាន​អត្រា​កម្តៅ​ទាប​ជាង​មុន​។ ស្របពេល​ជាមួយគ្នានេះដែរ realme X50 Pro 5G ក៏​អាច​ប្រើ​បាន​ទាំង​សាក​ថ្ម 30W VOOC 4.0 Flash និង​សាក​ថ្ម​បាន​លឿន 18W QC / PD ។​
 

realme X50 Pro 5G – ថាមពល​សាក​ថ្ម​កំលាំង 65W SuperDart 
 
SuperDart មិន​ត្រឹមតែ​បង្ហាញ​ពី​ការ​សាក​ថ្ម​លឿន​ប៉ុណ្ណោះ​ទេ ហើយ​បន្ទះ​ឈី​ប Five-core ក៏ ធានាបាន​នូវ​ការការពារ​ពេញលេញ ទៅលើ​បន្ទុក​ថាមពល​លើស ឆ្នាំង​សាក​ថ្ម ការកំណត់​អត្តសញ្ញាណ​នៃ​បន្ទុក​ពន្លឺ និង​ការពារ​ថាមពល​ដែល​លើស​ចំណុះ​។ ការពារ​ការផ្ទុក​ទិន្នន័យ​លើស​ចំណុះ ការពារ​បន្ទុក​លើស​វ៉ុល ការពារ ការ​រលាយ​ថ្ម ដែល​ធ្វើឱ្យ​ការ​សាក​ថ្ម​លឿន និង​មាន​សុវត្ថិភាព​។​
 
realme X50 Pro 5G ត្រូវបាន​បំពាក់​ដោយ​អេក្រង់ របស់ Samsung Super AMOLED ទំហំ ៦,៤៤ អ៊ី​ញ​ដែល​ផ្តល់នូវ​សមាមាត្រ 20:9 និង​មាន​សមាមាត្រ​អេក្រង់​ទាំងមូល រហូតដល់ ៩២%​ឯណោះ​។ វា​ជា​ជំនួយ​ដល់ HDR10+, 100% DCI-P3 និង​ការបញ្ចេញ​ពន្លឺ ដែល​ឈានដល់​កម្រិត​ពន្លឺ​អតិបរិមារ រហូតដល់ ១០០០nits និង​កម្រិត​សមាមាត្រ contrast ខ្ពស់បំផុត​រហូតដល់ ២០០០០០០:១ ឯណោះ​។ អំពូល​ពន្លឺ​ថ្មី​ម៉ាក E3 ថ្មី កាត់បន្ថយ​ពន្លឺ​ព៌​ណ​ខៀវ​បាន 37.5% និង​ថាមពល 5% ផងដែរ​។​
 
realme X50 Pro 5G បង្ហាញខ្លួន​ជាមួយ​អេក្រង់ 9០Hz ដែល Frame Rate ត្រូវបាន​កើនឡើង 50% បើ​ប្រៀបធៀប​នឹង​ស្មា​ត​ហ្វូ​ន​ធម្មតា​។ ទន្ទឹមនឹងនេះ វា​មាន​អត្រា​គំរូ 180Hz ដែល​ធ្វើអោយ​ប្រសើរឡើង នូវ​ភាពប្រែប្រួល​នៃ​ចលនា​អេក្រង់ និង​ភាពរលូន​នៅពេល លេង​ហ្គេម​ផ្សេងៗ​។ 
 

​ទូរស័ព្ទ realme X50 Pro 5G អេក្រង់ 6.44 អី​ុ​ង កម្រិត 90Hz  Super AMOLED Display
 
​ជាមួយនឹង​អេក្រង់ Super AMOLED, realme X50 Pro 5G ដែល​បាន​បំពាក់​
​ជាមួយនឹង​មុខងារ​ស្គែ​ន​ស្នាម​ក្រយៅដៃ​នៅក្នុង​អេក្រង់ ដែល​កាន់តែ​ងាយស្រួល​ក្នុងពេល​ដោះ​សោរ​។ ការ​ស្គែ​ន​ក្រយៅដៃ​ជំនាន់​ថ្មី​នេះ ត្រូវការ​ពេល​ជា​មធ្យម​ត្រឹមតែ 0.27 វិនាទី​តែប៉ុណ្ណោះ​ដើម្បី​ដោះ​សោរ​ក្នុង​ទូរស័ព្ទដៃ​។ 
 
