COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
កូរ៉េខាងត្បូង រកឃើញ COVID-19 ៣៧៦​ករណី​ថ្មី ខណៈ​អ្នកស្លាប់​ឡើងដល់​១៧​នាក់​
01, Mar 2020 , 10:06 am        
រូបភាព
ដោយ:
កូរ៉េខាងត្បូង​បានបញ្ជាក់​រកឃើញ​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា (COVID-19) ចំនួន ៣៧៦​ករណី​ថ្មី នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​០១ ខែមីនា ដែល​ធ្វើ​ឲ្យ​តួលេខ​ឆ្លង​សរុប​ឡើងដល់ ៣៥២៦​ករណី​។ នេះ​គឺជា​តួលេខ​ច្រើន​បំផុត​លើ​ពិភពលោក​បន្ទាប់ពី​ចិន ខណៈ​អ្នក​ស្លាប់មាន ១៧​នាក់​ហើយ​។

 
 
​ក្នុង​សេចក្តីថ្លែងការណ៍ មជ្ឍមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េខាងត្បូង (KCDC) គូសបញ្ជាក់ថា ក្នុងចំណោម​អ្នក​ឆ្លង​ទាំងនេះ ជាង​៩០​ភាគរយ​នៃ​ករណី​ឆ្លង ស្ថិតក្នុង​ទីក្រុង Daegu ដែលមាន​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​សេ​អ៊ូ​ល​នៃ​ប្រទេស​កូរ៉េខាងត្បូង ហើយ​និង​ខេត្ត​ក្បែរ​ក្រុង​នេះ គឺ​ខេត្ត North Gyeongsang ។​
 
​តាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អាជ្ញាធរ​ក្រុង Daegu បាន​ទទូច​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន និង​នរណា​ដែលមាន​រោគសញ្ញា​ក្តៅខ្លួន ឬ​ផ្លូវដង្ហើម​គួរ​សម្រាក​នៅផ្ទះ​។ យ៉ាងណាមិញ មន្ត្រី​បញ្ជាក់ថា ពួកគេ​មិនទាន់​គិតគូរ​ដាក់​ក្រុង​នេះ​ទាំងមូល​ឲ្យ​នៅ​ដាច់ដោយឡែក ដូច​នៅ​ក្រុង វូ​ហាន ប្រទេស​ចិន​ឡើយ​។ 
 
​វិហារ​សាសនា​គ្រឹ​ស្ត Shincheonji ដែល​ស្ថិតក្នុង​ទីក្រុង Daegu ក្លាយជា​ចំណុច​ផ្ដើម​នៃ​ការផ្ទុះ​រីក​រាលដាល​ជំងឺ COVID-19 ក្រោយពី​ស្ត្រី​កូរ៉េខាងត្បូង​វ័យ ៦១​ឆ្នាំ​ម្នាក់ បានចេញ​រោគសញ្ញា​ក្តៅខ្លួន កាលពី​ថ្ងៃ​១០ ខែកុម្ភៈ​។ ក៏ប៉ុន្តែ​លោកស្រី​បាន​ទៅកាន់​វិហារ​នេះ​យ៉ាងតិច ៤ ដង ក្នុង​ទីក្រុង Daegu ដែលជា​ទីក្រុង​ធំ​បំផុត​លំដាប់​ទី​៤ ជាមួយ​ប្រជាជន ២,៥​លាន​នាក់ មុនពេល​ដឹងថា​កើត​ជំងឺ​៕

© រក្សាសិទ្ធិដោយ thmeythmey.com