COVID-19
ជាតិ
មន្រ្តីជំនាញ៖ អ្នកមានកូវីដ-១៩ មិនមែនដើរដួលសន្លប់ទេ
× អ្នកស្រីវេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បកស្រាយថា វីរុសកូវីដ-១៩ មិនមែនបណ្តាលឲ្យអ្នកជំងឺដើរដួលសន្លប់ ដូចករណីជនជាតិចិន២-៣នាក់ ដួលសន្លប់និងស្លាប់ នាពេលថ្មីៗនេះទេ។ អ្នកស្រី អះអាងថា ករណីទាំងនេះ គឺអ្នកខ្លះ ខ្យល់គ និងខ្លះទៀត ស្រវឹងស្រា។
ក្នុងសន្និសីទសារព័ត៌មានស្តីពីការការពារនិងការត្រៀមកិច្ចអន្តរាគមន៍ចំពោះវីរុសកូវីដ-១៩ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ អ្នកស្រី ឱ វ៉ាន់ឌីន ថ្លែងដូច្នេះថា៖«ខ្ញុំសូមបញ្ជាក់សាជាថ្មីថា ជំងឺកូវីដ-១៩ហ្នឹង មិនមែនដើរៗទៅដួលសន្លប់អ៊ីចឹងទេ វា មានដំណាក់កាលរបស់វា ក្នុងការចេញជារោគសញ្ញា»។
អ្នកសី្រ បន្តថា នៅពេលចេញរោគសញ្ញាគួរឲ្យសង្ស័យ ដូចជា ក្តៅខ្លួនជាដើម អ្នកជំងឺ តែងហៅទូរស័ព្ទទៅសួរព័ត៌មាន ឬក៏ទៅព្យាបាលនៅមន្ទីរពេទ្យតែម្តង មិនមែននៅស្ងៀម ទុកឲ្យខ្លួនឯងមានជំងឺកាន់តែធ្ងន់ធ្ងរ រហូតដើរដួលនោះទេ៕ © រក្សាសិទ្ធិដោយ thmeythmey.com