អត្ថបទពាណិជ្ជកម្ម
«​សិល្បៈ​ស្រុក​យើង​»​របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស ឲ្យ​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី​
02, Mar 2020 , 3:17 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ គម្រោង​«​សិល្បៈ​ស្រុក​យើង​»​ត្រូវបាន​បើក​ជា​ផ្លូវការ ដើម្បី​ស្វាគមន៍​សាធារណជន​ទាំង​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​ទស្សនា​ស្នាដៃ​សម្តែង​របស់​ក្រុម​សិល្បករ​ខ្មែរ​ដោយ​សេរី កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​រោង​ច្រក ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស​។
 
​គម្រោង​នេះ ត្រូវបាន​ផ្តួចផ្តើម​ដោយ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដើម្បី​ជំរុញ​ឲ្យ​មហាជន​ទាំងអស់​ងាក​មក​ចាប់អារម្មណ៍ ព្រមទាំង​លើកកម្ពស់​ការចូលរួម​គាំទ្រ​សិល្បៈ និង​ការសម្តែង​ផ្សេងៗ​របស់​ខ្មែរ​។ 
 
«​សិល្បៈ​ស្រុក​យើង​» ប្រមូលផ្តុំ​ក្រុម​សិល្បករ​ខ្មែរ ដែល​នឹង​សម្តែង​សិល្បៈ​ចម្រុះ មានដូចជា ការសម្តែង​របាំ​ប្រពៃណី ល្ខោនខោល ល្ខោន​ស្រមោល​ស្បែក របាំ​សហ​សម័យ ការប្រគំ​តន្ត្រី​និពន្ធ​ដោយ​ខ្លួនឯង និង​ការដាក់​បញ្ចាំងភាពយន្ត នៅ​រៀងរាល់ថ្ងៃ​សៅរ៍​ចុងក្រោយ នៃ​ខែ​នីមួយៗ ដោយ​រាប់​ចាប់ពី​ខែកុម្ភៈ នេះ​តទៅ រហូតដល់​ខែធ្នូ ឆ្នាំ​២០២០ នៅក្នុង​សាលប្រជុំ​ដ៏​ធំ​របស់ រោងចក្រ ខ្មែ ប៊ែ​វើ​រី​ជី​ស​។ 


 
​លោក អ៊ឹម សុធា​រិ​ទ្ធ នាយក​ផ្នែក​ទំនាក់ទំនង​សាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​សង្ឃឹមថា​អ្នក​ទាំងអស់គ្នា នឹង​វិល​ត្រឡប់មក​រោងចក្រ​យើង​ម្តងទៀត ដើម្បី​ទស្សនា​សិល្បៈ​នានា ដែល​នឹងដាក់​សម្តែង​ប្រចាំខែ​។ ក៏​សង្ឃឹមថា​អ្នក​ទាំងអស់គ្នា នឹង​ជួយ​ផ្សព្វផ្សាយ​បន្ថែម ពី​គម្រោង​នេះ​ទៅកាន់​គ្រួសារ មិត្តភក្តិ និង​ជាពិសេស​ភ្ញៀវ​បរទេស ឲ្យ​មក​ចូលរួម​គាំទ្រ សិល្បៈ​ស្រុក​យើង​»​។​
 
​គម្រោង «​សិល្បៈ​ស្រុក​យើង​» ត្រូវបាន​ចូលរួម​ដោយ​ក្រុម​សិល្បករ​ខ្មែរ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ សមាគម​សិល្បករ​គោកធ្លក Epic Arts យុវជន​ល្ខោនខោល​កម្ពុជា Mascot Cambodia & Arts និង Smallworld Smallband ក្រុម​តូច​៕














 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com