អត្ថបទពាណិជ្ជកម្ម
សហព័ន្ធ​ក្រុមហ៊ុន HK Titan Stone Group សម្ពោធ​គម្រោង​វិនិយោគ​ធំៗ​៤ នៅ​កម្ពុជា ក្នុង​ថ្ងៃ​តែមួយ​
02, Mar 2020 , 4:27 pm        
រូបភាព
ដោយ: ថ្មីៗ
​សហព័ន្ធ​ក្រុមហ៊ុន Titan Sto ne Group បានរៀបចំ​សន្និសីទ​ស្តីពី​ការបើក​សម្ពោធ​គម្រោង​វិនិយោគ​ធំៗ ចំនួន​៤ ក្នុងពេល​តែមួយ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១ ខែមីនា​នេះ​។ គម្រោង​ទាំង​៤ រួមមាន គម្រោង​ក្រុមហ៊ុន​ធានារ៉ាប់រង Titan Stone Life Insurance គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស Titan Stone Special Economic Zone គម្រោង​អគារ​ពាណិជ្ជកម្ម Titan Stone Financial Buildings និង គម្រោង​អគារ Picasso Sky Garden​។ ពិធី​សម្ពោធ​ដ៏​ពិសេស​នេះ ក៏មាន​វត្តមាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស ពី លោក ហ៊ុន ម៉ា​ណែ​ត ផងដែរ​។ គម្រោង​វិនិយោគ​ថ្មី​នេះ ជា​ឱកាស​ដ៏​ល្អ ដែល​បង្ហាញ​ពី​ទំនុកចិត្ត​របស់​សហព័ន្ធ​ក្រុមហ៊ុន ក្នុង​ការចូល​អភិវឌ្ឍ​ន៍​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​អនាគត និង​ការប្ដេជ្ញាចិត្ត​ដើម្បី​ភាព​រីកចម្រើន​ជាមួយគ្នា​។​

​សហព័ន្ធ​ក្រុមហ៊ុន Titan Stone Group បានរៀបចំ​ពី​ធី​ពិសា​អាហារ​ពេល​ល្ងាច កាលពី​ថ្ងៃទី​១ ខែមីនា ដើម្បី​អបអរ​ការសម្ពោធ​គម្រោង​វិនិយោគ​របស់ខ្លួន​នៅ​កម្ពុជា​។ ឆ្នាំនេះ សហព័ន្ធ​ក្រុមហ៊ុន បាន​សម្ពោធ​គម្រោង​ធំៗ​៤ ដែល​ផ្ដោតលើ​សេវា​ធានារ៉ាប់រង និង​អចលនទ្រព្យ សរុប​ជា​ទឹកប្រាក់​ប្រមាណ ៤៥០ លាន​ដុល្លារ​អាមេរិក​។​
 
​ក្នុង​ពិធី​ដ៏​ពិសេស​នេះ ភ្ញៀវ​កិ​ត្ត​យស និង​ដៃគូ​វិនិយោគ​សំខាន់ៗ ដែល​អញ្ជើញ​ចូលរួម​មាន​ពី​ស្ថាប័នរដ្ឋ និង​វិស័យ​ផ្សេងៗ​ក្នុង និង​ក្រៅប្រទេស​ជាច្រើនរូប បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ រួមមាន​៖ លោក ហ៊ុន ម៉ា​ណែ​ត​, លោក ម៉ី រ៉ា​ន់ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក Wei Qilin ប្រធាន​ទីប្រឹក្សា​សហព័ន្ធ​ក្រុមហ៊ុន Titan Stone Group និង​លោក ហេង វុទ្ធី ប្រធាន​សមាគម​វិនិយោគទុន​កម្ពុជា​-​ចិន​ជាដើម​។​


 
​លោក ហ៊ុន ម៉ា​ណែ​ត បានទទួល​ស្គាល់ និង​កោតសរសើរ អំពី​ការវិនិយោគ​របស់​សហ​ព័ន្ធ​ក្រុមហ៊ុន នៅក្នុង​ប្រទេស​កម្ពុជា និង​ការបន្ត​នាំយក​នូវ​បច្ចេកវិទ្យា​អន្តរជាតិ និង​ធនធាន​សំខាន់ៗ​មក​កម្ពុជា​។ លោក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា​៖«​កម្ពុជា គឺជា​ប្រទេសមួយ​ដែលមាន​សេដ្ឋកិច្ច​រឹងមាំ និង​សក្ដានុពល​ពេញលេញ ក្នុងការ​ស្វាគមន៍​សហ​ព័ន្ធ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ ដូចជា​សហព័ន្ធ​ក្រុមហ៊ុន Titan Stone Group ដើម្បី​វិនិយោគ​»​។​
 