​ប្រព័ន្ធ​សុ​វត្តិភាព​ត្រូវបាន​ពង្រឹង​ឱ្យ​ប្រសើរឡើង​បន្ថែមទៀត ខណៈដែល​វា​ត្រូវបាន​គេ​ធ្វើឱ្យ​ប្រសើរ នូវ​ឡាស៊ែរ​ពណ៌​ស និង​រួមបញ្ចូល​គ្នា​នូវ​ការ​បញ្ចាំង​ពន្លឺ​លើ​អេក្រង់​ខ្ពស់ និង​ស្នូល​ដំណើរការ​ដ៏​មាន​ឥទ្ធិពល ក៏ដូចជា​តម្រង​សុវត្ថិភាព ដែល​បាន​បង្កប់​នៅក្នុង​ស្មា​ត​ហ្វូ​ន​។​
 
realme បាន​យកចិត្តទុកដាក់​ជាពិសេស ទៅលើ​តម្រូវការ​របស់​យុវជន​។ ដោយ​ផ្អែកលើ​ការកោតសរសើរ​យ៉ាងខ្លាំង ចំពោះ​កាមេរ៉ា​ទំហំ 64MP Hawk Eye AI 4 គ្រាប់​។ realme X50 Pro 5G មាន​បំពាក់​កាមេរ៉ា​៤​គ្រាប់​ដែល ថត​ដល់​ប្លង់​ទូលាយ រហូតដល់ ៦៤ មេ​ហ្គា​ភិ​ច​សែ​ល​នៅ​ផ្នែក​ខាងក្រោយ និង​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង មុខ​ដែលមាន​មុខងារ​ទំនើបៗ​ជាច្រើន​។ realme X50 Pro 5G បាន​បំពាក់​កាមេរ៉ា​ភ្លោះ ធំ​ទូលាយ​នៅ​ផ្នែក​ខាងមុខ​រួមជាមួយ Len កាមេរ៉ា​ដែល​កែសម្រួល​មកពី 32MP Sony IMX616 និង​កម្រិត​អាប់​ភើ​ឆើ f / 2.5 ។ ជាមួយ​Len ទំហំ 8MP ថត​ប្លង់​ទូលាយ មាន​កម្រិត f / 2.2 aperture គឺអាច​ចាប់បាន​នូវ​ទិដ្ឋភាព ១០៥ ដឺ​ក្រេ​។ កាមេរ៉ា​ទាំងពីរ​គឺ​ជំនួយ ដល់​ការថតរូប Selfie នៅក្នុង​ប្រភេទ HDR និង Nightscape ។ បើ​និយាយ​ពីមុខ​ងារ នៃ​ការថត​វីដេអូ​វិញ ការថត​វីដេអូ​ដែលមាន​ប្លង់​ធំ​ទូលាយ​, UIS​ដែល​ជួយ​ទប់​លំនឹង​វីដេអូ​, រូបថត​ថតរូប​Portrait ស្រស់ស្អាត​និង រូប​វីដេអូ​ព្រាល​ក្រាយ​ដោយ​បច្ចេកវិទ្យា bokeh ។​
 

realme X50 Pro 5G ទំហំ 32 មេ​ហ្គា​ភិ​ច​សែ​ល ជាមួយ​កាមេរ៉ា​ភ្លោះ មុខ​ថត​សែ​ល​ហ្វី​ប្លង់​ទូលាយ​
 
