ជាតិ
សង្គមជាតិ
ជិត​២​ខែ អគ្គិភ័យ​កើតឡើង​៣០​ករណី​, ថ្ងៃនេះ ៣​ករណី​…!
25, Feb 2020 , 4:32 pm        
រូបភាព
ដោយ: ថ្មីៗ

​ភ្នំពេញ​៖  គ្រាន់តែ​នៅ​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ អគ្គិភ័យ​កើតឡើង​៣​ករណី​នៅ​រាជធានី​ភ្នំពេញ​ដែល​ធ្វើ​ឲ្យ​ចំនួន​អគ្គិភ័យ​កើន​ដល់​៣០​ករណី​ក្នុង​រយៈពេល​ជិត​ពី​ខែ​ចុង​ក្រោយនេះ​(​ពីថ្ងៃ​ទី​១​ខែមករា​រហូតមកដល់​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​)​។ លោក ព្រហ្ម យ៉​ន ប្រធានការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ក្នុងចំណោម​អគ្គិភ័យ​៣០​ករណីនេះ​, ១៥​ករណី​កើត​ឡើងលើ​លំនៅដ្ឋាន និង​១៥​ករណី​ផ្សេងទៀត​កើត​ឡើងលើ​ព្រៃ និង​ស្មៅ​នៅក្នុង​រាជធានី​ភ្នំពេញ​។ ការឆ្លង​ចរន្តអគ្គិសនី ការដុត​ទៀនធូប និង​ការផ្ទុះ​ហ្គាស គឺជា​ដើមហេតុ​នៃ​អគ្គិភ័យ​នាពេល​កន្លងមក​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com