​លោក Wei Qilin ប្រធាន​ទីប្រឹក្សា​សហព័ន្ធ​ក្រុមហ៊ុន Titan Stone Group ជឿជាក់ថា​ប្រទេស​កម្ពុ​ជាមាន​ធនធាន​សម្បូរបែប ទីតាំង​ភូមិសាស្ត្រ​ល្អ និង​គោលនយោបាយ​សេដ្ឋកិច្ច​បើកទូលាយ និង​ល្អ​បំផុត​ក្នុង​ទ្វីបអាស៊ី​។ ទៅ​ថ្ងៃ​អនាគត ប្រទេស​កម្ពុជា មានឱកាស​ក្លាយទៅជា «​ទីក្រុង​ហុងកុង​តូច​នា​អាស៊ីអាគ្នេយ៍​» ព្រមទាំង​អាច​ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ថ្មី​មួយទៀត នៅលើ​ពិភពលោក​។​
 
​លោក ហេង វុទ្ធី ប្រធាន​សមាគម​វិនិយោគទុន​កម្ពុជា ចិន ជឿថា​គុណសម្បត្តិ​ពិសេស​របស់​កម្ពុជា ត្រូវ​ការឱ្យ​វិនិយោគិន​បរទេស​ស្គាល់​ឱ្យបាន​កាន់តែច្រើន​។ សមាគម កំពុង​ដើរតួនាទី​ជា​ស្ពាន​សេដ្ឋកិច្ច​សម្រាប់​កម្ពុជា និង​សហគ្រាស​បរទេស ដោយ​ដឹកនាំ​សហគ្រាស​ល្បីៗ ចូល​វិនិយោគ​កម្ពុជា និង​ជួយ​ធ្វើឱ្យ​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា ប្រកបដោយ​ភាពងាយស្រួល​។​
 
​សហព័ន្ធ​ក្រុមហ៊ុន Titan Stone Grou បាន​បើកសម្ពោធ​អគារ​ខុន​ដូ “Picasso City Garden” និង អគារ​ការិយាល័យ Smart Co-Working “KY iCenter” ដែល​គម្រោង​ទាំងពីរ​ទទួលបាន​ការ​កោតសរសើរ​ខ្លាំង​នៅលើ​ទីផ្សារ​។​
 
​ក្រោយ​ការសិក្សារ​វាយតម្លៃ​លើ​ទីផ្សារ និង​រៀបចំ​ផែនការ​បាន​គ្រប់​ជ្រុងជ្រោយ​ហើយ​នោះ សហព័ន្ធ​ក្រុមហ៊ុន បានរៀបចំ​សម្ពោធ​គម្រោង​សំខាន់ៗ​ចំនួន​៤ ដើម្បី​ឆ្លើយតប​នឹង​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច និង​តម្រូវការ​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាដំបូង ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Titan Stone Life Insurance បាន​បង្កើត​ដោយ​ផ្ដល់នូវ ការធានារ៉ាប់រង​បែប​សន្សំ​ប្រាក់​ដែលមាន​អត្រា​ការប្រាក់​សន្សំសំចៃ​ខ្ពស់ និង​រយៈពេល​ខ្លី ដើម្បី​ជួយ​ឱ្យ​ប្រជាជន​បានធ្វើ​ផែនការ​ហិរញ្ញវត្ថុ និង​ការការពារ​អាយុជីវិត​របស់​ពួកគេ​។ លើសពីនេះ​ទៀត សហព័ន្ធ​ធានារ៉ាប់រង ធានារ៉ាប់រង​ឱសថ​សាស្ត្រ និង​ធានារ៉ាប់រង​គ្រោះថ្នាក់​ផ្ទាល់ខ្លួន អាចបំពេញ​រាល់​តម្រូវការ​វេជ្ជសាស្ត្រ របស់​សាធារណជន​ទូទៅ​បាន​យ៉ាង​ស្រួល​។​


