អត្ថបទពាណិជ្ជកម្ម
គ្លីនិក​ធ្មេញ​អន្តរជាតិ Denta-Joy ឈានមុខ​គេ​នៅ​ថៃ មាន​វត្ត​មាននៅ​កម្ពុជា​ហើយ​
02, Mar 2020 , 2:42 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ៖ មន្ទីរពេទ្យ​ធ្មេញ​មួយ​ក្នុងចំណោម​មន្ទីរពេទ្យ​ធ្មេញ​ឈានមុខ​គេ​នៅ​ប្រទេស​ថៃ  គឺ​គ្លីនិក​ធ្មេញ អន្តរជាតិ Denta-Joy ឥឡូវនេះ​បាន​បើក​នៅ​ផ្សារ​ជីបម៉ុង​ណូ​រ៉ូ ដែល​ទើបនឹង​បើក​ថ្មី​នៅ​ភ្នំពេញ ដើម្បី​ផ្តល់​សេវាកម្ម​ថែរក្សា​សុខភាព​មាត់​ធ្មេញ និង​នាំមក​នូវ​ស្នាមញញឹម​សំរាប់​ប្រជាជន​កម្ពុជា ទាំងអស់​។​
 
​ក្នុង​ពិធី​បើកសម្ពោធ​បើក Denta-Joy នៅ​ប្រទេស​កម្ពុជា លោក​ឧកញ៉ា LIM HOUR NITO នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Denta-joy Cambodia បាន​មានប្រសាសន៍ថា​“ យើង​មាន​មោទនភាព ដែល​បាន​នាំយក​នូវ​សេវាកម្ម​មាត់​ធ្មេញ​ដែល​ទទួលបាន​ពានរង្វាន់​លំដាប់​ពិភពលោក​នេះ មកកាន់​ប្រទេស​កម្ពុជា​ដែលជា​គ្លីនិក​ធ្មេញ Denta-joy បាន​រចនា​ស្នាមញញឹម​អស់​រយៈពេល ជាង ៣៦ ឆ្នាំ​នៅ​ប្រទេស​ថៃ​ដែលជា​អ្នកដឹកនាំ​ផ្នែក​សោភ័ណភាព​ទន្តពេទ្យ​។​
 
​ដោយមាន​តំរូវការ​កាន់តែ​ច្រើនឡើង​សម្រាប់​ការថែទាំ​សុខភាព​មាត់​ធ្មេញ​ល្អ បេសកកម្ម​របស់ យើង​គឺ​ដើម្បី​នាំយក​នូវ​បច្ចេកវិជ្ជា​ថ្មីៗ និង​ថ្មី​បំផុត ដែលមាន​ទន្តសាស្ត្រ​ត្រឹមត្រូវ ដើម្បី​ជា ប្រយោជន៍​ដល់​ប្រជាជន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ យើង​ផ្តល់ជូន​សេវាកម្ម​ទាំងនេះ តាមរយៈ​អ្នកជំនាញ​ខាង​មាត់​ធ្មេញ​ដ៏​មាន​សមត្ថភាព​របស់​យើង​នៅក្នុង​ប្រទេស​ថៃ និង ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងអស់​។ នេះ​គឺ​ដើម្បី​ធានាថា អតិថិជន​របស់​យើង​ទទួល​បានការ ព្យាបាល​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់បំផុត​” ។​


 
​ទន្ត​បណ្ឌិត​ឯកទេស Narandr Chevangkul (D.D.S.M.Sc), បាន​មានប្រសាសន៍ថា​“ គ្លីនិក​ធ្មេញ​របស់ យើង​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៨៣ បម្រើ​អតិថិជន​នៅ​ប្រទេស​ថៃ និង​អតិថិជន​អន្តរជាតិ ដែលមាន​បទពិសោធ​ជាង ៣៦ ឆ្នាំ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមក​នេះ​យើង​សង្កេតឃើញ ថា ចំនួន​អតិថិជន​កម្ពុជា​មានកា​រ​កើនឡើង ដូច្នេះ​យើង​បានសំរេច​ចិត្ត​បើក​សាខា​នៅ​ភ្នំពេញ ដើម្បី​ផ្តល់​ភាពងាយស្រួល​របស់​ប្រជាជន​កម្ពុជា ជំនួស​ឱ្យ​ការធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​។​
 