realme X50 Pro 5G បំពាក់​កាមេរ៉ា​ទំហំ 64MP Hawk Eye 4 គ្រាប់ ដែល​ដំឡើង​នៅ​ផ្នែក​ខាងក្រោយ​។ កាមេរ៉ា​គោល​ទំហំ 64 MP មាន​ជំរៅ​ធំ f / 1.8 អាច​ចាប់យក​រូបភាព​ច្បាស់​បំផុត ហើយ​អាច​ប្រើ​បច្ចេកវិទ្យា​Tetracell 4-in-1 pixel ដើម្បី​រួមបញ្ចូល​ភី​កសែ​ល​ជាប់​គ្នា 4 ទៅជា​ភី​កសែ​ល​ធំ 1.6μm រួមជាមួយ​ការ​upgrade មុខងារ​ថត​ពេលយប់ Nightscape 3.0 ដែល​អាច​ប្រើ​បានជា​មួយ​ទម្រ​ជើង​កាមេរ៉ា​។ ក្នុងពេល​ជាមួយគ្នានេះ វា​ត្រូវបាន​បន្ថែម​មុខងារ “ Ultra Nightscape Mode” ដែល​អ្នកប្រើប្រាស់ អាច​ថតរូប​ដ៏​អស្ចារ្យ​ទោះបី​ជាមាន​ពន្លឺ​តិច​យ៉ាងណា ក៏ដោយ​។ 
 
​កាមេរ៉ា មួយទៀត ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល សម្រាប់​ថត​ប្លង់​ទូលាយ ultra-wide-angle និង ប្លង់​ជិត​បំផុត ultra-macro lens មាន​ភី​កសែ​ល​ធំ 1.4μm ថត​ប្លង់​ទូលាយ រហូតដល់ 119 ដឺ​ក្រេ អាច​ចាប់យក​រូបភាព​ដ៏​អស្ចារ្យ​បាន​យ៉ាង​ងាយស្រួល ហើយ Len super macro ទំហំ ៣​សង់ទីម៉ែត្រ ផ្តល់នូវ​រូបភាព​ដែល​ថត​ជិត​បាន​អស្ចារ្យ​បំផុត​។ ជាមួយនឹង​កាមេរ៉ា Zoom ទំហំ 12MP អាច ធ្វើការ zoom រហូត​ទៅដល់ 20​ដង hybrid zoom ។ ប្រព័ន្ធ​ចាប់យក​ពណ៌​ពន្លឺ និង​ស្រមោល​ដែល​ធ្វើអោយ​ប្រសើរឡើង នូវ​រូបភាព​របស់​អ្នក​កាន់តែ​រស់​រវើក​។​
 

realme X50 Pro 5G កាមេរ៉ា 4 គ្រាប់​ទំហំ ៦៤ មេ​ហ្គា​ភិ​ច​សែ​ល ប្រភេទ AI
 
​កាមេរ៉ា​ខាងក្រោយ​របស់ realme X50 Pro 5G មានគុណ​ភាព​ចាប់យក​វីដេអូ​កម្រិត​ច្បាស់ 4K, UIS និង UIS Max នឹង​វីដេអូ​ទប់​លំ​ញ័រ​បានល្អ​បំផុត​។ រួមផ្សំ​ជាមួយនឹង​ប្រព័ន្ធ AI និង ប្រព័ន្ធ​ចាប់​កែសម្រួល​ភាព​ញ័រ​ដែល​កើតឡើង​ដោយ​ដៃ​កាន់​របស់​អ្នកប្រើប្រាស់​ភ្លាមៗ​តែម្តង​។ ការចាប់យក​រូបភាព​ធ្វើឡើង​តាមរយៈ​ប្លង់​ថតទូ​លាយ ដែល​ផ្តល់​រូបភាព និង​ទិដ្ឋភាព​វីដេអូ​មាន​លំនឹង​យ៉ាង​ល្អ​បំផុត មិន​ចាញ់​កាមេរ៉ា​អាជីព​នោះឡើយ​។ លើសពីនេះ​ទៀត វា​ក៏​អាចមាន ប្រសិទ្ធិភាព​ថត​វីដេអូ ប្លង់​ទូលាយ​ព្រាល​ខាងក្រោយ ឬ​វីដេអូ​សប្បាយៗ​ជាច្រើន​ទៀត​។​
 