 
​លោក Ye WeiGuo អគ្គនាយក​សហព័ន្ធ​ក្រុមហ៊ុន Titan Stone Group និង Titan Stone Life Insurance មានប្រសាសន៍ថា ការធានារ៉ាប់រង មិន​ត្រឹមតែ​ធានា​ដល់​សុខមាលភាព​ជីវិត​បុគ្គល និង​ក្រុមគ្រួសារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ជំនួយ​មួយ​ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ផងដែរ​។ លោក​សង្ឃឹម ក្នុងការ​នាំចូល​ពី​គោលការណ៍ នៃ​ការផ្ដល់​ហិរញ្ញប្បទាន ដើម្បីឱ្យ​ប្រសិទ្ធភាព​វិនិយោគ​របស់​ប្រជាជន​កាន់តែ​ប្រសើរ​។ ម្យ៉ាងវិញទៀត រចនាសម្ព័ន្ធ​ជាតិ​រប​ស់​ប្រទេស​កម្ពុជា នៅមាន​ភាព​វ័យក្មេង ដូច្នេះ​ឧស្សាហកម្ម​ធានារ៉ាប់រង ពិតជា​មា​នស​ម្រូ​វ​ការ​ទីផ្សារ និង​អត្រា​រីកចម្រើន ធំ​ទូលំទូលាយ​។​
 
​សហព័ន្ធ​ក្រុមហ៊ុន Titan Stone Group បាន​សម្ពោធ​តំបន់​សេដ្ឋកិច្ច​ពិសេស Titan Stone Special Economic ដែលជា​តំបន់​សេដ្ឋកិច្ច​ពិសេស ផ្ដោតលើ​វិស័យ​ឧស្សាហកម្ម​វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា​។ តាមរយៈ​ធនធាន​គម្រោង​វិនិយោគ​របស់​សហព័ន្ធ និង​ការរៀបចំ​ផែនការ​ដ៏​ល្អឥតខ្ចោះ នឹង​ទាក់ទាញ​ក្រុមហ៊ុន​ឧស្សាហកម្ម បច្ចេកវិទ្យា​កំពូលៗ ឱ្យ​ចាប់អារម្មណ៍ និង​វិនិយោគ ដើម្បី​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាជន​ក្នុង​តំបន់ ព​ង្រឹ​ក​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៅ​កម្ពុជា និង​ជួយ​ឱ្យ​វិស័យ​ឧស្សាហកម្ម​មាន​ភាពប្រសើ​រ​ឡើង​។ គម្រោង​នេះ គឺ​ស្ថិត​នៅជាប់​នឹង​កំពង់ផែ​ទឹក​ជ្រៅ​ចំនួន​ពីរ នៃ​ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត​។ ហើយ​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ដែល​នឹងត្រូវ​បញ្ចប់​ការសាងសង់​នាពេលខាងមុខ អាចជួយ​សម្រួល ដល់​ការដឹកជញ្ជូន​ឱ្យ​កាន់តែ​ប្រសើរ​ផងដែរ​។ សេវាកម្ម​ងាយស្រួល​រហ័ស និង​ទីតាំង​ល្អ នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស នឹង​ទាក់ទាញ​សហគ្រាស​បរទេស​ល្បីៗ ចូលមក​វិនិយោគ និង លើ​កម្ពស់​ដល់​សេដ្ឋកិច្ចកម្ពុជា​។​


 
​អាជីវកម្ម​អចលនទ្រព្យ របស់​សហព័ន្ធ​ក្រុមហ៊ុន Titan Stone Group បាន​បង្កើត​នូវ​សមិទ្ធផល​យ៉ាង​ធំធេង នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ឆ្នាំនេះ គម្រោង​អគារ Titan Stone Financial Tower និង Picasso Sky Garden ជា​គម្រោង​ថ្មី​សំខាន់​របស់​សហព័ន្ធ​។ អគារ Titan Stone Financial Tower នឹង​សាងសង់ឡើង​ដោយ​បំពាក់​បច្ចេក​វិ​ទ្យ​ឆ្លាត​វៃ និង​ថាមពលបៃតង​ការពារ​បរិស្ថាន 4R ជា​លក្ខណៈសម្បត្តិ​សំខាន់​របស់​អគារ​ទាំងមូល ហើយ​ជា​អគារ​ការិយាល័យ​ទំនើប​ឆ្លាត​វៃ Instelligent City Oasis 5A ដំបូងបង្អស់​ក្នុង​រាជធានី​ភ្នំពេញ​។ ដោយ​រួមបញ្ចូល​បច្ចេកវិទ្យា​បន្ថយថាមពល (Reducing) ការបង្កើត​បរិយាកាស​បៃតង​ឡើងវិញ (Renewing) ការកែច្នៃ​ធនធានធម្មជាតិ​ប្រើប្រាស់​ឡើងវិញ (Recycling) និង​ទំនួល​ខុសត្រូវ​សង្គម (Responsibility) ដើម្បី​បង្កើត​នូវ​សម្ព័ន្ធ​ថាមពលបៃតង ក្នុង​អគារ​ទាំងមូល​។​
 
