ជាតិ
អត្ថបទពាណិជ្ជកម្ម
២៥ខេត្ត/រាជធានី
«​ជ្រោះ​កា​ទៀង​»​រមណីយដ្ឋាន​ធម្មជាតិ​បង្ហាញ​សម្រស់​លើ​ទឹកដី​រតនគិរី​
25, Feb 2020 , 5:35 pm        
រូបភាព
រតនគិរី​៖ ទឹកជ្រោះ​កា​ទៀង ជា​រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិ​មួយ មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​២ ស្រុក​លំផាត់ ខេត្តរតនគិរី ដែល​មាន​ចំងាយ​ប្រមាណ​៩​គីឡូម៉ែត្រ ពី​ក្រុង​បាន​លុង​។ ដើម្បី​គយគន់​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​ទឹកធ្លាក់​ដែលមាន​កម្ពស់​ប្រមាណ​១០​ម៉ែត្រ​នេះ យើង​ត្រូវ​ចុះ​តាម​ជណ្តើរ​ឈើ និង​ថ្ម​ជាច្រើន​កាំ​ទៅ​ក្រោម​។ ទឹកធ្លាក់​នោះ​ក៏មាន​រូង​ថ្ម​ដ៏​ធំ​អាច​ឲ្យ​ភ្ញៀវ​ចូលទៅក្នុង ហើយ​អាច​មើលឃើញ​ទេសភាព​ធម្មជាតិ ជាមួយនឹង​ខ្សែទឹក​ធ្លាក់​យ៉ាង​ត្របាញ់​។ ចំណែក​នៅ​ខាងលើ​ក្បែរ​ចំណុច​ទឹកធ្លាក់ ក៏មាន​កន្លែង​ជិះ​ដំរី​លេង​កម្សាន្ត តាម​ព្រៃ​ជុំវិញ​ទីនោះ​ផងដែរ​។



​ក្រោយពី​កម្សាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ​នេះ លោក​-​អ្នក អាចមក​ស្នាក់​នៅក្នុង​សណ្ឋាគារ​ទែ​រូ ដ៏​ប្រណិត​បែប​បុរាណ ដែល​អាច​ទស្សនា​វត្ថុ​បុរាណ​ខ្មែរ​ដ៏​សម្បូរបែប ពិសា​ម្ហូបអាហារ និង​ភ្លក្ស​ស្រា​ជនជាតិដើម​ភាគតិច​, អាហារ​បែប​អាស៊ី និង​អឺរ៉ុប នៅ​កន្លែង​ដ៏​រ៉ូ​មែន​ទិ​ក ទល់មុខ​បឹង​កន្សែង​។ សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​ដូចខាងក្រោម​នេះ​៖






















ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់សេវាកម្មយើងខ្ញុំដូចខាងក្រោមនេះ៖
ទូរស័ព្ទ​លេខ​៖ 012 959 115 , E-mail: [email protected]​ , [email protected]
​ទូរស័ព្ទ​លេខ​៖ 012 965 165 , E-mail: [email protected]
​គេហទំព័រ​៖ www.ratanakiri-lodge.com
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​៖ https://www.facebook.com/terresrougeslodge/


© រក្សាសិទ្ធិដោយ thmeythmey.com