​មុខងារ​ផ្សេងៗ​ជា​ប្រើ​ន​ទៀត នាំមក​នូវ​បទពិសោធន៍​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន​យ៉ាង​ល្អប្រសើរ 
 
realme X50 Pro 5G ត្រូវបាន​ភ្ជាប់​មកជា​មួយ​នូវ​ផ្ទៃមុខ (UI) ដែល​ដើរ​ដោយ​ប្រតិបត្តិការ Android 10 ដោយ​ប្រកាន់ខ្ជាប់​នូវ​គំនិត “​ការ​រចនា​ពិត​” ដែល​បង្ហាញថា​មាន​ភាព ខ្លួនឯង​មិន​ចម្លង​ពី​គេ មាន​យុវវ័យ​ភាព សាមញ្ញ និង​ការ​រចនាបថ​។ វា​ក៏មាន​ប្រព័ន្ធ NFC ដែលមាន​លក្ខណៈពិសេស​ពេញលេញ​, ម៉ូ​ទ័​រលី​នេ​អ៊ែរ​ដ៏​ទន់ភ្លន់​, GPS ពីរ​ក្រុម និង​ឧបករណ៍​បំពង​សំឡេង​លី​នេ​អ៊ែរ​ទំនើប ដែល​ដើរ​ដោយ Dolby ផ្តល់នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​បទពិសោធន៍ Dolby Atmos ។ ដំបូង​ហើយក៏​ទទួលបាន​វិញ្ញាបនបត្រ Hi-Res ដែល​ធ្វើអោយ​ប្រសើរឡើង នូវ​បទពិសោធន៍​អ្នកប្រើប្រាស់​នៅ​គ្រប់​ទិដ្ឋភាព​ទាំងអស់​។ 

​ការផលិត​ដ៍​អស្ចារ្យ​៖ ទាំង​ពណ៌ នឹង​តួខ្លួន​យ៉ាងរឹងមាំ​
 
​ស្មា​ត​ហ្វូ​ន​នេះ មានការ​យល់ដឹង​អំពី​ការ​រចនាបថ​ផ្ទាល់ខ្លួន​។ realme X50 Pro 5G មាន​ស្ទា​យ​ប្លែក ជាមួយ​ពណ៌​ប្រដេញ​គ្នា នៃ​ពណ៌ "Moss Green '' នឹង  "Rust Red" ដែលជា​ពណ៌​ពេញនិយម​នា​ឆ្នាំ 2020 ។ 
 
​ពណ៌​ចម្រុះ​ត្រូវបាន​មាន​ភាព​រម​ទ​ម្យ វា​មាន​ភាពខុសប្លែក​ពី​ពណ៌​ដទៃ ដែល​ធ្វើ​ឲ្យ​មនុ​ស្សមាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ជាង​មុន​។ វា​ត្រូវបាន​បំផុសគំនិត ដោយ​វត្ថុ​ដែល​មិន​ស្គាល់​នៅក្នុង​លំហរ​ខាងក្រៅ​នៃ​ភព មាន​លក្ខណៈ​អាថ៌កំបាំង និង​ជ្រៅ ដែល​វា​បញ្ចេញ​ពន្លឺ​មួយ​នៅក្នុង​ជម្រៅ នៃ​សកលលោក ដែល​កំពុង​ទន្ទឹងរង់ចាំ​ឲ្យ​គេរ​កវា​ឃើញ ។ ដូចជា​ពណ៌ Rust Red និង​Moss Green ដែល ត្រូវបាន​គេ​មើលរំលង​យ៉ាង​ងាយ​នៅក្នុង​ធម្មជាតិ ប៉ុន្តែ​ត្រូវបាន​រកឃើញ​ភាពស្រស់ស្អាត​របស់​វា ជាមួយ​នៅពេល​មួយ​ដែល​អ្នក​សំលឹង​មើលទៅ​កាន់តែ​ជិត​។​
 

realme X50 Pro 5G – Moss Green

​ដើម្បី​បង្ហាញ​ឱ្យ​កាន់តែច្បាស់ នូវ​ពណ៌ realme X50 Pro 5G បាន​ទិញ​ពណ៌​ដែល​ត្រូវបាន​គេ​កែច្នៃ​ទៅជា​ពណ៌​ផ្ទាល់ខ្លួន ពី​ក្រុមហ៊ុន​កូរ៉េខាងត្បូង SKC​។ ទឹក​ពណ៌​ដែល​រម​ទ​ម្យ​ទីបំផុត សម្រេចបាន​នូវ​គុណភាព​ខាងក្នុង និង​ប្រណិត បន្ទាប់ពី​ដំណើរការ​ចំនួន ៦ ដំណាក់កាល ក្នុងការ​ធ្វើឡើង​ដែល​ចំណាយពេល​សរុប ២១ ថ្ងៃ​។​
 

