អត្ថបទពាណិជ្ជកម្ម
លោក ខេមរៈ សេរី​មន្ត និង​តារាចម្រៀង​ជាច្រើនរូប​ទៀត នឹង​ផ្តល់​ភាពសប្បាយ​រីករាយ​លើ​ឆាក​តន្ត្រី Brew The Beat ដល់​អ្នក​ខេត្តកំពង់ធំ​ចុង​សប្តាហ៍​នេះ​
26, Feb 2020 , 3:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រឹ​ត្ត​ការណ៍​ដ៏​រំភើប​សប្បាយរីករាយ​ពី ស្រា​បៀ​កម្ពុជា នឹង​ត្រៀម​បង្ហាញ​វត្តមាន លើ​ទឹកដី​ខេត្តកំពង់ធំ​ថ្ងៃទី ២៨ - ២៩ កុម្ភៈ​នេះហើយ ដែល​នឹង​ដឹកនាំ​ការសម្តែង​លើ​ឆាក​តន្ត្រី Brew The Beat ដោយ​តារាចម្រៀង​កំពូល លោក ខេមរៈ សេរី​មន្ត អមដោយ​តារាចម្រៀង​កំពូល​ផ្សេងៗ​ទៀត​។
 
​ចុង​សប្តាហ៍​នេះ តារាចម្រៀង​ដែល​នឹងមាន​វត្តមាន លើ​ទឹកដី​ខេត្តកំពង់ធំ រួមមាន សុខ ស្រី​នាង ,​នី រតនា​, ហ្សូ​ណូ​, សុខ សីឡា​លីន​, ចំរើន សុ​ភ័​ក្រ​, គង់ ចំរើន​, ចាន់ កូ​ម៉ែន​, វង្ស តារា​រតនា និង កែវ សុ​បញ្ញា ផងដែរ​។ 
 
​កម្មវិធី​នេះ ធ្វើឡើង​នៅ​បរិវេណ​កីឡដ្ឋាន​ខេត្ត ព្រមទាំង​មាន​ផ្សាយ​ជូន​ទស្សនា លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស វេលា​ម៉ោង ៨ យប់​តទៅ​។ ដូច្នេះ ពី​ខាង​ស្រា​បៀ​កម្ពុជា សូម​អញ្ជើញ​បងប្អូន​អ្នក​ខេត្តកំពង់ធំ​ទាំងអស់ ចូលរួម​ទស្សនា រាំលេង​កម្សាន្ត ឱ្យបាន​ច្រើន​កុះករ ដើម្បី​លើកទឹកចិត្ត​សិល្បករ និង​បង្កើត​ភាព​រីករាយ ជួបជុំ មិត្តភក្តិ​ថ្ងៃ​ចុង​សប្តាហ៍​នេះ​៕











(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com