​ក្រៅពី​គម្រោង​អគារ​ខុន​ដូ Picasso City Garden សហព័ន្ធ​ក្រុមហ៊ុន Titan Stone Group ក៏បាន​សម្ពោធ​គម្រោង Picasso ទី​២ ដែលមាន​ឈ្មោះថា Picasso Sky Garden​។ អគារ Picasso Sky Garden មាន​ទម្រង់​បែប​ឡៅតឿ ដើម្បី​បងកើត​ទំហំ​ធំ​ទូលាយ សម្រាប់​ការរស់នៅ និង​ប្រកប​អាជីវកម្ម​។ ការបញ្ចូល​រចនាបថ​សិល្បៈ របស់ Picasso ដល់​បរិយាកាស​ដែល​ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ថ្មី បង្កើតបាន​ភាព​ច្នៃប្រឌិត​គ្មាន​ដែន​កំណត់​។ នោះ​ជា​លំនៅស្ថាន​លំដាប់​ខ្ពស់ (Loft) ប្រណិត​នៅ​ភ្នំពេញ​។​
 
​លោក Deng Zhenyue អគ្គនាយក​គ្រប់គ្រង​ទូទៅ​របស់​សហព័ន្ធ​ក្រុមហ៊ុន Titan Stone Group និង​ជា​អគ្គនាយក ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ Titan Stone Real Estate Development មានប្រសាសន៍ថា​៖«​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ប៉ុន្តែ​គុណភាព​ផលិត​ល លើ​ទីផ្សារ​មានគុណ​ភាពមិន​សម​មា​ត្រ​គ្នា​។ សហព័ន្ធ​ក្រុមហ៊ុន Titan Stone Group កំពុង​បន្ត​បើក​ដំណើរការ​គម្រោង ដែលមាន​គុណភាព​ខ្ពស់​ថ្មី​ទៀត ដែល​មិន​ត្រឹមតែ​ផ្ដល់នូវ​ការរស់នៅ​ប្រកបដោយ​សុវត្ថិភាព និង​ផាសុកភាព​សម្រាប់​សារ​ធា​រណ​ជន​ប៉ុណ្ណោះ​ទេ តែ​ក៏​សង្ឃឹមថា យើង​នឹង​ក្លាយជា​សហព័ន្ធ​ក្រុមហ៊ុន​ដឹកនាំ និង​ឈានមុខ​គេ​នៅលើ​ទីផ្សារ​ផងដែរ​»​។ 
 
​សហព័ន្ធ​ក្រុមហ៊ុន HK Titan Stone Group សម្រេចបាន​ជោគជ័យ​ថ្មី​ផ្សេងទៀត​នៅ​ឆ្នាំនេះ នឹង​បន្ត​រីកចម្រើន​ឱ្យ​កាន់តែខ្លាំង​ឡើង នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​គម្រោង​ធំៗ​ទាំង​៤​។ តាមរយៈ​សង្វាក់​ផ្គត់ផ្គង់​លំដាប់​កំពូល គំនិត​ច្នៃប្រឌិត​ប្រកបដោយ​ភាព​ទាក់ទាញ និង​បច្ចេកវិទ្យា​អន្តរជាតិ​ទំនើប​ចុងក្រោយ យើង​អាច​រកឃើញ​គោលដៅ​វិនិយោគ​ដ៏​ល្អ​បំផុត សម្រាប់​សហគ្រាស និង​វិនិយោគិន​បរទេស ដើម្បី​ចូលរួមចំណែក អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា បង្កើត​នូវ​ជ័យជម្នះ ៣ សម្រាប់​សហព័ន្ធ​ក្រុមហ៊ុន វិនិយោគិន និង​ប្រទេស​កម្ពុជា​៕









(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 VR Planing
© រក្សាសិទ្ធិដោយ thmeythmey.com