realme X50 Pro 5G Rust Red
 
​តួ​របស់​ស្មា​ត​ហ្វូ​ន​នេះ មាន​ស៊ុម​ពាក់កណ្តាល​ជា​លោហៈធាតុ ផ្ទៃ​អេក្រង់ និង​ផ្នែក​ខាងក្រោយ​ត្រូវបាន​ផលិតឡើង​ដោយ​កញ្ចក់ Corning Gorilla Glass 5 ជាមួយនឹង​បច្ចេកវិទ្យា ពត់​ដោយ​កម្តៅ ដែល​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​មួយ​នេះ មាន​ភាព​រឹង និង​ធន់​បានយូរ ដោយ​ផ្តល់នូវ​ភាពឆើតឆាយ ដែល​សក្តិសម​នឹង​ការចាប់​កាន់​នឹង​ដៃ​។ ដើម្បី​សម្រេចបាន​នូវ​ទម្រង់​នៃ​ការ​ប៉ះ​កញ្ចក់​ពិសេស​មួយ realme X50 Pro 5G ប្រើប្រាស់​បច្ចេកវិទ្យា AG ឈានមុខ​គេ ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​កញ្ចក់​ធម្មតា ពី 8% មក​តិចជាង 1% នាំមក​នូវ​អារម្មណ៍​គ្មាន​ភាព​ទាក់ ពេល​ប៉ះ និង​ចុច​នៅលើ​អេក្រង់ ដែលមាន​ភាព​ទន់​រលោង និង​មាន​ផាសុកភាព​។​
 
​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ តម្លៃ ៣ ប្រភេទ របស់ realme X50 Pro 5G គឺមាន 559 អឺរ៉ូ (8GB + 128 GB), 669 អឺរ៉ូ (8 GB  + 256 GB ) និង 749 អឺរ៉ូ (12 GB  + 256 GB ) ភ្ជាប់​ជាមួយនឹង​គំនិត​ពាក្យស្លោក “Dare to Leap” ។ ហើយ​ទូរស័ព្ទ​នេះ នឹង​លក់​ទូទាំងប្រទេស​ក្នុង​តំបន់​អឺរ៉ុប នៅ​ខែមេសា​នេះ ។​
 

Specs ចំបង​របស់ realme X50 Pro 5G 

​ក្នុងនាម​ជា​ស្មា​ត​ហ្វូ​ន​កំពូល 5G ដំបូងបង្អស់​របស់ realme  X50 Pro 5G ដំណើរការ​ដោយ​ប្រព័ន្ធ​ឈី​ប Qualcomm® Snapdragon 865 5G មាន​បំពាក់​មុខងារ 65W SuperDart Flash Charge, កាមេរ៉ា 64MP Hawk Eye AI 4 គ្រាប់​, កាមេរ៉ា​ភ្លោះ​ទំហំ 32MP សម្រាប់​ថត​ប្លង់​ទូលាយ​ក្នុងការ​សេល​ហ្វី និង​អេក្រង់​កម្រិត 90Hz Super AMOLED ។ វា​ជា​ស្មា​ត​ហ្វូ​ន​ស៊េរី 5G ដែលមាន​ដំណើរ​ការល្អ​ឥតខ្ចោះ​។ ក្នុងនាម​ជា​“ អ្នក​ពេញ​និយមនៃ 5G” និង​“ អ្នក​ពេញនិយម​នៃ​របៀប​រស់នៅ​បែប​បច្ចេកវិទ្យា​” realme នឹង​បន្ត​ផលិត​ស្មា​ត​ហ្វូ​ន​ដែលមាន​លក្ខណៈ​ទាន់សម័យ​ជាង​មុន និង​នាំ​របៀប​រស់នៅ របស់​អតិថិជន​វ័យក្មេង ដើម្បី​បង្កើត​ស្មា​ត​ហ្វូ​ន 5G បន្ថែមទៀត​ជាមួយនឹង​ការភ្ញាក់ផ្អើល​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Solidus
© រក្សាសិទ្ធិដោយ thmeythmey.com