“​យើង​ជឿជាក់ថា អតិថិជន​របស់​យើង​ត្រូវការ​ការព្យាបាល​ជាក់លាក់ និង​ជំនាញ​ដោយ អ្នកឯកទេស​ខាង​ធ្មេញ​។ ដូច្នេះ​ទន្តពេទ្យ Denta-joy ភាគច្រើន និង​បុគ្គលិក​គឺជា​អ្នកជំនាញ ក្នុង​ជំនាញ​ឯកទេស ក្នុងនាម​ជា​អ្នកឯកទេស​ខាង​ធ្មេញ​, អ្នកឯកទេស​ខាង​សម្ផស្ស អ្នកជំនាញ​ផ្នែក​វះកាត់ អ្នកឯកទេស​ខាង​ផ្នែក​ផ្សាំ និង​អ្នកឯកទេស​ខាង endodontic ។ ក្រុម​អ្នកសម្របសម្រួល​អ្នក​ជ​ម្ងឺ​របស់​យើង តែងតែ​បំរើ និង​ស្វា​គម​ន៏​ចំពោះ​អ្នកជំងឺ​ប្រកបដោយ ភាព​រាក់ទាក់​” ។​
 
​យើង​ក៏​ជា​អ្នកផ្តល់​សេវា​អ៊ិន Invisalign លេខ ១ នៅក្នុង​ប្រទេស​ថៃ​ផងដែរ ជាមួយនឹង​ការ ព្យាបាល​ប្រមាណ ៦០០០ ករណី​នៃ Invisalign សំរាប់​អតិថិជន យើង​ក៏​ជាប់​ចំណាត់ថ្នាក់​លេខ ១ ដែល​ផ្តល់​ការព្យាបាល​ច្រើនជាងគេ​នៅ​អាស៊ី​អា​គ្នេ​ឃ៏ ។​
 
​ទន្ត​បណ្ឌិត​ឯកទេស Narandr Chevangkul និយាយថា យើង​សង្ឃឹមថា នឹង​ផ្តល់នូវ​ជំរើស​មួយ​ផ្សេង ទៀត​សំរាប់​អតិថិជន​របស់​យើង ដើម្បី​ទទួល បាន​នូវ​បច្ចេកវិជ្ជា​ទំនើប  និង​ថ្មី​បំផុត​”​។​
 
​ភ្ញៀវ​សរុប​ចំនួន ១៥០ ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ពិធី​បើកសម្ពោធ​។ ក្រៅពី​ពិព័រណ៍​ផលិត ផល​នៅ​ទីនោះ​ក៏មាន​បទ​បង្ហាញ​ដោយ ទន្ត​បណ្ឌិត​ឯកទេស Narandr Chevangkul នាយក​ប្រតិបត្តិ​នៃ ក្រុមហ៊ុន Denta-joy ប្រទេស​ថៃ​។​


 
​ភ្ជាប់​ជាមួយនឹង​ពិធី​បើកសម្ពោធ Denta-joy នឹងមាន​ការផ្សព្វផ្សាយ​ពិសេស​ពី​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​មិន​ធ្លាប់មាន​
 
​សំរាប់​អតិថិជន​ដែលមាន​ចំណាប់អារម្មណ៍​។​
 
​គ្លីនិក​ធ្មេញ​អន្តរជាតិ Denta-joy គឺជា​UKAS ISO 9001:2015 បញ្ជាក់​ដោយ​ការធានា​គុណភាព ជាតិ​ពី (​វិ​ញ្ញាប​ន​ប័ត្រ NQA –ISO) ។ វិ​ញ្ញាប​ន​ប័ត្រ​នេះ​បញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រង​គុណភាព របស់ មជ្ឈមណ្ឌល​ធ្មេញ​គឺ​ត្រឹមត្រូវ វាយតំ​លៃ​ដោយ និង​បំពេញ​តាម​ស្តង់ដារ​ខ្ពស់​របស់ NQA ក្នុង​ផ្នែក​សេវា​ថែទាំ​ធ្មេញ រួមទាំង​ការគ្រប់គ្រង​ធ្មេញ​ពី​បាក់តេរី​ផ្សេងៗ​ផងដែរ ។ បច្ចុប្បន្ន មាន​សាខា​សរុប​ចំនួន ១១ នៅ​ប្រទេស​ថៃ និង​នៅ​កម្ពុជា​១​កន្លែង​។​
 
​គ្លីនិក Denta-Joy នឹង​បើក​ចាប់​ថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង ៩: ០០ នាទី​ព្រឹក រហូតដល់​ម៉ោង ៦ ០០​នាទី​ល្ងាច ដែល​ទីតាំង​ស្ថិតនៅ ផ្សារ​ទំនើប​ជីបម៉ុង​ណូ​រ៉ូ​ម៉​ល ជាន់​ទី​២ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ 098 97 45 55 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com